07/09/2015 - 16:16

ជួយកសិករនឹងនរចិត្តផលិតកម្ម

សហ​ករណ៍​ក​សិ​កម្ម មាន​តួ​នា​ទី​សំ​ខាន់​ក្នុង​ការ​ចង​សម្ព័ន្ធ​ជា​មួយ​គ្រួ​សារ ក​សិ​ករ​ផ​លិត​ទំ​និញ ប្រ​មូល​ផ្តុំ​ធា​នា​ទិញ និង​ស្វែង​រក​ទី​ផ្សារ សម្រាប់​ផលិត​ផល​បង្ក​កម្លាំង​ប្រ​ជែង​និង​លើក​កម្ពស់​តម្លៃ​មុខ​ទំ​និញ​ក​សិ​ផល​។ ឆ្លង​តាម​រយៈ​នោះ ជួយ​ឲ្យ​កសិ​ករ​បង្ក​បង្កើន​ផល​នឹង​នរ​ចិត្ត​ក្នុង​ការ​ផ​លិត​។

ស​មា​ជិក​សហ​ករណ៍តៀង​តៀង​រួម​ជា​មួយ​នឹង​កម្មា​ភិ​​បាល​បច្ចេក​ទេស​ពិ​និត្យ​
ឧបករណ៍ ស្ថា​នីយ៍​បូម​ទឹក​មុន​ពេល​តម្លើង​។

សហ​ករណ៍​ថាញ់​កុង ស្រុក​ហ៊ុង​យ៉ឹង ខេត្ត​បាក​លីវ ត្រូវ​បាន​បង្កើត​ឡើង​​នៅ​​ឆ្នាំ​​២០០៦​។ ខណៈ​នោះ មាន​គ្រួ​សារ​កសិ​ករ​ចូល​រួម​ត្រឹម​តែ​១៥ និងទុ​ន​ស​កម្ម​ភាព​មាន​តែ​២០​លាន​ដុង អា​ស្រ័យ​ដោយ​ស​មា​ជិក​ស្ម័គ្រ​ចិត្ត​រួម​វិ​ភាគ​ទាន​។ ផ្ទៃ​ដីវ​ប្បកម្ម​របស់​សហ​ករណ៍​គឺ​៥​២​ហិក​តា ហើយ​សុទ្ធ​តែ​ផលិត​ពូជ​ស្រូវ​ម៉ូក​ប៊ូយដ (Một bụi đỏ)។ ដើម្បី​សហ​ករណ៍​ស​កម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព ដំបូង​​គណៈ​នា​យក សហ​ករណ៍​ថាញ់​កុង បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ផ្គត់​ផ្គង់​សម្ភារៈ​កសិ​កម្ម និង​ជួយ​លក់​ផលិត​ផល​ជូន​ស​មា​ជិក​។ ទន្ទឹម​នឹង​នោះ ចលនា​សមា​ជិក​សាប​ព្រោះ​ព្រម​ៗ​គ្នា ដើម្បី​ម្ចាស់​ការ​ក្នុង​ការ​សម្រួល​ទឹក​និង​ប្រើ​ថ្នាំ កម្ចាត់​ដង្កូវ​ក្រា។ រ​បៀប​ធ្វើ​នេះ ជួយ​ឲ្យ​សមា​ជិក​កាត់​បន្ថយ​បាន​ច្រើន​ក្នុង​ការ​ចំ​ណាយ បង្ក​ជា​ទម្រង់​ផ​លិត​វង់​មូល​រវាង​អ្នក​ផលិត​សហ​ករណ៍ និង​ទី​ផ្សារ។

 ស្តី​ពី​ដំ​ណោះ​ស្រាយ​បញ្ហា​នាំ​ចេញ​សម្រាប់​ផ​លិត​ផល ស្រូវ​ម៉ូក​ប៊ូយដ និង​កសាង​ផ្លា​ក​ពា​ណិជ្ជ​កម្ម​ដោយ​ឡែក​សហ​ករណ៍​ក​សិ​កម្ម​ថាញ់​កុង បាន​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ពិ​សោធន៍​ស្រុក​ហ៊ុង​យ៉ឹង ចុះ​កិច្ច​សន្យា​ទទួល​ម៉ៅ​ទិញ​ផលិត​ផល​ដោយ​តម្លៃ​ខ្ពស់​ជាង​ទី​ផ្សារ​ពី១០​ដល់​២០%​។ ផ្តើម​ពី​នោះ ជួយ​ឲ្យ​សមា​ជិក​សហ​ករណ៍​នឹង​នរចិត្ត​ផលិត​កម្ម​។   បច្ចុ​ប្បន្ន  សហ​ករណ៍​កសិ​កម្ម​ថាញ់​កុង មាន​ស​មា​ជិក​ចំ​នួន​២៥​រូប  និង​មាន​ផ្ទៃ​ដី​ផលិត​កម្ម​៩០​ហិក​តា។ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​សមា​ជិក​ពី​១០​ដល់​១៥​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។

