ឆ្នេរខ្សាច់ហូប៊ែ ចំណុះឃុំវិញហាយ ក្រុងវិញចូវ ខេត្តសុកត្រាំង ជាកន្លែងមានឆ្នេរខ្សាច់តែមួយគត់នៅក្នុងខេត្ត ប្រវែងតាមមាត់សមុទ្រជិត៥គ.ម។ ដោយមានឆ្នេរខ្សាច់រហោឋាន ដូច្នេះហូប៊ែគឺជាកន្លែងគួរជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។
ឆ្នេរខ្សាច់រហោឋាននៅហូប៊ែ។
ចម្ងាយពីក្រុងវិញចូវប្រមាណជិត២០គ.ម ធ្វើដំណើរឆ្ពោះទៅទិសខាងកើត ពិតជាទៅដល់ភូមិសាស្រ្តហូប៊ែជាមិនខាន ហូប៊ែត្រូវបានកកើតឡើង ផ្តើមពីដំណើរការច្រោះសឹកដោយរលកសមុទ្រ។ ម្យ៉ាងទៀត ដោយទឹកហូរច្រោះ និងស្រុតបាក់ដីបង្កបានទៅជាតំបន់ដីខូងដូចបេះ បិទនឹងបឹងដ៏ធំមួយ ម្ល៉ោះហើយ ប្រជាជននៅទីនេះហៅថាហូប៊ែ។ នៅពេលទឹកជំនន់ម្តងៗ ទឹកសមុទ្រជន់លិច ដល់ដីគោកក្លាយជាបឹងមានទឹកល្ហល្ហេវ; នៅពេលទឹកស្រកវិញ បន្សល់នៅតែឆ្នេរខ្សាច់ម៉ដ្ឋពណ៌ស ប្រវែងជិត៥គ.ម។ នេះគឺ ជាលក្ខណៈពិសេសនៃហូប៊ែដែលសមស្រប ក្នុងការកសាងមណ្ឌលអាងងូតទឹក (ពីព្រោះ ចម្ងាយ៧២គ.មតាមមាត់សមុទ្រនៅខេត្តសុកត្រាំងស្ទើរតែទាំងអស់ជាឆ្នេរល្បាប់)។ ភ្ញៀវទេស ចរមកទីនេះ មិនត្រឹមតែបានងូតទឹកសមុទ្រប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបោះជំរំលេងគ្រប់វិញ្ញាសាកីឡាតាមឆ្នេរសមុទ្រ មានដូច៖ បាល់ទះ បាល់បោះ បាល់ទាត់។ល។។
ហូប៊ែត្រូវបានចាត់ទុកជាកន្លែងសម្បូរបែប ខាងប្រភពចំណូលជលផល ទីនេះតែងផ្សារ ភ្ជាប់នឹងការដាំដុះ ការការពារព្រៃបង្ការឆ្នេរសមុទ្រ។ ជាពិសេសនៅតំបន់ហូប៊ែ មានឆ្នេរខ្លះសម្បូរទៅដោយក្តាមសមុទ្រងាវនិង គ្រែង។ល។ នាំមកនូវប្រភពចំណូលសម្រាប់ប្រជាជនភូមិភាគគួរឲ្យកត់សម្គាល់។ អាស្រ័យហេតុនោះ នៅពេលភ្ញៀវទេសចរមកដល់ទីនេះ គេអាចនឹងចូលរួមជាមួយនេសាទករ ចុះចាប់ក្តាមសមុទ្រ ងាវ គ្រែង។ល។ បងង្វៀនវុាំងឡុង មកទស្សនាឆ្នេរខ្សាច់ហូប៊ែ ឲ្យដឹង៖ "នៅសុកត្រាំង មានឆ្នេរសមុទ្រចំនួនពីរ គឺ ម៉-អនិងហូប៊ែ ប៉ុន្តែមានតែហូប៊ែទេ ដែលមានឆ្នេរខ្សាច់ រីឯឆ្នេរម៉-អ សុទ្ធតែឆ្នេរល្បាប់។ នៅចុងសប្តាហ៍ខ្ញុំនិងមិត្តភ័ក្តិ តែងទៅកាន់ហូប៊ែជារឿយៗដើម្បីងូតទឹកសមុទ្រ និងលេងល្បែងផ្សេងៗ។ ពិតជាអស្ចារ្យណាស់ នៅពេលបានចូលរួមជាមួយនេសាទករ ចូលទៅក្នុងដងព្រៃម្លប់ត្រជាក់ បានចាប់ក្តាមសមុទ្រ ងាវ គ្រែងតាមចំណង់ចិត្ត។ល។"។
បច្ចុប្បន្ន ហូប៊ែត្រូវបានខេត្តសុកត្រាំង រៀបចំផែនការកសាងធ្វើយ៉ាង ណាឲ្យក្លាយជាតំបន់ទេសចរណ៍ជីវសាស្រ្ត និងទាក់ទាញការវិនិយោទុនដើម្បីអភិវឌ្ឍ ក្លាយជាកន្លែងទេសចរណ៍ដោយមានមណ្ឌលជាច្រើន ដូច៖ មជ្ឈមណ្ឌលសេវាទេសចរណ៍ មណ្ឌលអភិរក្សធម្មជាតិជីវសាស្រ្ត មជ្ឈមណ្ឌលលម្ហែកាយ។ល។ ហេតុដូច្នោះ ក្នុងអនាគត ពេលទៅកាន់ ហូប៊ែ ភ្ញៀវទេសចរអាចនឹងងូតទឹកសមុទ្រ ឬក៏ចូលរួមរាល់សកម្មភាព កម្សាន្តសប្បាយ ផ្សារភ្ជាប់នឹងទម្រង់កីឡានៅភូមិភាគ។ ក្រៅពីនេះ ភ្ញៀវ ទេសចរអាចនឹងធ្វើដំណើរលម្ហែកាយតាមឆ្នេរខ្សាច់ ស្រឡះម៉ដ្ឋពណ៌ស គយគន់ និងស្តាប់សូររលកបោកបាចញុាំងឲ្យចិត្តលោកអ្នករំភើបរីករាយ ក្រោយពីពេលពលកម្មនឿយហត់៕
យ្វីអាញ់-លីសៀ