14/12/2015 - 15:20

ខិតខំគិតគូរលំនៅឋាន

មកទល់សព្វថ្ងៃ ស្រុកថាយប៊ិញ ខេត្តកាម៉ាវ បានអនុវត្តសម្រេចការ បែងចែកដីធារផ្ទះ និងដំណើរការសាងសង់ផ្ទះជូនជនរួមជាតិខ្មែរ ដែលគ្មានផ្ទះនៅជាង៨០គ្រួសារ។

ថ្នាក់​ដឹក​នាំ​ខេត្ត​កា​ម៉ាវ​និង​ភូមិ​ភាគ ពិ​និត្យ​កន្លែង​កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​ថ្មី។

លោកឡេវុាំងយ៉ាយ ប្រធានការិយាល័យជនជាតិស្រុកថើយប៊ិញ ឲ្យដឹង៖ ស្រុកកំពុងដំណើរការសង់ផ្ទះថ្មីជូនមាមីងនៅមណ្ឌលតាំងទីលំនៅថ្មី (ចំណុះឃុំតឹងឡុក ស្រុកថើយប៊ិញ) និងអន្ទងអគ្គិសនីជូនមាមីងប្រើប្រាស់។ តាមការគ្រោងទុកស្រុកនឹងប្រគល់ឲ្យប្រជាជនចូលទៅនៅមុន បុណ្យចូលឆ្នាំតេតង្វៀនដាងនេះ។ អនុវត្តសេចក្ដីសម្រេចចិត្តលេខ២៩ / ២០១៣/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការជំនួយ​ធារ​ផ្ទះ និងដោះស្រាយការងារធ្វើជូនជនរួមជាតិភាគតិច ខេត្តកាម៉ាវបាននិង​កំពុងខិតខំជំនួយមាមីងជនជាតិចំណុះក្របខ័ណ្ឌគ្រួសារក្រ ឲ្យមាន កន្លែងរស់នៅប្រកបដោយចីរភាព ឈានឡើងចាកផុតពីភាពក្រីក្រ។ ស្រុកថើយប៊ិញ ជាភូមិភាគគំរូមួយក្នុងចំណោមភូមិភាគនានាដែលអនុវត្តការជំនួយធារផ្ទះដែលជាមណ្ឌលតាំងទីលំនៅថ្មី និងប្រមូលផ្តុំប្រភព ទុនពីគោលនយោបាយនានា។

ស្រុកថើយប៊ិញបានអនុវត្តព្រមៗ គ្នានូវគោលនយោបាយផ្សេងគ្នាជាច្រើន មានដូច៖ ជំនួយធារផ្ទះ ជំនួយផ្លាស់ប្តូរមុខរបរ ជំនួយសង់ផ្ទះ ជំនួយដីផលិតកម្ម។ល។ ជាមួយនឹងរបៀបអនុវត្តខាងលើ ក្រៅពីកិច្ចការ ទិញធារផ្ទះ ពង្រាបផ្ទៃដីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ល។ ភូមិភាគក៏បានជំនួយទឹកប្រាក់សង់ផ្ទះជូនមាមីង តម្លៃផ្ទះមួយខ្នងៗប្រមាណ ៤០លានដុង។ បងស្រីឡឹមធីទ្វៀង នៅភូមិ៧ ឃុំតឹងឡុក ស្រុកថើយប៊ិញ មានប្រសាសន៍ទាំងក្ដីរីករាយ៖ "ពីមុននេះ ដោយសារស្ថានភាពគ្រួសារក្រលំបាក ខ្ញុំបានរដ្ឋជំនួយសង់ផ្ទះតាមកម្មវិធី១៣៤ ប៉ុន្តែមកទល់សព្វថ្ងៃ ផ្ទះមានការទ្រុឌទ្រោម ខ្ញុំបានសង់ខ្ទមជាជម្រកបណ្តោះអាសន្ន ។ ឥឡូវនេះថែមទាំងបានជំនួយកន្លែងរស់នៅថ្មី គ្រួសារខ្ញុំត្រេកអរនិងអរគុណរដ្ឋដែលបានឧបត្ថម្ភ"។ គ្រួសារបងស្រី ហ៊ឺវធីប៊ិចឡើយ នៅភូមិ ៧ ឃុំតឹងឡុក ក៏ទើបតែបានពិនិត្យជំនួយដីមួយចំណែកនៅមណ្ឌលតាំងទីលំនៅថ្មី ប្តីប្រពន្ធបងស្រីមានក្តីសោមស្សរីករាយ ខិតខំធ្វើការរកស៊ី ប្តេជ្ញាចិត្តចាកផុតពីភាពក្រីក្រ។

ខណៈពេលកសាងមណ្ឌលតាំងទីលំនៅថ្មីរួចស្រេច ឃុំតឹងឡុកនឹងបង្កលក្ខណៈជូនជនរួមជាតិខ្មែរជាង៨០គ្រួសារ បើគិតចំនួនមនុស្សគឺរាប់រយនាក់ដែលគ្មានដីផលិតកម្មក្នុងទូទាំងស្រុកថើយប៊ិញ មករស់នៅទីនេះ។ កិច្ចការដោះស្រាយការងារធ្វើ រៀនសូត្រលើកកម្ពស់ប្រជាបញ្ញាជូនជនរួមជាតិត្រូវបានយកចិត្តទុកដាក់។ លោកង្វៀនវុាំងត្វង ប្រធាន គណៈកម្មាធិការប្រជាជនឃុំតឹងឡុក ឲ្យដឹង៖ "មណ្ឌលតាំងទីលំនៅឋិតនៅក្បែរសាលាចំណេះទូទៅជនជាតិអន្តេវាសិកហ៊ឺវញ៉ែម និងសាលាបឋមសិក្សាតឹងថើយ ម្ល៉ោះហើយខណៈពេលដែលប្រជាជនចូលមករស់នៅ កិច្ចការរៀនសូត្ររបស់ប្អូនៗក៏កាន់តែមានភាពងាយស្រួល។ ដើម្បីដោះស្រាយការងារធ្វើគឺមានវិធានការជាច្រើន ប៉ុន្តែយើងខ្ញុំពេញចិត្តបំ ផុតគឺវិធានការសហការជាមួយក្រុមហ៊ុនអាជីវកម្មនៅខេត្តកាម៉ាវ ដើម្បីដោះស្រាយការងារធ្វើលំនឹងជូនមាមីង និងបង្កលក្ខណៈឲ្យមានរថយន្តសម្រាប់ដឹកកម្មករទៅមកដល់កន្លែង។ល។ សព្វថ្ងៃភូមិភាគបានអនុវត្ត និងឃើញច្បាស់នូវប្រសិទ្ធភាពរបស់ការងារនេះ។ ពេលខាងមុខនឹងពង្រីកទូលាយថែមទៀត ដើម្បីមាមីងបានរស់នៅកន្លែងតាំងទីលំនៅថ្មី "៕

ថាច់ថាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកឡេវុាំងយ៉ាយ