14/03/2017 - 09:12

កសាងសាខាបក្សយោធាមូលដ្ឋាន

រយៈពេលកន្លង សាខាបក្សយោធាថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនរបស់ខេត្តសុកត្រាំង បានកំណត់ច្បាស់នូវតួនាទីដឹកនាំនិងកម្រិតចេះដឹងក្នុងការធ្វើសេនាធិការ ជួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគលើកកម្ពស់សមត្ថភាពដឹកនាំការងារយោធា - ការពារប្រទេសនៅភូមិភាគ។

 វគ្គហ្វឹកហ្វឺនកងប្រជាស្វ័យត្រាណ។

អនុវត្តបទបញ្ជាលេខ១៦របស់ការិយាល័យនយោបាយ ស្ដីពី"បង្កើនការដឹកនាំរបស់បក្សទៅលើកងប្រជាស្វ័យត្រាណ និងយោធិនបម្រុងក្នុងសម័យថ្មី" គណៈកម្មាធិការបក្សយោធាខេត្ត បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស ដឹកនាំនិងចង្អុលការគណៈកម្មាធិការបក្សភូមិភាគគ្រប់ លំដាប់ថ្នាក់ អនុវត្ដដោយមធ្យ័តដិតដល់នូវការកសាងប្រភពនិងកំណត់ច្បាស់នូវភាគកម្រិតអភិវឌ្ឍក៏ដូចជាវិធានការរៀបចំការអនុវត្តន៍នានា ។ អាស្រ័យដោយបានអនុវត្តជាជំហានព្រមៗគ្នា បានជាសព្វថ្ងៃ អត្រាបក្ខជន ក្នុងកងយោធាសម្រេចជាង២០%  ក្នុងនោះ សាខាបក្សទាំង១០០% សុទ្ធតែមានគណៈកម្មាធិការបក្ស។

វរៈសេនីយ៍ឯក ត្រឹងវុាំងឡូវ ស្នងការនយោបាយនៃទីបញ្ជាការយោធាខេត្តសុកត្រាំង ឲ្យដឹង៖"គណៈកម្មាធិការបក្សយោធាខេត្ត បានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស ខេត្ត ចង្អុលការគណៈកម្មាធិការបក្ស រដ្ឋ អំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ផ្ដុំកម្លាំងលើកកម្ពស់គុណភាពកងជួរកម្មាភិបាលយោធា ក្នុងនោះ មានរៀបចំបើកវគ្គបណ្តុះបណ្តាលប្រធានបញ្ជាការយោធាឃុំ សង្កាត់ ទីប្រជុំជន។ រហូតដល់សព្វថ្ងៃ ខេត្តបណ្តុះបណ្តាលបាន៧វគ្គ រៀបចំត្រូវតាមមុខងារបំពេញការងារសម្រេចជាង៩៥%។ អាស្រ័យឆ្លងកាត់ការបណ្តុះបណ្តាល កងជួរកម្មាភិបាលទាំងនេះ ក៏មានភាពរីកចម្រើនទាំងសមត្ថភាពនយោបាយនិងសមត្ថភាពគ្រប់គ្រងចំណេះដឹងខាងបច្ចេកទេស យុទ្ធវិធី វិធានការរបៀបរបបបំពេញការងារ ; ជាពិសេស គឺមានតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការរៀបចំផ្សព្វផ្សាយអនុវត្តការងារយោធាការពារប្រទេស ប្រកបដោយរបៀបរបបសណ្តាប់ធ្នាប់ លទ្ធផលជាជំហានៗបានលើកកម្ពស់។ មានសមមិត្តជាច្រើន ក្រោយមួយរយៈពេលបំពេញការងារខាងកម្មាភិបាលយោធា ត្រូវបានតម្លើងស័ក្តិ ឋានៈខ្ពស់ទៀត"។

តាមប្រសាសន៍របស់បង ចូវហ្វាងយូ ប្រធានគណៈបញ្ជាការយោធាឃុំវិញហ៊ីប ក្រុងវិញចូវ៖ កាលពីប៉ុន្មានឆ្នាំមុន គុណភាព សកម្មភាពគ្រប់គ្រងលើវិស័យយោធា ការពារប្រទេសរបស់ឃុំវិញហ៊ីបត្រូវបានវាយតម្លៃនៅមានកម្រិត។ អាស្រ័យហេតុនោះ ជាមួយនឹងតំណែងថ្មី បងហ្វាងយូ ក៏មានការខ្វល់ខ្វាយ ស្វែងយល់ច្បាមមូលដ្ឋានជាប្រចាំ ក៏ដូចជាស្វែងយល់នូវស្ថានភាពជាក់ស្ដែង ដើម្បីកសាងកម្មវិធីហ្វឹកហ្វឺនប្រកបដោយភាពជាក់ស្ដែង ខ្លឹមសារសមស្របនឹងមុខសញ្ញានីមួយៗ។ អាស្រ័យហេតុនោះ បានជាគុណភាពហ្វឹកហ្វឺនឆ្នាំ២០១៦ ត្រូវបានលើកកម្ពស់ចំនួនទ័ពចូលរួមហ្វឹកហ្វឺន សម្រេចជាង៩៥% លទ្ធផលត្រួតពិនិត្យសម្រេចនិទ្ទេសគ្រាន់បើពូកែជាង៧៦%; ការងារជម្រើសយោធិន សម្រេចគុណភាព ប្រសិទ្ធភាព បញ្ចូលកងជួរបក្សបានបក្ខជន៣រូប ក្នុងកងកម្លាំងប្រជាស្វ័យត្រាណ។ ឆ្នាំ២០១៦ គណៈបញ្ជាការយោធាឃុំវិញហ៊ីប ត្រូវបានគណៈកម្មាធិការប្រជាជនឃុំ ជូនទង់ប្រឡងប្រណាំងប្តេជ្ញា ឈ្នះ។

លោកង្វៀនវុាំងថែ លេខាបក្សខេត្តសុកត្រាំង ឲ្យដឹង៖ "គណៈកម្មាធិការបក្សខេត្តនឹងបន្តចង្អុលការដល់គ្រប់ស្ថាប័ន បង្កើនការត្រួតពិនិត្យបណ្តា សកម្មភាពនៃសាខាបក្សយោធា។ ជាពិសេស យកចិត្តទុកដាក់ដល់ការងារធ្វើឲ្យសុក្រឹតនិងលើកកម្ពស់សមត្ថភាពដឹកនាំ ដើម្បីកងកម្លាំងយោធា សហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជននានា រួមជាមួយនឹងជនរួមជាតិក្នុងខេត្តកសាងតំបន់ការពារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ"៕

យ្វីអាញ់ - សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកង្វៀនវុាំងថែ