បងស្រីក្វាច់ធីគឹមលួងជនជាតិខ្មែរ ប្រធានសាខាសមាគមនារីភូមិកិញឌឹញB ឃុំខាញ់ហ៊ឹង ស្រុកត្រឹងវ៉ាំងថើយ ខេត្តកាម៉ាវ តែងតស៊ូ "រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ" និងផ្តោតការយកចិត្តទុកដាក់ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់សមាជិកា។
![និយាយដើរទន្ទឹមនឹងធ្វើ](https://baocantho.com.vn/image/fckeditor/upload/2021/20210310/images/khmer/291.jpg)
បងស្រីលួង (ឈរទី២ខាងឆ្វេង) រួមជាមួយបងប្អូនសមា ជិកាក្នុងភូមិ
កសាងខាប់អង្ករមនោសញ្ចេតនា និងចូលរួម ទម្រង់រូបភាពចិញ្ចឹមជ្រូកដី។
ដើម្បីឲ្យនារីក្នុងភូមិយល់ច្បាស់ ជឿជាក់និងយកតម្រាប់តាមបងស្រី ក្វាច់ធីគឹមលួង តែងអនុវត្តគោលលំនាំ "និយាយដើរទន្ទឹមនិងធ្វើ"។ ពិសេសគាត់ជាគំរូឈានមុខរាល់កិច្ចការ តាំងពីប្រិតសំចៃក្នុងការចាយវាយ រហូតដល់គិតគូរពីរបៀបធ្វើការរកស៊ី។ ប្រការអស់ទាំងនេះ បានសម្តែងឡើងពីចរិតឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាករបស់នារីជនជាតិខ្មែរ។ ពីព្រោះភូមិកិញឌឹញ មានគ្រួសារខ្មែរក្រីក្រច្រើន គ្មានដីបង្កបង្កើនផល ម្ល៉ោះហើយគាត់តែងខ្វល់ខ្វាយធ្វើយ៉ាងណាដើម្បីនារីខ្មែរក្រីក្រ មានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ក្រោយពីត្រិះរិះពីយប់មួយទៅយប់មួយ គាត់ក៏បានធ្វើការចលនាបងប្អូនសមាជិកាក្នុងភូមិហ៊ុនទុន សម្រាប់ការបង្កបង្កើនផល។ ដោយប្តេជ្ញាចិត្តខ្ពស់ បងស្រីលួង បានចលនាបងប្អូនចូលអង្គការសមាគម និងកសាងទម្រង់រូបភាពចិញ្ចឹមជ្រូកដី បានចំនួន១០៨នាក់។ ដំបូងគាត់ចែកបងប្អូននារីក្នុងភូមិជា៤ក្រុម រួចជួបជុំក្រុមនីមួយៗ ពន្យល់ច្បាស់លាស់ពីគោលបំណងនៃទម្រង់រូបភាព ចិញ្ចឹមជ្រូកដី និងចលនាបងប្អូននារីប្រិតសំចៃបង្កើតឲ្យមានដើមទុន កសាងមូលនិធិដើម្បីបងប្អូននារីក្រីក្រជួយគ្នាទៅវិញទៅមក។ ផ្តើមពីការងារជាក់ស្តែងខាងលើ រយៈពេលជិត១០ឆ្នាំ ធ្វើតាមបណ្តាំអ៊ំ ក្រុមហ៊ុនទុនប្រិតសំចៃទាំងនោះ ប្រមូលបានទឹកប្រាក់រាប់សិបលានដុង បង្វិលដើមទុនដើម្បីជួយបងប្អូននារីមានជីវភាពក្រលំបាក។ មកទល់ពេលនេះ បងប្អូននារីខ្លះមានមូលដ្ឋានធ្វើការរកស៊ីលំនឹង ចំណែកបងប្អូននារីគ្មានដីបង្កបង្កើនផល មានដើមទុនលក់ដូរបន្តិចបន្តួចឈាន ឡើងក្នុងជីវភាព។ សូម្បីគ្រួសារគាត់ក៏ដូច្នោះដែរ កាលពីមុននេះជួបការលំបាកណាស់ សព្វថ្ងៃមានជីវភាពធូរធារគ្រាន់បើ ហើយគាត់សង់បានផ្ទះទៀតផង។ កាន់តែមានអត្ថន័យយ៉ាងខ្លាំងនៅពេលជីវភាពលំនឹង គាត់បានចលនាបងប្អូននារីជាសមាជិក កសាងខាប់អង្ករមនោសញ្ចេតនាសំដៅជួយគ្រួសារមាមីងខ្មែរក្រីក្រ។ល។
លោកយ័ញសឿន លេខាសាខាបក្សភូមិកិញឌឹញ ឲ្យដឹង៖ "របៀបធ្វើរបស់បងស្រីលួងបានដាស់ភ្ញោកនូវការចលនានារីក្នុងភូមិ ពិសេសគឺមាមីងខ្មែរក្រីក្រមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច។ ផ្តើមពីនោះ មនោសញ្ចេតនាភូមិផងរបងជាមួយ ពីមួយថ្ងៃកាន់តែការសាមគ្គីរួមគ្នាអភិវឌ្ឍ"៕
ឡឹមដឿន-លីសៀ