13/03/2017 - 16:37

មហាសន្និបាតតំណាងនារីទូទាំងប្រទេស លើកទី១២

មហាសន្និ​បាត​តំណាង​នា​រីទូ​ទាំង​ប្រ​ទេស លើក​ទី​១២ អា​ណត្តិ​កាល ២០១៧​-​២០២២ ជា​មួយ​នឹង​បធាន​បទ​"​ សាមគ្គី​-​ផ្លាស់​ថ្មី-សម​ភាព ស​មា​ហរណ​កម្ម "បាន​ប្រព្រឹត្ត​ឡើង​នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ជាតិ​មីុ​ឌិញ ។ អ្នក​តំ​ណាង​ពេញ​សិទ្ធិ​១.១៥៥​រូប ជា​នារី​គំរូ​លេច​ធ្លោ តំ​ណាង​ឲ្យ​នារី​គ្រប់​ជាន់​ស្រ​ទាប់ បណ្តា​ជន​ជាតិ អ្នក​កាន់​សាស​នា កម្រិត​អាយុ មុខ​វិជ្ជា​ជីវៈ រាល់​វិស័យ​ការ​ងារ​និង​តំបន់​ភូមិ​ភាគ​ផ្សេងៗ​គ្នា ក្នុង​ទូ​ទាំង​ប្រ​ទេស​ចូល រួម​មហា​សន្និ​បាត។

 អគ្គលេខា ង្វៀនភូត្រុង ជូនបាច់ផ្កាអប់អរសាទរមហាសន្និបាត។

អ្នកតំណាង​មាន​អាយុ​ចាស់​ជាង​គេ​ចូល​រួម​សន្និ​បាត​គឺ សាស្រ្តា​ចារ្យ បណ្ឌិត​វិទ្យា​សាស្រ្ត ផាម​ធី​ត្រឹង​ចូវ អាយុ​៧៩​ឆ្នាំ ប្រ​ធាន​សមា​គម​បញ្ញា​វតី​វៀត​ណាម; អ្នក​តំ​ណាង​មាន​អាយុ​ក្មេង​ជាង​គេ​គឺ ង្វៀន​ធូ​មិញ​ចូវ អាយុ​១៨​ឆ្នាំ សិស្ស​រៀន​ថ្នាក់​ទី​១២​ជំ​នាញ​គណិត​របស់​សាលា​ជំនាញ ថាំង​ឡុង ក្រុង​ដា​ឡាក ខេត្ត​ឡឹម​ដុង​។ អា​ណត្តិ​កាល​២០១៧​-​២០២២ សមា​​គម​សហ​ពន្ធ​នារី​វៀត​ណាម​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ជាក់​ស្ដែង​មួយ​​ចំ​នួន ដូច​ជា ៖ សាមគ្គី ពង្រីក​ប្រ​វេ​ណី សក្ដា​នុ​ពល គំ​និត​ច្នៃ​ប្រ​តិដ្ឋ លើក​​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​និង​ឋានៈ​របស់​នារី; ផ្លាស់​ប្តូរ​ថ្មីខ្លឹម​សារ របៀប​​សកម្ម​ភាព ក​សាង​អង្គ​ការ​សមាគម​រឹង​មាំ និង​ជំ​នាញ; តស៊ូ​ដើម្បី​ទិស​ដៅ​សម​ភេទ​យេន​ឌ័រ ភាព​ជឿន​លឿន​របស់​នារី ក​សាង​គ្រួ​សារ​ សុភ​មង្គល រួម​ចំ​ណែក​កសាង​និង​ការ​ពារ​មាតុ​ភូមិ; បន្ត​ការ​អនុវត្ត​ចល​នា​ប្រ​ឡង​ប្រ​ណាំង​"​នា​រី​សកម្ម​រៀន​សូត្រ ពល​កម្ម​ច្នៃ​ប្រ​តិដ្ឋ ក​សាង​គ្រួ​សារ​សុភ​មង្គល​" និង​ការ​ចល​នា​ពីរ​គឺ "លត់​ដំ​ចរិ​យា​សម្បត្តិ​សីល​ធម៌ ប្រ​កប​ដោយ​ភាព​ជឿ​ជាក់​សុ​ជីវ​ធម៌ ស្មោះ​ត្រង់ ប៉ិន​ប៉ៅ​" និង "កសាង​គ្រួ​សារ​គ្មាន​៥ ជ្រះ​ស្អាត​៣​"​។

មហាសន្និបាតលើកនេះ ប្រមូល​ផ្ដុំ​រាល់​ប្រភព​កម្លាំង​ដើម្បី​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​អនុ​វត្តន៍ ដំ​ណាក់​ការ​ដែល​មាន​ភាព​ទម្លុះ​ទម្លាយ​ចំនួន​ពីរ​៖ លើក​កម្ពស់​ប្រសិទ្ធ​ភាព​ការ​ងារ​ឃ្លាំ​មើល ធ្វើ​បដិ​វាទ​កម្ម​សង្គម ធ្វើ​សេនា​​ធិ​​ការ​ស្នើ​សុំ​គោល​នយោ​បាយ រួម​ចំ​ណែក​ដោះ​ស្រាយ​បញ្ហា​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​របស់​នា​រី; លើក​កម្ពស់​គុណ​ភាព ចាត់​តាំង​និង​សកម្ម​ភាព​របស់​សមា​គម​នៅ​មូលដ្ឋាន ធ្វើ​ឲ្យ​សម្បូរ​បែប​នូវ​រូប​ភាព​ប្រមូល​ផ្ដុំ​នា​រី ពង្រីក​សិទ្ធិ​ធ្វើ​ម្ចាស់​របស់​សមា​ជិក​នា​រី ទន្ទឹម​នឹង​នោះ ដាក់​ចេញ​នូវ​ភារ កិច្ច​សំខាន់​៣​យ៉ាង​៖ ផ្សព្វ​ផ្សាយ​ចល​នា ឧបត្ថម្ភ​នា​រី​ឲ្យ​មាន​ការ​អភិ​វឌ្ឍន៍​គ្រប់​ជ្រុង​ជ្រោយ កសាង​គ្រួសារ​សុភ​មង្គល; ចល​នា​ឧបត្ថម្ភ​នា​រី​ច្នៃ​ប្រ​តិដ្ឋ ផ្ដើម​អា​ជីព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ការ​ពារ​បរិ​ស្ថាន; កសាង​អង្គ​ការ​សមា​គម​រឹង​មាំ​ចូល​រួម​កសាង​បក្ស កសាង​រដ្ឋ​អំ​ណាច អនុវត្ត​ការ​ងារ​ឃ្លាំមើល​ធ្វើ​បដិ​វាទ​កម្ម​សង្គម ជំរុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​៕

ទីភ្នាក់ងារសារពត៌មានវៀតណាមបកប្រែ៖ ថាច់សេរី

 

ចែករំលែកអត្ថបទ