នៅខេត្តសុកត្រាំង ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរ កំពុងប្រព្រឹត្តឡើងនូវសកម្មភាពដ៏អស្ចារ្យជាច្រើន ដែលប្រកបដោយអត្តសញ្ញាណវប្បធម៌ជាតិ។ នេះគឺជាពិធីបុណ្យធំមួយក្នុងចំណោមកម្មវិធីបុណ្យធំៗ មានភាពអធិកអធមបំផុត ហើយទាក់ទាញ ជនរួមជាតិខ្មែរចូលរួមកុះករបំផុត។
ប្រណាំងទូក-ងប្រពៃណីនៅខេត្តសុកត្រាំង។ (រូបឯក សារ)
តាមប្រសាសន៍របស់លោកឡឹមវិញភឿង អនុប្រធានមន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្តសុកត្រាំង៖ ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរ បានរៀបចំឡើងជារៀងរាល់ឆ្នាំ បង្កបានជាផលិតផលវប្បធម៌ដោយឡែកសម្រាប់ខេត្ត ក៏ដូចជារួមចំណែកអភិរក្ស និងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជាតិ។ ក្រៅពីនោះ បុណ្យអកអំបុកគឺជាសកម្មភាពផ្សព្វផ្សាយ ឧទ្ទេសនាមពីសក្តានុភាព រូបភាពវប្បធម៌ សេដ្ឋកិច្ចទេសចរណ៍របស់ខេត្ត សម្រាប់អំពាវនាវវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ដើម្បីអភិវឌ្ឍខេត្តសុកត្រាំងរុងរឿង សម្បូរសប្បាយ និងជឿនលឿនតាមទិសដៅឧស្សហកម្មទំនើប។
នៅមជ្ឈមណ្ឌលវប្បធម៌ ហោនឿកង៉ក ក្រុងសុកត្រាំង មានព្រឹត្តិការណ៍ ជាច្រើនដូច៖ តាំងពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្ម ដាក់តាំងជាង៤៥០ ល្វែងពិធីប្រឡងម្ហូបអាហារ កិញ-ខ្មែរ-ចិន សមយុទ្ធកីឡាជនជាតិ សិក្ខាសាលា" អង្ករឆ្ងាញ់ ស្រូវក្រអូបសុកត្រាំង " ពិធីសែនព្រះខែ។ល។ ទន្ទឹមនឹងនោះ ខេត្តថែមទាំងរៀបចំដង្ហែលយប្រទីប និងតាំងពិព័រណ៍ទូកគែហ៊ៅ។ នេះជាឆ្នាំដំបូងខេត្តសុកត្រាំងកសាងទូកគែហ៊ៅឡើងវិញ ដើម្បីរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីរបស់ជាតិ។ ទូកគែហ៊ៅ (ឬហៅថា ទូកនាំព័ស្តុភារបម្រើទូក-ង) រងការបាត់បង់ជិត១០០ឆ្នាំហើយ។ នេះជាប្រភេទទូកលុង តុបតែងល្អឆើតឆាយ សម្រាប់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះសង្ឃ និងអ្នកមានប្រជាប្រិយភាពគង់ឬអង្គុយ។ ទូកគែហ៊ៅ មានភ្លេងពិណពាទ្យ ស្គរ។ល។ ប្រគំកំដរ។ ក្រៅពីនោះ បើមកកាន់ខេត្ត សុកត្រាំងក្នុងអំឡុងថ្ងៃប្រព្រឹត្តឡើងនៃពិធីបុណ្យអកបំបុក ភ្ញៀងទេសចរថែមទាំងបានទស្សនាមហោស្រពសិល្បៈមហាជន និងសម្តែងបង្ហាញសម្លៀកបំពាក់ខ្មែររបស់ខេត្ត។ ភ្ញៀវទេសចរនឹងបានស្តាប់ចម្រៀង ចង្វាក់រាំ ភ្លេងប្រពៃណី សម្លៀកបំពាក់ក្នុងការប្រជុំជីវភាពក្នុងពិធីបុណ្យ និងអាពាហ៍ពិពាហ៍របស់ជនរួមជាតិខ្មែរបុរាណនិងសម័យ។
