ទទួលការអញ្ជើញរបស់នាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦។
នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកទីពីររបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តីជាថ្មី អាណត្តិទី៥ (ឆ្នាំ២០១៣) និងបានបោះឆ្នោតជាប់ជាប្រធានគណៈបក្សប្រជាជនចាប់ពីខែ មិថុនាឆ្នាំ២០១៥។
កិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារប្រទេស ត្រូវបានពង្រឹង ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ក្នុងការដោះដូរពត៌មាន ដោះស្រាយបានល្អនូវករណីដែលបានកើតឡើងនៅលើបន្ទាត់ព្រំដែន ពង្រឹងនិងរក្សាការដើរល្បាតរួមតាមផ្លូវទឹក សហការជិតស្និទ្ធក្នុងការស្វែងរកអដ្ឋិធាតុ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅរាល់សម័យសង្រ្គាមនៅកម្ពុជា; បន្តអះអាងនូវគោលការណ៍ មិនអនុញ្ញាតឲ្យកម្លាំងសត្រូវណាមួយប្រើប្រាស់ទឹកដីប្រទេសនេះបង្ខូចសន្តិសុខ ស្ថេរភាពប្រទេសនោះ។ ភាគីទាំងពីរខិតខំបង្ហើយការបោះបង្គោលព្រំដែនលើដីគោកក្នុងពេលឆាប់ៗសំដៅកសាងបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរឲ្យក្លាយជាបន្ទាត់ព្រំដែនសន្តិភាព សេ្ថរភាពសហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាព៕ក្នុងប៉ុន្មានឆ្នាំកន្លង ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា ជាសារវន្តគឺមានការរីកចម្រើនជាបន្តបន្ទាប់។ ការដោះដូររវាងគណៈ ប្រតិភូនៃភាគីទាំងពីរតែងរក្សាទាំងថ្នាក់កំពូលទាំងក្រសួង ផ្នែក ភូមិភាគ ពង្រឹងបន្ថែមទំនុកចិត្តរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ជាប្រទេសជិតខាង ដែលមានបន្ទាត់ព្រំដែនរួមប្រវែង១.០០០ គីឡូម៉ែត្រ ដោយមានបន្ទាត់ព្រំដែនរួម១០ខេត្តរបស់វៀតណាម ៩ខេត្តរបស់ប្រទេសកម្ពុជា ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តលើគ្រប់វិស័យ បំផុតគឺវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគទុនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍខ្លាំងក្លា។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់ វៀតណាមជាវិនិយោគិនធំឈរលេខ៥ (បន្ទាប់ពីប្រទេសចិន កូរ៉េ សហភាពអឺរ៉ុប និងម៉ាឡេស៊ី) ក្នុងបណ្តាប្រទេសនិងតំបន់ដែនដីទាំង៥០ ដែលវិនិយោគទុនចូលកម្ពុជា ដោយមានគម្រោងចំនួន១៨៣ ជាមួយនឹងដើមទុនចុះចញ្ជីសរុប ២,៨៦ពាន់លានUSD។ កម្ពុជាមានគម្រោងចំនួន១២ នៅមានសុពល ភាពវិនិយោគទុននៅវៀតណាម ជាមួយនឹងទុនចុះបញ្ជីសរុប៥៤លានUSD។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំឈរលេខ៣របស់កម្ពុជា។ តម្លៃពាណិជ្ជកម្មទេ្វភាគីក្នុងឆ្នាំ២០១៥ សម្រេច៣,៣៧ពាន់លានUSD (កើន០,២%បើប្រៀបនឹងឆ្នាំ២០១៤)។ គិតដល់ដំណាច់ខែតុលា ឆ្នាំ២០១៦ តម្លៃពាណិជ្ជកម្មទេ្វភាគីសម្រេច២,៣៨២ពាន់លានUSD ក្នុងនោះតម្លៃនីហរ័ណរបស់វៀតណាមចូលមកកម្ពុជា សម្រេច១,៧៩៩ពាន់លានUSD។ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការជម្រុញពាណិជ្ជកម្មទេ្វភាគី ក្រោមកសិណសក្សីរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បណ្តាយន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដូចជា គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស ប្រជុំបាន១៤លើក; សន្និបាតសហប្រតិបត្តិការនិងអភិវឌ្ឍ បណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា ប្រជុំបាន៨លើក។ ប្រទេសទាំងពីរកំពុងខ្នះខ្នែងកសាងផែនការរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូត (២៤/៦/១៩៦៧-២៤/៦/២០១៧)។ ភាគីទាំងពីរកំពុងសហការកសាងពង្រៀងខ្លឹមសារតភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដែលបានព្រមព្រៀងគ្នាជាស្រេចក្នុងសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្តបច្ចេកទេស (ខែកុម្ភៈ ឆ្នាំ២០១៤ នៅភ្នំពេញ) ។
ទីភ្នាក់ងារសារពត៌មានវៀតណាម