20/06/2017 - 08:21

អស់ពីចិត្តចំពោះអ្នកជំងឺ

រយៈកាលជាង២៤ឆ្នាំផ្សារភ្ជាប់នឹងផ្នែកសុខាភិបាល មហាបរិញ្ញា វេជ្ជបណ្ឌិតហាហ្វាងចិញ នាយកមន្ទីរពេទ្យ៣០/៤ខេត្តសុកត្រាំង តែងយកចិត្តទុកដាក់ថែទាំសុខភាពប្រជាជនដោយអស់ពីចិត្ត។ ចំពោះមិត្តរួមអាជីព វេជ្ជបណ្ឌិតខ្នះខ្នែងជួយឧបត្ថម្ភនិងលើកទឹកចិត្ត ដើម្បីរួមគ្នាអនុវត្ត ល្អភារកិច្ច។ 

វេជ្ជបណ្ឌិតហាហ្វាងចិញកំពុងសិក្សាស្រាវជ្រាវដើម្បីបង្កើន ខជំនាញ។

វេជ្ជបណ្ឌិតចិញ ឲ្យដឹង៖ "ពេលទើបចេញសាលា ខ្ញុំបានចាត់បញ្ជូនមកបំពេញការងារនៅមន្ទីរពេទ្យ៣០/៤ អំពីការបង្ការទប់ស្កាត់ជំងឺរបេង ដំបូងជួបលំបាកច្រើន ប៉ុន្តែបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំផ្សារភ្ជាប់ជាមួយ អ្នកជំងឺ ខ្ញុំអាចនឹងយល់ពីទុក្ខលំបាករបស់អ្នកជំងឺ។ ឃើញអ្នកជំងឺជាច្រើនចូលពេទ្យក្នុងស្ថានភាពសន្លប់ក្អកធ្លាក់ឈាម។ល។ ខ្ញុំរឹតតែប្តេជ្ញា ចិត្តខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយព្យាបាល"។

វេជ្ជបណ្ឌិតចិញ តែងលើកកម្ពស់ស្មារតីទទួលបន្ទុកនិងប្រតិបត្តិសីលធម៌គ្រូពេទ្យ។ ពិសេសគឺយល់ពីទុក្ខលំបាករបស់អ្នកជំងឺរបេង របេង /HIV របេងសាុំនឹងថ្នាំ របេងសាុំនឹងថ្នាំល្បឿនឆាប់រហ័ស វេជ្ជបណ្ឌិតខ្នះ ខ្នែងក្នុងការព្យាបាល ជ្រើសវិធីសាស្រ្តព្យាបាលសមស្រប ធានាសុខភាពអ្នកជំងឺ។ បច្ចុប្បន្ន នៅមន្ទីរពេទ្យ៣០/៤វេជ្ជបណ្ឌិតចិញ កសាង មណ្ឌលមួយសម្រាប់ជំងឺរបេងសំាុនឹងថ្នាំ។ ទន្ទឹមនឹងនោះ ពិគ្រោះយោបល់ឲ្យអ្នកជំងឺ  គ្រួសារអ្នកជំងឺ ដើម្បីជួយមាមីងបំបាត់ភាពអៀនខ្មាស ស្ងប់ចិត្តព្យាបាលត្រូវតាមបែបបទ ដើម្បីឆាប់បានជាសះស្បើយ។ ផ្តើមពីនោះ ការព្យាបាលក៏មានប្រសិទ្ធភាព រួមចំណែកធានាសុខភាព អ្នកជំងឺ វេជ្ជបណ្ឌិតចិញឲ្យដឹងបន្ថែម៖ "ផ្តើមពីដំបូន្មានអ៊ំហូ "គ្រូពេទ្យល្អ ប្រៀបដូចវិសុទ្ធមាតា" ខ្ញុំតែងតែលើកទឹកចិត្ត វេជ្ជបណ្ឌិតឧបដ្ឋាក ដើម្បីរួមគ្នាអនុវត្តល្អភារកិច្ចរបស់គ្រូពេទ្យ"។

មិនរើសអើង មិនបែងចែកអ្នកជំងឺរបេងនៅមន្ទីរពេទ្យក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតអនុវត្តល្អការពិនិត្យព្យាបាល ម៉្លោះហើយបង្កបាននូវភាពទំនុកចិត្តចំពោះអ្នកជំងឺ ផ្តើមពីនោះអ្នកជំងឺមកពិនិត្យ ព្យាបាល ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។ វេជ្ជបណ្ឌិតចិញ សំណេះសំណាល៖ "បច្ចុប្បន្ន នៅខេត្តសុកត្រាំងអ្នកកើតជំងឺរបេង ពិសេសគឺរបេងសំាុនឹងថ្នាំពី មួយថ្ងៃទៅមួយថ្ងៃកើនខ្ពស់។ ព្រោះហេតុនោះ វេជ្ជបណ្ឌិត គប្បីបង្កើនចំណេះដឹងជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យហ្មត់ចត់មុននឹងព្យាបាល ពិសេស គឺត្រូវចេះអត់ធ្មត់ និងមានបំណិនក្នុងការពិគ្រោះយោបល់ជួយអ្នកជំងឺ ស្ងប់ចិត្តសម្រាកព្យាបាលជំងឺត្រូវតាមបែបបទ កាត់បន្ថយស្ថានភាព បោះបង់ការព្យាបាល"។ ជាមួយនឹងការរួមចំណែករបស់ខ្លួន សម្រាប់ផ្នែកសុខាភិបាល ឆ្នាំ២០១៧ វេជ្ជបណ្ឌិតចិញ មានកិត្តិយសទទួលបាន កិត្តិនាម"គ្រូពេទ្យឆ្នើម"៕

លីធាង-មុនី

ចែករំលែកអត្ថបទ