កីឡា - ទេសចរណ៍ ទេសចរណ៍

25/02/2015 - 08:45

បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍

សិក្ខាសាលា ស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងទិសដៅមកដល់នៃ ខេត្ត ក្រុងទាំង៣នៅតំបន់វាលរាបទន្លេគឺវឡុង (នោះគឺខេត្តអាងយ៉ាង កៀងយ៉ាង និងក្រុងកឹងធើ) បានប្រព្រឹត្តឡើងនៅស្រុក​កោះភូក្វឹក ខេត្តកៀងយ៉ាង សំដៅពិភាក្សាអំពីការជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិ បត្តិការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់។ 

សក្តា​នុភាព​ទេស​ចរណ៍​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង យ៉ាង​សម្បូរបែប គប្បី​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ឲ្យ​ចំ​ទិស​ដៅ​ គុណ​ភាព​។


នេះគឺជាឱកាសដើម្បីគម្រោងការ EU-ESRT ធ្វើរបាយការណ៍លទ្ធ ផលដែលប្រមូលបាន អាស្រ័យដំណើរការងាររបស់ក្រុមអ្នកជំនាញការ អន្តរជាតិ និងក្នុងប្រទេសដែលមកកាន់ខេត្ត ក្រុងទាំង៣ នៅវាលរាប ទន្លេគឺវឡុង ក្នុងទិសដៅសិក្សាស្រាវជ្រាវជំនួយកសាងផលិតផលទេសចរណ៍ និងផែនការជំរុញដំណើរការផ្សព្វផ្សាយទិសដៅមកដល់នៃតំបន់ ។ សិក្ខាសាលាអាស្រ័យដោយអគ្គនាយកដ្ឋានទេស​ចរណ៍ ដឹកនាំក្រោមការជំនួយបច្ចេកទេសរបស់គម្រោងការ "កម្មវិធីអភិវឌ្ឍសមត្ថភាពទេសចរណ៍ ទទួលខុសត្រូវជាមួយបរិស្ថាននិងសង្គម" (ហៅកាត់ថា គម្រោង EU-ESRT  អាស្រ័យដោយសហពន្ធអឺរ៉ុបធ្វើហិរញ្ញប្បទាន)។