ប្រណាំងទូក-ង គឺជាវិញ្ញាសាកីឡាប្រពៃណី បានជនរួមជាតិខ្មែរចូលចិត្តបំផុត និងបានបង្កើនកម្រិតជាពិធីបុណ្យថ្នាក់តំបន់។ មុនថ្ងៃបុណ្យអកអំបុកស្រុកឡុងភូ បានរៀបចំប្រណាំងទូក-ងថ្នាក់ស្រុក ដោយមានទូកចំនួន៨ មកពីស្រុកម៉ីស្វៀង ត្រឹងដេ ឡុងភូ និងក្រុងសុកត្រាំង៕
ចាប់តាំងពីថ្ងៃ៩-១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ពិធីបុណ្យអកអំបុក ខេត្តត្រាវិញ ឆ្នាំ២០១៦ មានសកម្មភាពវប្បធម៌ សិល្បៈ កីឡាផ្សារណាត់តាំងពិព័រណ៍។ល។ ប្រកបដោយបរិយាកាសសប្បាយរីករាយ រួមចំណែកអភិរក្ស និងពង្រីកតម្លៃកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។ ឆ្នាំនេះ ក្រៅពីរង្វាន់ប្រណាំងទូក-ង និងរង្វាន់ប្រកួតកីឡាអប់រំកាយ ល្បែងប្រជាប្រិយ ខ្មែរ ដូចជាៈ រុញឈើ ផ្នែកបុរស-នារី ទាញព្រ័ត្រ វាយឆ្នាំង ដើរជើងទោម លោតបាវ។ល។ ពិធីបុណ្យ នៅទាំងមានសកម្មភាពជាច្រើនដូចជាៈផ្សារណាត់ពាណិជ្ជកម្មដំណើរការប្រមូលទិញ កសិផល ផលិតផលវត្ថុជំនូន តាំងពិព័រណ៍ តាំងមុខទំនិញរបស់ស្រុក ក្រុងទាំង៩ ពិធីប្រឡងរចនាផលិតផលវត្ថុជំនូនឆ្នើមខេត្តត្រាវិញលើកទី១ឆ្នាំ២០១៦។
នៅក្នុងឱកាសនេះដែរ ពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍ជនរួម ជាតិខ្មែរខេត្តកៀងយ៉ាងលើកទី១០ដែលប្រព្រឹត្តឡើងនៅទីប្រជុំជនហ្គ ក្វាវ ស្រុកហ្គក្វាវ ខេត្តកៀងយ៉ាង។ ពិធីបុណ្យមានសកម្មភាពវប្បធម៌កី ឡាពិសេសៗ ដូចជាៈ ផ្សារណាត់ពាណិជ្ជកម្ម ឧទ្ទេសនាមផ្សព្វផ្សាយ ផលិតផល ពាណិជ្ជសញ្ញាទំនិញវៀតណាមគុណភាពខ្ពស់ និងល្វេងទំ និញម្ហូបអាហារ ឧទ្ទេសនាមមុខម្ហូបពិសេសរបស់ជនរួមជាតិខ្មែរ និងរបស់ខេត្តកៀងយ៉ាង តាំងពិព័រណ៍ឧទ្ទេសនាមផលិតផលពិសេសៗ មួយចំនួនរបស់ស្រុកហ្គក្វាវ រៀបចំសកម្មភាពកម្សាន្តសប្បាយ ល្បែងប្រជាប្រិយ តាំងពិព័រណ៍ គំនូររូប វត្ថុតាំងដែលផ្សារភ្ជាប់ជាមួយនឹងការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរ និងវត្ថុតាំងផ្សេងៗទៀត ប្រឡងអណ្តែត ប្រទីប ប្រឡងបវរកញ្ញាខ្មែរទូទាំងខេត្ត បញ្ចាំងភាពយន្តពីប្រពៃណី ប្រវត្តិសាស្រ្តបដិវត្តន៍ រង្វាន់ប្រណាំងទូក-ងបុរស-នារី ខេត្តកៀងយ៉ាង រង្វាន់ជើងឯកបាល់ទះបុរសខេត្តកៀងយ៉ាង និងពានរង្វាន់ Vovinam ខេត្តកៀងយ៉ាង៕
យ្វីអាញ់-វិមាន-ម៉ាល័យ-cinet.vn-សុផល
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។