11/04/2017 - 08:14

រក្សាភូមិសាស្រ្តរឹងមាំ

ប៉ុន្មានឆ្នាំកន្លង កងទ័ពពាក់សក្តិខៀវនៃប៉ុស្តិ៍ការពារព្រំដែនវិញហាយ ក្រុងវិញចូវ ខេត្តសុកត្រាំង តែងខិតខំអស់ពីកម្លាំងកាយចិត្តចំពោះការ ងារផ្សព្វផ្សាយគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ជូនប្រជាជន ពិសេសគឺជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ខ្នះខ្នែងចូលរួមការពារសន្តិសុខតំបន់សមុទ្រ គិតគូរជីវភាពជូនអ្នកក្រ។ល។ ម៉្លោះហើយបានរួមចំ ណែកកសាងសន្តិសុខនយោបាយនៅលើភូមិសាស្រ្តបានរឹងមាំ។

ទម្រង់រូបភាពចិញ្ចឹមពពែបានជួយមាមីងខ្មែរពង្រីកសេដ្ឋកិច្ច លំនឹងជីវភាពគ្រួសារ។

វរសេនីយ៍ទោ ទ្រឿងមិញហុង ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឲ្យដឹង៖ "ប៉ុន្មានឆ្នាំកន្លង អង្គភាពតែងសហការជាមួយនឹងគណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំវិញហាយជម្រុញខ្លាំងក្លាការងារផ្សព្វផ្សាយ ចលនាប្រជាជនខ្នះខ្នែងចូលរួមការពារសន្តិសុខព្រំដែន តំបន់សមុទ្រ។ ទន្ទឹមនឹងនោះ នៅទាំងជម្រុញខ្លាំងក្លាការងារលុបបំបាត់ ភាពក្រីក្រ កសាងទម្រង់រូបភាពសេដ្ឋកិច្ចគ្រួសារ ជួយមាមីងខ្មែរចាកផុតពីភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ តួយ៉ាងដូចជា៖ ទម្រង់រូបភាពចិញ្ចឹមពពែ ជំនួយបុលទុនទិញគោចិញ្ចឹម។ល។" ចាប់តាំងពីឆ្នាំ២០ ១៦ មកដល់បច្ចុប្បន្ន អង្គភាពនៅទាំងចលនាសប្បុរសជន បង្កើតមូលនិធិដើម្បីជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ គ្រួសារដែលមានសគុណចំពោះបដិវត្តន៍ចំនួន៣០០ចំណែក សួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុដល់វត្តខ្មែរចំនួន៥នៅលើភូមិសាស្រ្តព្រំដែន ជូនអា ហារូបករណ៍១០ចំណែក អំណោយចំនួន៨០ចំណែក និងសៀវភៅសរសេររាប់ពាន់ក្បាលដល់សិស្សានុសិស្សខ្មែរក្រីក្រ។ល។ ក្រៅពីនោះ ដំណាក់សុខាភិបាលកងទ័ពប្រជាជននៅទាំងសហការពិនិត្យ និងជូនថ្នាំ ឥតគិតថ្លៃឲ្យអ្នកជំងឺ៩៧៧លើកនាក់។ល។ ចំពោះទង្វើជាក់ស្តែងនោះ តែងបានពង្រីកល្អតួនាទីនៃកងកម្លាំងការពារព្រំដែន រឹតបន្តឹងចំណងសាមគ្គី រវាងកងទ័ពនិងប្រជាជនរួមចំណែកកសាងក្តីទំនុកចិត្តក្នុងប្រជាជនយ៉ាងមុតមាំ។
តាមប្រសាសន៍លោកត្រាខន លេខាគណៈកម្មាធិការបក្សឃុំវិញហាយ ឲ្យដឹង រយៈកាលកន្លង កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនវិញហាយ តែងសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ ជម្រុញខ្លាំងក្លាការងារចលនាប្រជាជនលើកកម្ពស់ស្មារតីសាមគ្គី ប្រុងប្រយ័ត្ន ការពារអធិបតេយ្យ សន្តិសុខព្រំដែន កោះសមុទ្រនៃមាតុប្រទេស។ ឆ្លងតាមរយៈការងារផ្សព្វផ្សាយអប់រំ ភ្ញាក់រលឹក  ប្រុងប្រយ័ត្ន ស្មារតីទទួលបន្ទុករបស់ប្រជាជនក្នុងការការពារអធិបតេយ្យ សន្តិសុខព្រំដែន សមុទ្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង។ ប្រជាជនម្ចាស់ការចូលរួមបង្ការទប់ស្កាត់ ឧក្រិដ្ឋកម្ម។ ពិសេសប៉ុស្តិ៍ការពារព្រំដែនតែងរៀបចំសកម្មភាពនានា ដូចជា៖ ទំនាក់ទំនងវប្បធម៌ សិល្បៈនិងកីឡា ជួសជុលផ្ទះសម្បែងជូនប្រជាជន។ល។ ឆ្លងតាមរយៈនោះ  រួមចំណែកបង្កើនបន្ថែមនូវមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅលើភូមិសាស្រ្ត ជួយអង្គភាពសម្រេចបានល្អនូវភារកិច្ចរក្សាសន្តិសុខនយោបាយនៅលើភូមិសាស្រ្តបោះទ័ព៕

យ្វីអាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកត្រាខន