28/02/2017 - 08:52

ចាកផុតពីភាពក្រីក្រដោយសារដំណាំម្ទេសខ្មាំង

ប្តី​ប្រ​ពន្ធ​បង​ថាច់​ប៊ី និង​បង​ស្រី​ឡេ​ធី​ភឿង នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ឡុង​ថើយ ស្រុក​ទីវ​កឹង (ខេត្ត​ត្រា​វិញ) ប្រិត​សំ​ចៃ​បាន​ដើម​ទុន​មួយ​ចំ​នួន​ពី​ធ្វើ​ការ​ឈ្នួល ដើម្បី​ជួល​ដី​៣​កុង​ដាំ​ម្ទេស​ខ្មាំង​។ ដាំ​ម្ទេស​បាន​អំ​ណោយ​ផល ថែម​ទាំង​លក់​បាន​ថ្លៃ​ទៀត ហេតុ​នោះ​គ្រួ​សារ​បង​ប៊ី​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

 ប្រធានសមាគមកសិករឃុំកំពុងទស្សនាចម្ការម្ទេសខ្មាំង
របស់គ្រួសារបងស្រីភឿង។

ឆ្នាំ​២០១៦ គ្រួ​សារ​បង​ប៊ី ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សមា​គម​កសិករ​ឃុំ​ឡុង​ថើយ និង​គម្រោង​សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​តំ​បន់​វា​ល​រាប​ទន្លេ​គឺវ​ឡុង នៅ​ខេត្ត​ត្រា​វិញ (គម្រោង​AMD ត្រា​វិញ​) ហ្វឹក​ហាត់​បច្ចេក​ទេស និង​ឧបត្ថម្ភ​១២​លាន​ដុង ដើម្បី​ដាំ​ម្ចេស​ខ្មាំ​ង​។ ទ​ទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្តី​ប្រ​ពន្ធ​បង​បាន​ទិញ​ពូជ ផ្ទាំង​គម្រប​ក​​សិ​កម្ម​ជី រួច​ដាំ​ម្ទេស​ខ្មាំង​និង​ថែ​ទាំតាម​របៀប​បច្ចេក​ទេស​ដែល​បាន​ណែ​នាំ​។ ម្ទេស​កំ​ពុង​ផ្លែ ឃើញ​ថា​ផ្តល់​ទិន្ន​ផល​ខ្ពស់​លក់​បាន​ប្រាក់​ចំ​ណេញ​ច្រើន​។ គ្រួ​សារ​បង​ប្រ​មូល​ផល​ម្ចេស​បាន​ពី​៣០​ដល់​៤០​គី​ឡូ​ក្រាម​ជា​រៀង​រាល់​ថ្ងៃ​គិត​មក​ទល់​ពេល​នេះ គ្រួ​សារ​បង​លក់​ម្ទេស បាន​ជាង​៩០០​គី​ឡូ​ក្រាម​។ តម្លៃ​ម្ទេស​លើ​ទី​ផ្សារ​ឡើង​ចុះ​ក្នុង​រង្វង់​ពី​២០.០០០​-៣៧.០០០ដុង​/គី​ឡូក្រាម​។ តាម​ប្រ​សាសន៍​របស់​បង​ប៊ី បើ​ប្រៀប​ជា​មួយ​នឹង​ប្រ​ភេទ​ដំ​ណាំ​រួម​ផ្សំ​ដ​ទៃ​ទៀត ឃើញ​ថា​ម្ទេស​ខ្មាំង គឺ​ជា​ប្រ​ភេទ​ដំ​ណាំ​ងាយ​ស្រួល​ដាំ​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ​មិន​សូវ​មាន​ជំ​ងឺ​ដង្កូវ ក្រា  រយៈ​ពេល​ប្រ​មូល​ផល​អូស​បន្លាយ ប្រ​មាណ​ពី​៣​ដល់​៤​ខែ​ឯ​ណោះ​។ បង​ស្រី​ភឿង​ឲ្យ​ដឹង​៖ "ប្រ​មូល​ផល​ម្ទេស​លើក​នេះ គ្រួ​សារ​ខ្ញុំ​លក់​បាន​ប្រ​មាណ​១៥​លាន​ដុង​/កុង​ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​ប្រ​ហែល​១០​លាន​ដុង​។ ចំ​នួន​ទឹក​ប្រាក់​នេះ គ្រួ​សារ​ខ្ញុំ​នឹង​ប្រិត​សំ​ចៃ​ជួល​ដី​បន្ថែម​២​កុង​ទៀត​ដើម្បី​ដាំ​ម្ទេស​ខ្មាំង​ជា​បន្ត​"។

លោក​ង្វៀន​វុាំង​ត្រឹង ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ឡុង​ថើយ ឲ្យ​ដឹង​៖ "បច្ចុប្បន្ន ក្នុង​ចំ​ណោម​ដំ​ណាំ​រយៈ​ពេល​ខ្លី ដំ​ណាំ​ម្ទេស​ខ្មាំ​ងត្រូវ​បាន​ចាត់​ទុក​ជា​ដំ​ណាំ​ពិ​សេស​របស់​ឃុំ​អា​ស្រ័យ​មាន​ច្រក​ចេញ​លំ​នឹង​រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​។ កាល​ពី​មុន គ្រួ​សារ​បង​ភឿង ស្ថិត​ក្នុ​ង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ គ្មាន​របរ​លំ​នឹង​។​ពេល​បាន​ភូមិ​ភាគ​ឧបត្ថម្ភ​ដាំ​ម្ទេស​ខ្មាំង ដោយ​ចរិត​ឧស្សាហ៍​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក​អនុ​វត្ត​ទម្រង់​រូប​ភាព​ថ្មី ហេតុ​នោះ​ឆ្នាំ២០១៦​គ្រួ​សារ​បង​ស្រី​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ម្ទេស​អំ​ណោយ​ផល លក់​បាន​តម្លៃ​ខ្ពស់​សង្ឃឹម​ថា​គ្រួសារ​បង​ភឿង​នឹង​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ពេល​ខាង​មុខ​ប្រ​កប​ដោយ​ភាព​សុខ​ដុម​រម​នា​"៕​

សឺនម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកង្វៀនវុាំងត្រឹង