ក្នុងការពិពណ៌នាស្តីពី "ឱកាសអភិវឌ្ឍផលិតផលទេសចរណ៍ មានការទទួលខុសត្រូវគ្រប់គ្រងទីផ្សារ" តំណាងឲ្យក្រុមអ្នកជំនាញការលោក Robert Travers គូសបញ្ជាក់៖ ការលំបាកសាកល្បងដ៏ធំ គឺរយៈពេល ស្នាក់នៅរបស់ភ្ញៀវក្នុងតំបន់មានរយៈពេលខ្លីពេក។ ម្យ៉ាងទៀត ភ្ញៀវ ទេសចរគ្រាន់តែចាត់ទុកតំបន់នេះដូចជាកន្លែងទស្សនកិច្ចមួយ មិនមែន ចាត់ទុកទីនេះជាទិសដៅមកដល់មួយ ដើម្បីឆ្លងកាត់ពិសោធន៍នោះទេ ។ តាមប្រសាសន៍អ្នកជំនាញការមួយចំនួនឲ្យដឹង៖ ដើម្បីដោះស្រាយ បានបញ្ហានេះ បណ្តាស្ថាប័នគ្រប់គ្រងរដ្ឋនិងអាជីវកម្ម គប្បីរួមគ្នាកសាង យុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ឆ្ពោះទៅកាន់ទីផ្សារ ផ្តោតទៅលើចំ ណាត់ក្រុមនៃភ្ញៀវស្នាក់នៅរយៈពេលយូរថ្ងៃ ទាំងទីផ្សារក្នុងនិងក្រៅប្រ ទេស។ ទន្ទឹមនឹងនោះ រដ្ឋគប្បីជំនួយតំបន់វាលរាបទន្លេគឺវឡុង កសាងទី នេះឲ្យទៅជាមជ្ឈមណ្ឌលទេសចរណ៍ប្រកបដោយលក្ខណៈពិសេស ។ ប្រការសំខាន់ គឺវាលរាបទន្លេគឺវឡុង គប្បីបានក្លាយជាទិសដៅមកដល់ មួយផ្សេងដោយឡែក ប្រៀបធៀបជាមួយនឹងទិសដៅមកដល់ដទៃ ទៀតរបស់វៀតណាម។ អាស្រ័យហេតុនោះ គប្បីកែលម្អផលិតផល ទេសចរណ៍របស់តំបន់ដែលអ្នកជំនាញការជាច្រើន បានដាក់សំណើឲ្យ កែលម្អគុណភាពរបស់បណ្តាមណ្ឌលលម្ហែកាយ និងបណ្តាមូលដ្ឋាន ស្នាក់នៅមាត់ទន្លេ  ដោយមានបន្ថែមនូវការជ្រើសរើសទេសចរណ៍និង កម្សាន្តជាច្រើននៅលើព្រែកទន្លេ គប្បីលើកកម្ពស់គុណភាពទេស ចរណ៍កសិកម្មនិងទស្សនកិច្ចភូមិភាគចម្ការផ្លែឈើ ឬក៏ទេសចរណ៍ ស្នាក់នៅនឹងផ្ទះប្រជាជនតែម្តង។ សិក្ខាសាលា គឺជាជំហានជំនួយបន្ត បន្ទាប់របស់គម្រោងការ ក្រោយពីរយៈពេលសន្និសីទកំពូលខេត្ត ក្រុង ទាំង៣នៅវាលរាបទន្លេគឺវឡុង អាស្រ័យដោយគម្រោងការ EU-ESRT បានរៀបចំឡើងនៅក្រុងរ៉ាច់យ៉ា ខេត្តកៀងយ៉ាង។ នៅក្នុងសន្និសីទតំ ណាងថ្នាក់ដឹកនាំទាំង៣ភូមិភាគនេះ បានរួមគ្នាចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសហប្រតិបត្តិការតភ្ជាប់អភិវឌ្ឍទេសចរណ៍នៃខេត្ត ក្រុង ទាំង ៣នៅវាលរាបទន្លេគឺវឡុង។

គម្រោងការ EU-ESRT សំដៅបង្កើនសមត្ថភាពប្រណាំងប្រជែងនៃ ផលិតផលនិងពិភាក្សាទល់មុខគ្នា រវាងរដ្ឋអំណាចនិងអាជីវកម្មផ្តួចផ្តើម និងជំនួយបណ្តាគណៈគ្រប់គ្រងគោលដៅមកដល់នៃខេត្តតីបាក់ ចំនួន ៨ខេត្តមាត់សមុទ្រនៃភូមិភាគកណ្តាលចំនួន៣ និងខេត្ត ក្រុងទាំង៣នៅ វាលរាបទន្លេគឺវឡុង។ គម្រោងការ គឺជាកម្មវិធីជំនួយទេសចរណ៍ដ៏ធំបំ ផុតនៅវៀតណាម អាស្រ័យដោយសហពន្ធអឺរ៉ុប ធ្វើកិច្ចសហការជា មួយនឹងរដ្ឋាភិបាលវៀតណាម ក្នុងគោលដៅដាក់បញ្ចូលបណ្តាល័ក្ខណ៍ ការ ស្តីពីទេសចរណ៍ទទួលខុសត្រូវចូលទៅក្នុងផ្នែកទេសចរណ៍វៀតណាម ដើម្បីលើកកម្ពស់សមត្ថភាពប្រ​ណាំង​ប្រជែង រួមចំណែកអភិវឌ្ឍ សេដ្ឋ កិច្ច-សង្គមកិច្ចដោយចីរភាព៕

ថាញ់ផុង-លីសៀ

 

ចែករំលែកអត្ថបទ