សេនាធិការដ្ឋានយោធភូមិភាគ៩ ទើបតែរៀបចំពិធីអនុស្សាវរីយ៍៧០ឆ្នាំ ទិវាប្រពៃណី(៥/៧/១៩៤៦-៥/៧/២០១៦) និងទទួលគ្រឿងឥស្សរិយយសការពារប្រទេសលេខពីរ។
ទទួលការផ្តល់សិទ្ធិរបស់លោកប្រធានរដ្ឋ ឧត្តមសេនីយ៍ទោ ង្វៀនហ្វាងធ្វី បញ្ជាការដ្ឋានយោធភូមិភាគ៩ ជូនគ្រឿង ឥស្សរិយយសការពារប្រទេសលេខពីរដល់សេនាធិការដ្ឋាន យោធភូមិភាគ៩ ។
ថ្ងៃ៥/៧/១៩៤៦ តាមបទបញ្ជា "ការតស៊ូកសាងប្រទេស" របស់មជ្ឈិមបក្ស ជាស្ថាប័នសេនាធិការថ្នាក់តំបន់ដំបូងបង្អស់លើសមរភូមិវាលរាបទន្លេគឺវឡុងត្រូវបានបង្កើតឡើង។ ឆ្លងកាត់ការតស៊ូពីរដំណាក់កាលប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក ក្រោមការដឹកនាំរបស់បក្ស ការស្រឡាញ់ទុកចិត្តឧបត្ថម្ភគាំពាររបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់នៅភូមិភាគ និងប្រជាជនខេត្ត ក្រុងនានា នៅវាលរាបទន្លេគឺវឡុង សេនាធិការដ្ឋានយោធភូមិភាគ៩ បានពង្រីកកម្លាំងសរុបនៃសង្រ្គាមប្រជាជន ខ្លួនទីពឹងខ្លួន ពង្រីកស្មារតី ម្ចាស់ការច្នៃប្រតិដ្ឋ មោះមុត ឆ្លងផុតការលំបាកវេទនា ប្តេជ្ញាចិត្តធ្វើឲ្យបរាជ័យរាល់ឧបាយកល វាយលុករបស់សត្រូវកំណត់ត្រាក្នុងទំព័រប្រវត្តិសាស្រ្តពីវីរភាព ប្រកបដោយលក្ខណៈពិសេសដោយឡែករបស់វាលរាបទន្លេគឺវឡុង។ ឆ្លងកាត់រយៈកាល៧០ឆ្នាំកសាងតស៊ូប្រយុទ្ធ និងពេញវ័យវឌ្ឍនាការសេនាធិការដ្ឋានយោធភូមិភាគ៩ បានបញ្ចេញកម្លាំងពុះពារការលំបាក តស៊ូសម្រេចបានល្អរាល់ភារកិច្ច រួមចំណែកក្នុងបុព្វហេតុតស៊ូប្រយុទ្ធរំដោះជនជាតិកសាងនិងការពារប្រទេសជាតិ។ ពិសេស នៅក្នុងប្រវត្តិសាស្រ្ត សេនាធិការដ្ឋានយោធភូមិភាគ៩ តែងច្បាមខ្ជាប់ភូមិសាស្រ្ត ធ្វើសេនាធិការចង្អុលការយ៉ាងឈ្លាសវៃ រហ័សរហួន មានការរួមចំណែកយ៉ាងសំខាន់ក្នុងរាល់សម័យសង្រ្គាមការពារប្រទេសជាតិ និងបំពេញភារកិច្ចអន្តរជាតិជួយប្រទេសមិត្តកម្ពុជា។
មានប្រសាសន៍ក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ ង្វៀនហ្វាងធ្វី បញ្ជាការដ្ឋានយោធភូមិភាគ៩ ស្ងើចសរសើរប្រសិទ្ធពរនូវរាល់ស្នាដៃរបស់សេនាធិការដ្ឋានយោធភូមិភាគ៩ ស្របក្នុងឱកាសអនុស្សាវរីយ៍៧០ឆ្នាំទិវាប្រពៃណី។ ឧត្តមសេនីយ៍ទោ ង្វៀនហ្វាងធ្វី បានសំណូមពរក្នុងពេលខាងមុខ សេនាធិការដ្ឋានត្រូវប្រមូលផ្តុំកសាងកងជួរកម្មាភិបាល យុទ្ធជនមានថ្វីដៃនយោបាយរឹងប៉ឹង មិនងាករេចំពោះទិសដៅ ឧត្តមគតិសង្គមនិយម ប្តូរផ្តាច់ស្មោះត្រង់ជាមួយនឹងបក្ស រដ្ឋ និងប្រជាជន។ ព្រមជាមួយនោះ សេនាធិការដ្ឋាននឹងបន្តការធ្វើល្អតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគក្នុងការដឹកនាំចង្អុលការផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចចិត្តតាមដាន ក្តោបក្តាប់ស្ថានភាព ធ្វើការវិភាគ ព្យាករណ៍ច្បាស់លាស់អំពីស្ថានការណ៍ដែលអាចកើតមានឡើងនឹងដាក់សំណើគោលការណ៍ និងវិធានការសមស្របទាន់ពេលវេលា។ល។
ក្នុងពេលខាងមុខ សេនាធិការដ្ឋានយោធភូមិភាគ៩ ប្រមូលផ្តុំលើកកម្ពស់គុណភាពការងារហ្វឹកហាត់ជម្រុញខ្លាំងក្លាក្នុងការកសាងផ្នត់ រៀបរយ ប្រតិបត្តិតាមវិន័យ ប្រតិបត្តិយ៉ាងហ្មឺងម៉ាត់រាល់លក្ខការណ៍ លក្ខន្តិកៈ សេចក្តីកំណត់ក្នុងសកម្មភាពដឹកនាំរបស់បក្ស។ សេនាធិការដ្ឋាននឹងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពដឹកនាំលើគ្រប់វិស័យ កសាងបក្ខភាគស្អាតស្អំ រឹងមាំគំរូកសាងស្ថាប័ន អង្គភាពរឹងមាំគ្រប់ផ្នែកលំនឹងស្ថិរភាពសម្រេចភារកិច្ចឆ្នើមដែលបានប្រគល់ជូន ដើម្បីធ្វើឲ្យប្រសើរឡើងប្រពៃណីដ៏ត្រចះត្រចង់ "សេនាធិការប្រាកដប្រជាធ្វើសហប្រតិបត្តិការជិតស្និទ្ធឈ្លាសវៃច្នៃប្រតិដ្ឋសាមគ្គីប្តេជ្ញាឈ្នះ"៕
ថាញ់សាង (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) សុផល