07/03/2017 - 09:30

បេក្ខសមណសិស្ស៥២អង្គ ប្រឡងថ្នាក់បាលីរង

 លោកយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្តសុកត្រាំង
ប្រគេនរង្វាន់ដល់បេក្ខ សមណសិស្សប្រឡងជាប់ពិន្ទុខ្ពស់។

ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង សហ​ការ​ជា​មួយ​នឹង​កា​រិ​យា​ល័យ​អប់​រំ និង​បណ្តុះ​បណ្តាល​ស្រុក​ឡុ​ងភូ បាន​រៀប​ចំ​ប្រ​កាស​លទ្ធ​ផល​ថ្នាក់​បា​លី​រង​ឆ្នាំ​សិក្សា​២០១៦​-២០១៧ នៅ​វត្ត​ទឹ​កប្រៃ ទី​ប្រ​ជុំ​ជន​ឡុង​ភូ។ ការ​រៀប​ចំ​ពិ​ធី​ប្រ​ឡង​លើក​នេះ ដើម្បី​ឲ្យ​តម្លៃ​និង​ស្ងើច​សរ​សើរ  ស្មារ​តី​សិក្សា​របស់​សម​ណសិស្ស​ថ្នាក់​បា​លី​រង ក្រោយ​ពី​រយៈ​កាល​សិក្សា​៣​ឆ្នាំ។

ឆ្នាំ​នេះ បេក្ខ​សម​ណសិស្ស​ចុះ​ឈ្មោះ​ប្រ​ឡង​ថ្នាក់​បា​លី​រង​មាន​ចំ​នួន​៥៧ អង្គ​វិញ្ញា​សា​ដែល​យក​មក​ប្រ​ឡង​រួម​មាន​៖ ធម្ម​បទ​អដ្ឋ​ក​ថា វេយ្យា​ករណ៍ សរ​សេរ​តាម​អាន វិ​ន័យ ពុទ្ធ​ប្រ​វត្តិ​និង​ប្រ​វត្តិ​អ៊ំ​ហូ គណិត​និង​ភា​សា​វៀត​។ លទ្ធ​ផល​បេក្ខ​សមណ​សិស្ស​ចំ​នួន​៥២​អង្គ​ប្រ​ឡង​ជាប់​វិញ្ញា​បន​ប័ត្រ និង​៥៥​អង្គ បាន​ទទួល​ស្គាល់​សម្រេច​កម្ម​វិ​ធី​បឋម​សិក្សា​៕

លីធាន-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកយឿងសាខា