05/04/2017 - 08:38

ពិធីបញ្ចុះបឋមសិលានិងចលនារួមវិភាគទាន

កសាងវិជ្ជាស្ថានពុទ្ធសានាទក្ខិណនិកាយខ្មែរ ក្រុម​ប្រឹក្សា​ភិ​បាល​សមា​គម​ពុទ្ធ​សា​សនា​វៀត​ណាម និង​គណៈ​ឧបត្ថម្ភ​កសាង​វិជ្ជា​ស្ថាន​ពុទ្ធ​សា សនា​ទក្ខិណ​និកាយ​ខ្មែរ​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ក្រុង​កឹង​ធើ បាន​រៀប​ចំ​ពិ​ធី​បញ្ចុះ​បឋម​សិ​លា​ និង​ចល​នា​រួម​វិ​ភាគ​ទាន ក​សាង​វិជ្ជា​ស្ថាន នៅ​មណ្ឌល​១២ សង្កាត់​ចូវ​វុាំង​លីម ខណ្ឌ​អូរ​ម៉ូង ក្រុងកឹងធើ។

 

ពិធីបើកការដ្ឋានកសាងវិជ្ជាស្ថានពុទ្ធសានាទក្ខិណនិកាយខ្មែរ។

នៅក្នុងពិធីនេះ ព្រះ​ឧបជ្ឈាយ៍​ដាវ​ញឺ សមា​ជិក​លេ​ខា​ធិ​ការ​នៃ​ក្រុម​ប្រឹក្សា​ភិ​បាល សមា​គម​ពុទ្ធ​សា​សនា​វៀត​ណាម បាន​ធ្វើ​របាយ​ការណ៍​ពី​ដំ​ណើរ​ការ សកម្ម​ភាព​របស់​វិជ្ជា​ស្ថាន​ដែល​បាន​បង្កើត​ឡើង​ជាង​១០​ឆ្នាំ​កន្លង (២០០៦​-​២០១៧)​ ។ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​បើក​ទូលាយ​វិជ្ជា​ស្ថាន គណៈកម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​បាន​ដំ​ណើរ​ការ​ប្រគល់​ដី​ដំ​ណាក់​ការទី​១ ឲ្យ​វិជ្ជា​ស្ថាន​ពុទ្ធ​សា​សនា​ទក្ខិណ​និ​កាយ​ខ្មែរ​នៅ​មណ្ឌល​​១២ សង្កាត់​ចូវ​វុាំង​លីម ខណ្ឌ​អូរ​ម៉ូង សរុប​ផ្ទៃ​ដី​គឺ​១៧,៨០៨​ម៉ែត្រ​កា​រ៉េ រយៈ​កាល​ប្រើ​ប្រាស់ ដី​យូរ​អង្វែង​ហើយ​រដ្ឋ​ប្រគល់​ដី​មិន​យក​កម្រៃ​ប្រើ​ប្រាស់ដី។

មានប្រសាសន៍អបអរសាទរ​ក្នុង​ពិ​ធី​បញ្ចុះ​បឋម​សិ​លា បើក​ការដ្ឋាន​ក​សាង​វិជ្ជា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និ​កាយ​ខ្មែរ លោក​ឡេ​វុាំង​តឹម​ សមា​ជិក គណៈ​អចិន្រៃ្តយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង អនុ​ប្រធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ប្រ​ធាន​គណៈ​ឧបត្ថម្ភ​ក​សាង វិជ្ជា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិ​ណ​និ​កាយ​ខ្មែរ​ក្រុង​កឹង​ធើ វាយ​តម្លៃ​ខ្ពស់​នូវ​ការ ខ្នះ​ខ្នែង​របស់​ក្រុម​ប្រឹក្សា​ភិបាល​វិជ្ជា​ស្ថាន​ក្នុង​អំ​ឡុង​ជាង​១០​ឆ្នាំ​កន្លង ។ ហើយ​សង្ឃឹម​ថា​មូលដ្ឋាន សម្ភារៈ​នៃ​វិជ្ជា​ស្ថាន​នឹង​ឆាប់​បាន​សម្រេច​ជា​ស្ថា​ពរ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​សមណ​សិស្ស នៃ​ពុទ្ធ​សា​សនា​ទក្ខិណ​និ​កាយ​ខ្មែរ មាន​កន្លែង​រៀន​សូត្រ​ត្រឹម​ត្រូវ​៕

ថាញ់ភូ-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកឡេវុាំងតឹម​