ជនរួមជាតិខ្មែរនៅឃុំវីធ្វី ស្រុកវីធ្វី ខេត្តហូវយ៉ាង រស់នៅប្រមូលផ្តុំនៅភូមិទាំងពីរ គឺភូមិ២ និងភូមិ៨។ អាស្រ័យដោយគោលនយោបាយអាទិភាពរបស់បក្សនិងរដ្ឋ ទើបសេដ្ឋកិច្ចគ្រួសារមាមីងនៅភូមិទាំងពីរនេះ មានជំហានរីកចំរើន។
ផ្លូវចូលទៅកាន់ភូមិ៦ ឃុំវីធ្វី បានបើកឲ្យប្រើប្រាស់។
តាមប្រសាសន៍លោកផាងវុាំងតុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវីធ្វី ក្នុងដំណាក់កាលកសាងជនបទថ្មី សំណង់ទាំងឡាយដែលនៅក្នុងតំបន់មានជនរួមជាតិរស់នៅកុះករ តែងបានថ្នាក់ដឹកនាំឃុំអាទិភាពធ្វើមុន។ ព្រោះហេតុនោះ ដងផ្លូវចូលទៅភូមិ៦ និងភូមិ៨ មិនត្រឹមតែបានវិនិយោគទុនកសាងប៉ុណ្ណោះទេ ថែមទាំងបានបង្កើនកម្រិតនិងបើកទូលាយបើប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុននេះ។ ដងផ្លូវប្រវែងប្រមាណ២.០០០ម៉ែត្រ ទើបបានកសាងសម្រេចរួចរាល់ជាក្តីរីករាយរបស់មាមីងនៅទីនេះ។ អ្នកមីងធីគឹមហើង នៅភូមិ៨មានប្រសាសន៍ៈ"ផ្លូវថ្មីទូលាយ ហើយខ្ពស់ដូច្នេះ មិនខ្លាចទឹកលិចទៀត ចំណែកសិស្សានុសិស្សជិះកង់ទៅរៀនក៏មិនខ្លាចប៉ះទង្គិចគ្នាដែរ"។ នេះគឺជាដងផ្លូវមួយអាស្រ័យ ដោយរដ្ឋនិងប្រជាជនរួមគ្នាកសាង។ ទន្ទឹមជាមួយនឹងការកសាងផ្លូវគមនាគមន៍ ក៏បានកសាងស្ពានបេតុងតភ្ជាប់ព្រែកប្រឡាយ ម៉ូតូអាចនឹងបើកបរទៅមកបានដោយសុវត្ថិភាព។ ក្រៅពីនោះ ដើម្បីបង្កលក្ខណសម្បត្តិ ជូនមាមីងមានកន្លែងធ្វើបុណ្យទានស្រួលបួល ឃុំបានស្នើគណៈកម្មាធិការប្រជាជនខេត្ត កសាងព្រះវិហារនិងបង្កើនកម្រិតជួសជុលវត្តអូរជុំ ព្រឹក្សាជាមួយថវិកាសរុបជាង២,៥ពាន់លានដុង; កសាងឈាបនដ្ឋាន នៅភូមិ៦ជាមួយថវិកាជាង៧២៨លានដុង។
ក្នុងដំណាក់ការកសាងជនបទថ្មី អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែររបស់ឃុំវីធ្វីនៅមានអត្រាខ្ពស់ បើប្រៀបធៀបជាមួយនឹងចំណោមប្រជាជនទូទាំងឃុំ។ ហេតុដូច្នោះ គណៈកម្មាធិការប្រជាជនឃុំ បានធ្វើសេនាធិការជាមួយនឹងគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់មានផែនការជំនួយថវិកាដល់គ្រួសារក្រីក្រ គ្រួសារជួបការលំបាក ដើម្បីកសាងទម្រង់សេដ្ឋកិច្ចសំដៅចាកផុតពីភាពក្រីក្រ។ លោកតុង បានឲ្យដឹងៈ" គណៈកម្មាធិការប្រជាជនឃុំបានឧទ្ទេសនាមគ្រួសារខ្មែរចំនួន៩៣ បុលទុនជាមួយចុងការទាបនៅធនាគារគោលនយោបាយ សង្គម។ ទន្ទឹមនឹងនោះ ថែមទាំងឧបត្ថម្ភ១០គ្រួសារ ក្នុងគ្រួសារនីមួយៗ ទទួលបាន១០លានដុង ដើម្បីអនុវត្តទម្រង់រូបភាពចិញ្ចឹមជ្រូក។ គ្រួសារដែលបានចូលរួមចិញ្ចឹមជ្រូក បច្ចុប្បន្ន កំពុងអនុវត្តបានល្អរង់ចាំថ្ងៃលក់ ល្បាស់ដំបូង។ ចំពោះគ្រួសារទាំងឡាយដែលបានបុលទុន ឃុំក៏បានទៅពិនិត្យពិច័យ ជំហានដំបូងមិនទាន់មានគ្រួសារណាដែលប្រើទុនខុសទិសដៅទេ។ ហើយភាគច្រើន គឺគ្រួសារទាំងនេះបុលទុនយកមកលក់ដូរកំប៉ិកកំប៉ុកចិញ្ចឹមសត្វ ដាំចំការ។ល។"។ ដើម្បីបានទទួលស្គាល់ជាឃុំជនបទថ្មីនៅចុងឆ្នាំ២០១៥នេះ ឃុំវីធ្វី ត្រូវមានអត្រាគ្រួសារក្រីក្រនៅក្រោម៧% បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រទូទាំងឃុំគឺ៩,៣៧%ប្រាក់ចំណូលមធ្យមភាគគឺ២៩លានដុង/ម្នាក់/ឆ្នាំ បច្ចុប្បន្ន ប្រាក់ចំណូលមធ្យមភាគ២៦លានដុង/ម្នាក់/ឆ្នាំ។ បញ្ហាកសាងមូលដ្ឋាន គឺសម្រេចតាមបទដ្ឋានកសាងជនបទថ្មី មានដងផ្លូវមួយចំនួនកំពុងបានជម្រុញល្បឿន ដើម្បីសម្រេចរួចរាល់ទៅតាមការកំណត់។
ចាប់ពីពេលនេះដល់ចុងឆ្នាំ២០១៥ គណៈកម្មាធិការប្រជាជនឃុំខិតខំសម្រេចឲ្យបានលក្ខឋានចំនួន៣ សល់ពីនោះដើម្បីវីធ្វីបានទទួលស្គាល់ជាឃុំជនបទថ្មី៕
ហាយ៉ាង -សុផល