06/10/2015 - 14:11

បង្កើនទំនាក់ទំនងមិត្តភាពប្រជាជនព្រំដែនវៀតណាម-កម្ពុជា

ស្របឱកាសខួបអនុស្សាវរីយ៍៧០ឆ្នាំបដិវត្តន៍ខែសីហា និងបុណ្យជាតិ ថ្ងៃ២ កញ្ញា បញ្ជាការដ្ឋានកងទ័ពខេត្តឡុងអាង សហការរៀបចំពិនិត្យ ជំងឺជូនថ្នាំដល់ប្រជាជននៅឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងឃុំគយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀងព្រះរាជាណាចក្រកម្ពុជា ។

ឧបនាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ម៉ែនសំអន ថ្លែងអំណរគុណថ្នាក់ដឹកនាំ​ខេត្ត​ឡុងអាង បានចាត់ចែងរាល់ សកម្ម ភាពឧបត្ថម្ភដល់ខេត្តស្វាយរៀង។

ឃុំចាម និងឃុំគយត្របែកជាព្រំដែនខេត្តឡុងអាង។ ប្រជាជននៅទីនេះ ជាធម្មតាតែងកើតជំងឺផ្សេងៗ ដូចជារលាកផ្លូវពោះវៀន ផ្លូវដកដង្ហើម ជំងឺសើស្បែក រាងកាយចុះខ្សោយ រលាកសន្លាក់រុាំរ៉ៃ កុមារខ្វះអាហារូបត្ថម្ភឈឺធ្មេញ។ល។ ដោយទឹកចិត្តស្មោះស្ម័គ្រ ជួយចែករំលែកការលំបាករបស់ប្រជាជនប្រទេសមិត្ត ក្រុមការងារបានពិនិត្យជំងឺ ជូនថ្នាំ ដោយឥតគិតថ្លៃ និងជូនអំណោយដល់អ្នកជំងឺក្រីក្រជាង៦០០លើកនាក់ អំណោយនិងថ្នាំមានតម្លៃទឹកប្រាក់១២០ លានដុង។ ទន្ទឹមនឹងនោះ ក្រុមការងារនៅទាំងពិគ្រោះយោបល់ ផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋាន អំពីការថែទាំសុខភាពដំបូង របៀបថែទាំសុខភាពឲ្យមុនស្សចាស់ និងកុមារ ណែនាំប្រជាជនហូបឆ្អិនផឹកឆ្អិន ប្រើប្រាស់ទឹកស្អាត របៀបថែទាំ ធ្មេញ មាត់ ។ល។ សកម្មភាពរបស់ក្រុមការងារមិនត្រឹមតែ មានអត្ថន័យមនុស្សធម៌ប៉ុណ្ណោះទេ នៅទាំងរួមចំណែកក្នុងការពង្រឹង ពង្រីកនូវការទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជួយគ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំង២ វៀតណាម-កម្ពុជា។

សម្តែងការចាប់អារម្មណ៍របស់ខ្លួន លោកម៉មវ៉ែន ប្រធានឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឲ្យដឹង៖ យើងខ្ញុំរីករាយណាស់ ពេលបានក្រុម គ្រូពេទ្យ វេជ្ជបណ្ឌិតនៃបញ្ជាការដ្ឋានកងទ័ពខេត្តនិងមន្ទីរកិច្ចការបរទេសខេត្តឡុងអាង រៀបចំពិនិត្យជំងឺជូនមាមីង។ យើងខ្ញុំសូមថ្លែងអំណរ គុណដ៏ជ្រាលជ្រៅចំពោះសន្តានចិត្តរបស់ប្រជាជន ក៏ដូចជាបញ្ជាការដ្ឋានកងទ័ពខេត្តឡុងអាង ដែលបានមកជួយពិនិត្យជំងឺ ជូនថ្នាំនិងជូនអំ ណោយដល់ប្រជាជនយើងខ្ញុំ។

ខេត្តឡុងអាង មានខ្សែបន្ទាត់ព្រំដែនប្រវែង១៣៣គីឡូម៉ែត្រជាប់នឹង ខេត្តស្វាយរៀងនិងខេត្តព្រៃវែង(ព្រះរាជាណាចក្រកម្ពុជា )មានច្រកទ្វារ អន្តរជាតិចំនួន១ ច្រកទ្វារជាតិចំនួន១ ច្រករបៀងចំនួន២ និងផ្លូវតូចៗ ឆ្លងទៅមកសងខាងមានចំនួន១៦។ ដើម្បីរក្សាខ្ជាប់សន្តិសុខសណ្តាប់ ធ្នាប់នៅតំបន់ព្រំដែន រយៈពេលកន្លង ភាគីសងខាងតែងដោះដូរពត៌ មានអំពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ស្ថានភាព ឧក្រិដ្ឋកម្មកើតមាន នៅតំបន់ព្រំដែនជាប្រចាំ។ ខេត្តទាំង៣បានធ្វើការកំណត់និងកសាង ទីតាំងចំនួន៤១ ដោយបោះបង្គោលព្រំដែនបានចំនួន៤៥ ក្នុងនោះ មានបង្គោលព្រំដែនភ្លោះចំនួន៨។ ទន្ទឹមនឹងនោះ ខេត្តឡុងអាងបានសហការជាមួយនឹងខេត្តស្វាយរៀង និងខេត្តព្រៃវែងធ្វើការស្វែងរកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតនៅលើសមរភូមិកម្ពុជា បានចំនួន២.០០៨ធាតុ រៀបចំពិនិត្យជំងឺជូនថ្នាំ ដោយឥតគិតថ្លៃ និងជួយ កសាងផ្លូវឲ្យភូមិភាគនៅតំបន់ព្រំដែនស្វាយរៀង សរុបតម្លៃទឹកប្រាក់ ជិត១ពាន់លានដុង។

តាមលោកវរសេនីយ៍ឯក ង្វៀនតឹងដាវ ស្នងការនយោបាយរងនៃបញ្ជាការដ្ឋានកងទ័ពខេត្តឡុងអាង ការងារសង្គមជាការងារមួយក្នុងចំណោមការងារសំខាន់ៗ រួមចំណែកបង្កើនទំនាក់ទំនងប្រទេសជិតខាងល្អប្រសើរ មិត្តភាពប្រវេណីសហប្រតិបត្តិការលើគ្រប់វិស័យឋិតថេរចីរកាល រវាងប្រទេសទាំង២វៀតណាមនិងកម្ពុជា៕

ថាញ់ប៊ិញ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) -មុនី

 

ចែករំលែកអត្ថបទ