18/10/2016 - 09:00

ជន​រួម​ជាតិ​ខ្មែរ​ឧទ្ទេស​នាម​វប្បធម៌​ប្រ​ពៃ​ណី​នៅ​ហា​ណូយ

កន្លង​ហើយ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​បឹង​ចុង ឃុំ​តាយ​វុាំង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង បាន​ទៅ​ចូល​រួម​ឧទ្ទេស​នាម​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​នៅ​ភូមិ​វប្ប​ធម៌ - ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម​ (ដុង​ម៉ូ សើុង​តី ហា​ណូយ​)។ 

ឧទ្ទេសនាមរបាំប្រពៃណី។

ភូមិ​ជន​ជាតិ​ខ្មែរ ស្ថិត​នៅ​ជាប់​ដង​ផ្លូវ​ធ្វើ​ដំ​ណើរ​ពី​វត្ត​ខ្មែរ​ទៅ​ប្រ​ជុំ​ប្រា​សាទ​ចាម កន្លែង​តែង​មាន​សូរ​ស័ព្ទ​ភ្លេង​អឹង​កង បង្ក​ជា​បរិយា​កាស​យ៉ាង​រស់​រវើក។ ក្រុម​សិល្បៈ​ខ្មែរ អា​ស្រ័យ​ដោយ​អ្នក​មីង​ឡឹម​ធី​ហឿង​ ជា​ប្រ​ធាន​ក្រុម រួម​មាន​សមា​ជិក​ក្នុង​គ្រួ​សារ​៥​នាក់​ចូល​រួម​ក្នុង​ក្រុម​សិល្បៈ​របាំ​បឹង​ចុង​នៅ​ភូមិ​ភាគ​។

នៅ​ភូមិ​វប្ប​ធម៌ ជន​រួម​ជាតិ​បាន​ឧទ្ទេស​នាម​នូវ​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន មាន​ដូច ៖ ផ្ទះ​ស្លឹក ផ្ទះ​រត វត្ត​អា​រាម សា​លា​ទាន ឧបករណ៍​ប្រើ​ប្រាស់ (កណ្ដៀវ ឈើ​ច្រាន នេ​សាទ​បករណ៍ ឧបករណ៍​រម្ងាស់​ស្ករ​ត្នោត​ជា​ដើម); សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី សម្តែង​ចម្រៀង​ប្រ​ជា​​ប្រិយ របាំ​ប្រ​ជា​ប្រិយ​។ល។​ពិ​សេស​គឺ​សិល្បៈ​របាំ បច្ចុប្បន្ន​នៅ​ខេត្ត​សុក​ត្រាំង មាន​តែ​ក្រុម​របស់​គ្រួ​សារ​អ្នក​មីង​ហឿង​មួយ​គត់​នៅ​មាន​ការ​អភិ​រក្ស​សិល្បៈ​ប្រ​ពៃ​ណី​នេះ​។ នៅ​ក្នុង​គ្រួ​សារ​របស់​ខ្លួន​ជន​រួម​ជាតិ​ខ្មែរ​បាន ឧទ្ទេស​នាម​នូវ​ភោគ​ផល ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ណាម​បូ ដូច ៖ នំ​ប៉ៀ ស្ករ​ត្នោត វត្ថុ​សិប្ប-វិ​ចិត្រ​កម្ម​ធ្វើ​ពី​ដូង​។ល។ ក្នុង​ពេល​ខាង​មុខ នឹង​មាន​បន្ថែម​នំ​បញ្ចុក​ទឹក​សម្ល ការី​ហូប​ជា​មួយ​នឹង​នំ​ប៉័ង នឹង​រួម​ចំ​ណែក ធ្វើ​ឲ្យ​សម្បូណ៌​បែប​ជាង​ទៀត​នូវ​ភោគ​ផល ម្ហូប​អា​ហារ​បម្រើ​ភ្ញៀវ​ទេស​ចរ ។ ពិ​សេស​ពេល​មក​ដល់​ភូមិ​ខ្មែរ​ ភ្ញៀវ​ទេស​ចរ​អាច​ទិញ​វត្ថុ​អនុស្សាវ​រីយ៍​ដ៏​មាន​អត្ថ​ន័យ​សម្រាប់​ខ្លួន​និង​ជូន​គ្រួ​សារ​។ នេះ​ក៏​ជា​ឱ​កាស​ដែល ភ្ញៀវ​ទេស​ចរ​អាច​កម្លាយ​ខ្លួន​ជា​មួយ​នឹង​បុរស​ស្ត្រី​ខ្មែរ​ណាម​បូ ឆ្លង​តាមរយៈ​ការ​ស្លៀក​ពាក់​ប្រ​ពៃ​ណី​ចម្រុះ​ពណ៌​។

មីង​ហឿង ឲ្យ​ដឹង៖ "ដំ​បូង​សកម្ម​ភាព​នៅ​ភូមិ​ខ្មែរ​នៅ​ជួប​ការ​លំ​បាក​ច្រើន ប៉ុន្តែ​ដោយ​សារ​ការ​លើក​ទឹក​ចិត្ត​របស់​គណៈ​កម្ម​ការ​គ្រប់​គ្រង ភូមិ​វប្ប​ធម៌​-​ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម​ និង​មនោ​សញ្ចេត​នា​របស់​សហ​គមន៍​ជន​ជាតិ​ជា​បង​ប្អូន កំ​ពុង​រស់​នៅ​រួម​គ្នា​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រំ​សាយ​ការ​នឹក​ផ្ទះ មាន​កម្លាំង​បន្ថែម​ដើម្បី​ជម្នះ​ការ​លំ​បាក​។ សង្ឃឹម​ថា​ក្នុង ពេល​ខាង​មុខ ភូមិ​ខ្មែរ​នឹង​មាន​សិល្ប​ករ​បន្ថែម ដើម្បី​សកម្ម​ភាព​សម្បូណ៌​បែប​ជាង រួម​ចំ​ណែក​ឧទ្ទេស​នាម​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក និង​ផ្សព្វ​ផ្សាយ​រូប​ភាព​ភូមិ​វប្ប​ធម៌​-​ទេស​ចរណ៍ បណ្តា​ជន​ជាតិ​វៀត​ណាម​ជូន​ភ្ញៀវ​ទេស​ចរ​ក្នុង​ប្រ​ទេស​ និង​អន្តរ​ជាតិ​និ​យាយ​រួម"​៕

ហ្វាក្វិញ(vinaculto.vn)-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
មីង​ហឿង