នោះគឺជាខ្លឹមសារចង្អុលការសំខាន់របស់ រដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ ង្វៀនស្វឹងកឿង ពេលមកធ្វើការជាមួយនឹងខេត្តសុកត្រាំងកន្លងហើយ។ ក្នុងអំឡុង៣ឆ្នាំអនុវត្តគម្រោងស្តារឡើងវិញរចនា សម្ព័ន្ធផ្នែកកសិកម្មសំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍដោយចីរភាពដល់ឆ្នាំ២០២០ តម្លៃផលិតផលដាំដុះនិងជលផលលើផ្ទៃដីជាង១ ហិកតានៅខេត្តសុកត្រាំង សម្រេចបាន១៣១លានដុង/ហិកតា តាមការគ្រោងទុកឆ្នាំ២០១៦ នឹងសម្រេចបានជាង១៤៤លានដុង/ហិកតា។ ទូទាំងខេត្ត មានឃុំចំនួន២១/៨០បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។ ឆ្នាំ២០១៦ ទូទាំងខេត្តមានវាលស្រែធំចំនួន២៥៣ ដោយមានផ្ទៃ ដីសរុប២៧.៧៣១ហិកតា ស្រូបអត្រា១៩,៤%នៃផ្ទៃដីបង្កបង្កើនផលរបស់ខេត្ត។ បច្ចុប្បន្ន ផ្ទៃដីចិញ្ចឹមបង្គានាគនៅខេត្តសុកត្រាំង ប្រមាណ ជិត៥៨.០០០ហិកតា ក្នុងនោះចិញ្ចឹមបង្គានាគទឹកភ្លាវជាង៤៥.៥០០ ហិកតា។
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ ង្វៀនស្វឹងកឿង ធ្វើការជាមួយនឹងខេត្តសុកត្រាំង។
តាមប្រសាសន៍របស់រដ្ឋមន្ត្រី ង្វៀនស្វឹងកឿង ស្តារឡើងវិញរចនាសម្ព័ន្ធកសិកម្ម គឺជាបញ្ហាកំណត់សម្រេចនូវការអភិវឌ្ឍន៍ចីរភាព។ ពេលខាងមុខស្ថានភាព បម្រែបម្រួលអាកាសធាតុពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រព្រឹត្តឡើងធ្ងន់ធ្ងរ។ ព្រោះហេតុនោះ សុកត្រាំងគប្បីត្រួតពិនិត្យជាទូទៅ និងរៀបគ្រោងការឡើងវិញនូវដីផលិតកសិកម្មនៅតំបន់ទឹកប្រៃ ទឹកភ្លាវនិងទឹកសាប។ តំបន់ទឹកប្រៃ គប្បីអភិវឌ្ឍតាមទិសដៅ ចិញ្ចឹមជលផល ពិសេសគឺចិញ្ចឹមបង្គាតាមទម្រង់ឧស្សាហកម្មនិងពាក់កណ្តាលឧស្សាហកម្ម។ ដោយឡែកដំបន់ទឹកសាប គ្រោងការប្រមូលផ្តុំ ផលិតស្រូវគុណភាពខ្ពស់ និងបង្កើតសហករណ៍ចងសម្ព័ន្ធអាជីវកម្ម ដើម្បីអភិវឌ្ឍក្លាយជាតំបន់ស្រូវគុណភាពខ្ពស់៕
យ្វីអាញ់-វិមាន