ជីវភាពជនរួមជាតិខ្មែរនៅស្រុកថើយឡាយ ក្រុងកឹងធើ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ អាស្រ័យស្រុកផ្សព្វផ្សាយអនុវត្តបានល្អនូវកម្មវិធីគម្រោងរបស់រដ្ឋសម្រាប់ជូនជនរួមជាតិភាគតិច។
សម្តែងបង្ហាញម៉ាស៊ីនស្ទូងស្រូវនៅឃុំថើយតឹង។
លោកថាច់តាម ប្រធានការិយាល័យជនជាតិស្រុកថើយឡាយ ឲ្យដឹង៖ " ផ្តើមពីកម្មវិធីឥណទានរបស់ធនាគារគោលនយោបាយសង្គម ឆ្លងតាមរយៈគម្រោងរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ អង្គការមហាជនគ្រប់គ្រងបានជួយឲ្យជនរួមជាតិភាគតិចបុលទុនវិនិយោគទៅក្នុងផលិតកម្ម ចិញ្ចឹមសត្វ។ អង្គភាពទាំងនោះនៅទាំងខ្នះខ្នែងផ្គួបផ្សំផ្ទេរជូន និងណែនាំអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការផលិត។ មធ្យមភាគរៀងរាល់ឆ្នាំ មានគ្រួសារកសិករជាង៣៥លើកនាក់ បានចូលរួមវគ្គហ្វឹកហាត់ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការផលិត។ មកទល់បច្ចុប្បន្ន មានជនរួមជាតិភាគតិចជិត៧០០គ្រួសារបានជំនួយបុលទុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និស្សិតបុលសម្រាប់រៀនសូត្រ ពលករបុលសម្រាប់ទៅពលកម្មនៅក្រៅប្រទេស បុលសង់ផ្ទះបញ្ចៀសទឹកជំនាន់។ល។" ការិយាល័យជនជាតិនៅទាំងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុក និងសហការជាមួយនឹងអង្គភាពពាក់ព័ន្ធ អនុវត្តទម្រង់រូបភាពចំនួន៣ បង្រៀនរបរនិងដោះស្រាយការងារធ្វើជូនជនរួមជាតិ បណ្តាជនជាតិ ដូចជា៖ សហករណ៍តម្បាញ បន្ទោះនៅឃុំត្រឿងថាំង វគ្គកាត់ដេរឧស្សាហកម្មនៅឃុំត្រឿងថាញ់ និងទីប្រជុំជនថើយឡាយ។ ទម្រង់រូបភាពចិញ្ចឹមជ្រូកនៅឃុំឌិញម៉ូង ត្រឿងថាញ់ ត្រឿងថាំង ស្វឹងថាំង និងទីប្រជុំជនថើយឡាយ។ អាស្រ័យហេតុនោះ អត្រាពលករបានបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងជនរួមជាតិភាគតិច សម្រេច១៤,៣១% បណ្តុះបណ្តាលរបរនិងដោះស្រាយការងារធ្វើជូនពលករចំនួន១.៨៤០នាក់ សម្រេច៧២,៣៦% ឧទ្ទេសនាមទៅធ្វើការនៅក្នុងនិងក្រៅក្រុងចំនួន១៣.៨១២នាក់ នាំពលករជាជនជាតិខ្មែរចំនួន១៣នាក់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កូរេខាងត្បូងជប៉ុន។ល។ អត្រាពលករដាច់អាជីពថយចុះនៅត្រឹមតែ៦,៥% សរុបចំនួនមនុស្សដែលមានសមត្ថភាពធ្វើការ។
អាស្រ័យអនុវត្តទម្រង់រូបភាពផលិតកម្ម មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដូច្នោះប៉ុន្មានឆ្នាំកន្លង ក្នុងតំបន់ជនរួមជាតិភាគតិចបានលេចឡើងទម្រង់ផលិតកម្ម ពាណិជ្ជកម្មជាច្រើននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដូច៖ ទម្រង់រូបភាពលក់ដូរតូចតាច ចិញ្ចឹមត្រីផ្ទក់ក្នុងវាំងសំណាញ់ ដេរដួនស្លឹក ដាំបន្លែជ្រះ ចិញ្ចឹមជ្រូកមេ ជ្រូកសាច់។ល។ ម៉្លោះហើយមានគ្រួសារគំរូជាច្រើនដូច៖ពូលីវយ៉ែននៅភូមិថើយធ្វឹងB ទីប្រជុំជនថើយឡាយប្រកបរបរចិញ្ចឹមជ្រូកមេ ជ្រូកសាច់ ចិញ្ចឹមទាពងនិងធ្វើស្រែ។ល។ ក្រោយពីទូទាត់ចំណូលចំណាយរួចស្រេចនៅចំណេញជិត១០០ លានដុង/ឆ្នាំ ទម្រង់រូបភាពដាំបន្លែជ្រះ ដាំផ្សិតចម្បើងរបស់គ្រួសារអ្នកមីងលីវធីធ្វី នៅភូមិថើយធ្វឹងB ទីប្រជុំជនថើយឡាយ នាំមកនូវប្រាក់ចំណូលឲ្យអ្នកមីងជាង៣០លានដុង/ឆ្នាំ។ល។
តាមប្រសាសន៍លោកតាម អាស្រ័យអនុវត្តមានប្រសិទ្ធភាពរាល់គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ សម្រាប់ជូនជនរួមជាតិភាគតិច ហេតុដូច្នោះ រយៈកាលកន្លង អត្រាគ្រួសារជនជាតិភាគតិចមានជីវភាពធូរធារនៅលើភូមិសាស្រ្តស្រុក បានកើនឡើងច្បាស់ក្រឡែត (ស្រូបយក២០,៨៩%) អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិច ឆ្នាំ២០០៩គឺ២៩,១១% មកទល់នឹងបច្ចុប្បន្ននៅត្រឹមតែ១០%ប៉ុណ្ណោះ៕
ហាយ៉ាង-សុផល