ឆ្នាំនេះឈានចូលអាយុ៩៣ឆ្នាំ ប៉ុន្តែអ៊ំឃីវគីម ស្នាក់នៅភូមិសាសៀ ឃុំម៉ីឌឹក ក្រុងហាតៀង ខេត្តកៀងយ៉ាង នៅតែច្បាមភូមិសាស្រ្ត ក្តោបក្តាប់ស្ថានភាពប្រជាជនសហការបានល្អជាមួយនឹងស្ថាប័នសមត្ថកិច្ចនៅភូមិភាគរក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន។
អ៊ំឃីវគីម (ឈរកណ្តាល) សំណេះសំណាលជាមួយនឹងកងកម្លាំងរក្សា
ព្រំដែនហាតៀង-កម្ពុជា នៅបង្គោលព្រំដែន៣១៤។
លោកង្វៀនង៉ុកសឿ លេខាសាខាបក្សភូមិសាសៀ ឲ្យដឹង៖ គ្រួសារអ៊ំឃីវគីម ជាគំរូអនុវត្តល្អនូវគោលនយោបាយរបស់បក្សក្រឹត្យច្បាប់របស់រដ្ឋ។ ម្យ៉ាងទៀត អ៊ំឃីវគីម តែងសហការជាមួយនឹងសមាគមអតីតយុទ្ធជនឃុំ កងទ័ពការពារព្រំដែនដែលឈរជើងលើភូមិសាស្រ្តផ្សព្វផ្សាយជូនប្រជាជន កុំគប្បីចូលរួមប្រព្រឹត្តបាបគ្រោះសង្គម រត់ពន្ធរួមគ្នាការពារសន្តិសុខព្រំដែន។
តាមប្រសាសន៍លោកង្វៀនង៉ុកសឿ កាលពីមុននេះ ប្រជាជនរស់នៅជិតព្រំដែន តែងឆ្លងទៅមកតាមផ្លូវកាត់ស្ថានភាពរត់ពន្ធកើតមានយ៉ាងស្មុគស្មាញ។ ដោយធ្លាប់ជាអ្នករត់ម៉ូតូឌុប ម្ល៉ោះហើយអ៊ំឃីវគីម ក្តាប់ច្បាស់ភូមិសាស្រ្តតំបន់ព្រំដែន និងតាមដានសកម្មភាពរបស់ក្រុមអ្នករត់ពន្ធ។ បន្ទាប់មក អ៊ំឃីវគីម ជូនដំណឹងដល់រដ្ឋអំណាចភូមិភាគ រួចសហការនឹងរដ្ឋអំណាចភូមិភាគ បង្ក្រាបជាច្រើនករណីដែលរត់ពន្ធឆ្លងព្រំដែន។ ដើម្បីជួយមាមីងក្នុងភូមិស្ងប់ចិត្តប្រកបរបររកស៊ី អ៊ំឃីវគីមចុះទៅដល់គ្រួសារ ប្រជាជនដែលមានអ្នកចូលរួមក្នុងការរត់ពន្ធ ដឹកជញ្ជូនទំនិញខុសច្បាប់ឆ្លងព្រំដែនដើម្បីចលនាពន្យល់ ក្រើនរំលឹកអ្នករត់ពន្ធ រកការងារផ្សេងសមស្របមានប្រាក់ចំណូលលំនឹងជាង។ ផ្តើមពីនោះ គ្រួសារខ្លះក្នុងភូមិឈប់រកស៊ីរត់ពន្ធ ងាកមកជួញដូរ ធ្វើអាជីវកម្មនៅនឹងភូមិភាគ។
ក្នុងនាមជាជនជាតិខ្មែរ អ៊ំឃីវគីមអាចនឹងសំណេះសំណាលដោយភាសាវៀតណាមនិងខ្មែរនៅរាល់ពេលប្រជុំប្រជាជន ម្ល៉ោះហើយអ៊ំតែងចលនាប្រជាជនកុំគប្បីឆ្លងទៅកម្ពុជាលេងល្បែងស៊ីសង កុំចូលរួមបាបគ្រោះសង្គម; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ; ការពារបង្គោលព្រំដែន៣១៣;៣១៤ រក្សាអធិបតេយ្យព្រំដែន។ ផ្តើមពីការក្រើនរំលឹក ចលនារបស់អ៊ំឃីវគីម គ្រួសារប្រជាជនក្នុងភូមិខិតខំធ្វើការរកស៊ីមិនចូលរួមបាបគ្រោះសង្គម; ជាពិសេសគឺប្រជាជន មានស្មារតីភ្ញាក់រលឹកក្នុងការការពារបង្គោលព្រំដែន៣១៤ (បង្គោលចុងបំផុតតាមបន្ទាត់ព្រំដែនផ្លូវគោករវាងវៀតណាម-កម្ពុជា) ក្តាប់បានពីការធ្វើដំណើរឆ្លងទៅមកនៅតំបន់ព្រំដែន ចៀសវាងប្រព្រឹត្តល្មើសសេចក្តីកំណត់ព្រំដែនរបស់ប្រទេសទាំងពីរ។
ក្នុងនាមជាអ្នករស់នៅគំរូមានប្រជាប្រិយភាព អ៊ំឃីវគីមតែងបានថ្នាក់ដឹកនាំភូមិសាសៀ អញ្ជើញចូលរួមក្នុងពេលសម្របសម្រួលរាល់ទំនាស់រវាងគ្រួសារប្រជាជនក្នុងភូមិ។ ផ្តើមពីប្រជាប្រិយភាពនិងបទពិសោធន៍ក្នុងការរស់នៅអ៊ំឃីវគីម តែងផ្ទៀងស្តាប់មតិបំណងប្រាថ្នារបស់ប្រជាជន បន្ទាប់មកពន្យល់ប្រាប់ឲ្យមាមីងយល់ដឹងរាល់បញ្ហា។ អាស្រ័យហេតុនោះ ការសម្របសម្រួលករណីទំនាស់របស់មាមីងក្នុងភូមិតែងបានសម្រេចបង្កលក្ខណសម្បត្តិ ដើម្បីគ្រួសារប្រជាជនក្នុងភូមិ ស្រុករស់នៅស្រុះស្រួលនិងសាមគ្គីគ្នា៕
ឡេស៊ាង-លីសៀ