ក៏​ដូច​សហ​ករណ៍​ក​សិ​កម្ម​ថាញ់​កុង ប៉ុន្មាន​ឆ្នាំ​កន្លង សហ​ករណ៍​សេ​វា​ក​សិ​កម្ម​និង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​តៀង​តៀង ស្រុក​ភឿក​ឡុង​តែង​ម្ចាស់​ការ​ក្នុង​ការ​កម្រិត​ប្រ​ភព​ទឹក​សម្រាប់​ចុះ​ពូជ​ទាន់​រដូវ​កាល ក៏​ដូច​ជា​ការ​ប្រ​មូល​ផល​។ ជាក់​ស្តែង​ក្នុង​រដូវ​ក្តៅ​អូស​បន្លាយ​កន្លង​ហើយ ក្រុម​សហ​ករណ៍​តៀង​តៀង បាន​ដំ​ណើរ​ការ​ស្ថា​នីយ៍បូម​ទឹក​បាន​ទាន់​ពេល​នៅ​លើ​ផ្ទៃ​ដី​ផលិត​ស្រូវ​ជា​ច្រើន​ហិក​តា ដើម្បី​ធា​នា​ទិន្ន​ផល គុណ​ភាព​ស្រូវ​នៅ​ពេល​ប្រ​មូល​ផល​។ សហ​ករណ៍​តៀង​តៀង មាន​ស​មា​ជិក​ចំ​នួន​២៧​រូប និង​មាន​ផ្ទៃ​ដី​ផលិត​កម្ម​៤៦​ហិក​តា។​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​សមា​ជិក​ម្នាក់​ៗ បាន​មក​ពី​ការ​បូម​ទឹក​ចេញ​គឺ​១៥០.០០០​ដុង ក្នុង​មួយ​ហិក​តា/​រដូវ​។

តាម​ប្រ​សាសន៍ លោក​ហឿ​ម៊ិញ​ខាង សមា​ជិក​ក្រុម​សហ​ករណ៍​តៀង​តៀង​៖​"​ ចាប់​ពី​ពេល​ស្ថា​នីយ៍​បូម​ទឹក​របស់​សហ​ករណ៍​តៀង​តៀង​ធ្វើ​ស​កម្ម​ភាព ក​សិ​ករ​នៅ​ទី​នេះ​បាន​ម្ចាស់​ការ​ក្នុង​ការ​លក​លៃ​ទឹក​។ មា​មីង​មិន​បាច់​បង់​ពេល​វេ​លា ដើម្បី​អង្គុយ​យាម​ម៉ា​ស៊ីន​បូម​ទឹក​ដូច​ពី​មុន​ទៀត ម្យ៉ា​ង​វិញ​ទៀត​​ចំ​ណាយ​ក៏​ទាប​ជាង​មុន​ច្រើន​។

ថ្វី​ត្បិត​តែ​ដូច្នេះ ទន្ទឹម​នឹង​ក្រុម​សហ​ករណ៍​ធ្វើ​ស​កម្ម​ភាព ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ក៏​នៅ​មាន​សហ​ករណ៍​ជា​ច្រើន​ធ្វើ​ស​កម្ម​ភាព​ដោយ​ស្ទាក់​ស្ទើរ ខ្វះ​ទុន​ស​កម្ម​ភាព​។ល។ ព្រោះ​ហេតុ​នោះ ភូមិ​ភាគ​នា​នា​គប្បី​បង្កើន​ការ​ងារ​ត្រួត​ពិ​និត្យ ប្តេជ្ញា​ចិត្ត​រំ​សាយ​សហ​ករណ៍​ធ្វើ​ស​កម្ម​ភាព​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​។ ព្រម​ទាំង​មាន​វិ​ធាន​ការ​ឧបត្ថម្ភ​វិ​និ​យោគ​ទុន​ចំ​ពោះ​សហក​​រណ៍​ណា​ដែល​ធ្វើ​ការ​រក​ស៊ី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ឆ្លង​តាម​រយៈ​នោះ ជា​ជំ​ហាន​ៗ​ធ្វើ​ឲ្យ​ទាន់​ស​ម័យ​នូវ​ផ្នែក​ក​សិ​កម្ម ជួយ​ឲ្យ​ក​សិ​ករ​ម្ចាស់​ការ​ក្នុង​ការ​ផលិត​កម្ម​និង​លក់​កសិ​ផល អា​ស្រ័យ​ដោយ​ខ្លួន​ផ​លិត​៕

ជីលិញ-សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ហឿ​ម៊ិញ​ខាង