05/05/2015 - 09:09

កាម៉ាវ អនុវត្តល្អការងារគិតគូរជូនជនរួមជាតិភាគតិច

ក្រុមបំពេញការងារនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយលោក យ៉ាងស៊ាវភឺ- រដ្ឋមន្រ្តីប្រធានគណៈ​កម្មា​ធិការជនជាតិ ទើបនឹងអញ្ជើញមកធ្វើការជាមួយថ្នាក់ដឹកនាំ ខេត្តកាម៉ាវ អំពី "ស្ថានភាពផ្សព្វផ្សាយអនុ វត្តការងារជនជាតិនិងគោលនយោបាយជនជាតិដំណាក់កាល ឆ្នាំ២០១១​-​២០១៥"។

 រដ្ឋមន្ត្រី-ប្រធានគណៈកម្មាធិការជនជាតិយ៉ាងស៊ាវភឺ ជូនអំណោយដល់
គ្រួសារជនរួមជាតិខ្មែរក្រីក្រនៅកា ម៉ាវ។រូបៈ ង៉ុកធូ


តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ៥ឆ្នាំកន្លង ប្រភពទុនដែលខេត្តបាន​បែងចែកតាមរយៈកម្មវិធី១៣៥ សរុបជាង៧៦ពាន់លានដុង ដើម្បីវិនិយោគទុនបណ្តាគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានាឲ្យឃុំចំនួន១២ និងជាង១៨ពាន់លានដុងសម្រាប់ឧបត្ថម្ភដោយផ្ទាល់ចំពោះប្រជាជន ដែលស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ តំបន់លំបាកពិសេស។ ក្រៅពីនោះ កម្មវិធីគោនយោបាយផ្សេងៗ ក៏បានខេត្តកាម៉ាវផ្សព្វផ្សាយអនុវត្តបានទាន់ពេល ហេតុនោះ  មកទល់ចុងឆ្នាំ ២០១៤  គ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចនៅត្រឹមតែ ១៩,១២%(ប្រហាក់ប្រហែល២.១១១គ្រួសារ)។  ក្នុងនោះ គ្រួសារជនរួម ជាតិខ្មែរក្រីក្រថយចុះនៅត្រឹម១៨,៧៥%   កាត់បន្ថយ១.១៨២គ្រួសារ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១១។


ថ្លែងយោបល់ក្នុងឱកាសនេះ លោកយ៉ាងស៊ាវភឺ មានប្រសាសន៍៖ ខេត្តកាម៉ាវ អនុវត្តបានល្អក្នុងការងារបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ធ្វើបានល្អការងារបែងចែក ផ្គួបផ្សំប្រភពទុនកម្មវិធីនានាដើម្បីគិតគូរ ជូនជនរួមជាតិភាគតិច។ ក្នុងឱកាសនេះដែរ ក្រុមការងារនៃគណៈកម្មា ធិការជនជាតិ បានសួរសុខទុក្ខ ប្រគេននិងជូនអំណោយដល់ព្រះសង្ឃ គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី នៅវត្តមុនីវង្សា សង្កាត់១ (ក្រុងកាម៉ាវ)៕

ហឺវតុង -សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យ៉ាងស៊ាវភឺ