05/04/2016 - 15:47

សាមគ្គីរក្សាអត្តសញ្ញាណវប្បធម៌

អ​នុវត្ត​សេក្តីស​ម្រេច​លេខ ០៣/NQ-TW របស់​បក្ស​ស្តី​ពី "ក​សាង​និង​អភិ​វឌ្ឍ​វប្ប​ធម៌​វៀត​ណាម​ ជឿន​លឿន ដិត​ដាម​អត្ត​សញ្ញាណ​ជាតិ" ខេត្ត​ត្រា​វិញ​មាន​សកម្ម​ភាព​ជា​ច្រើន​ ដើម្បី​រក្សា​ពង្រឹង​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។ 

ការ​សម្តែង​ឈុត​របាំ​យក្ស​ហ​នុមាន​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​​នៅ​ភូមិ​បាតី​C  ឃុំ​តឹប​សុើង ​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​។

ឲ្យ​តែ​ដល់​ខែ​១០​ចន្ទ​គតិ ជន​រួម​ជាតិ​ខ្មែរ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង តែង​​ត្រៀម​បម្រុង​ពិធី​បុណ្យ​អក​អំ​បុក ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ពេញ​​បូណ៌​​មី​ ខែ​កត្តិក​។ បុណ្យ​អក​អំ​បុក​ឬ​ថា​បុណ្យ​សំ​ពះ​ព្រះ​ខែ គឺ​ជា​ឱ​កាស​ដែល​ជន​រួម​ជាតិ​ខ្មែរ​សម្តែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​ព្រះ​ចន្ទ​ ដែល​បាន​ជួយ​ពួក​គាត់​ទ​ទួល​បាន​ភោគ​ផល​ដំ​ណាំ​ដាំ​ដុះ។ ទន្ទឹ​ម​នឹង​នោះ គឺ​ជា​សញ្ញា​ប្រ​​សព្វ​រដូវ​បញ្ចប់​វស្សា​ឈាន​ចូល​រដូវ​ប្រាំង​។ ដោយ​ឡែក​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​ បុណ្យ​អក​អំ​បុក​ថែម​ទាំង​មាន​អត្ថ​ន័យ​ដ៏​ពិសេស​នៅ​ពេល​ក្រ​សួង​វប្ប​ធម៌ ទេស​ចរណ៍​និង​កី​ឡា ទទួល​ស្គាល់​ពិ​ធី​បុណ្យ​អក​អំ​បុក​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ គឺ​ជា​កេរ​ដំ​ណែល​វប្ប​ធម៌​អ​រូបី​ជាតិ​។ មា​មីង​មិន​ត្រឹម​តែ​រៀប​ចំ​នៅ​នឹង​ផ្ទះ​ឬ​ក៏​កន្លែ​ង​ស​ហគមន៍​ក្នុង​ភូមិស្រុក​​ប៉ុណ្ណោះ​ទេ ខេត្ត​ត្រា​វិញ​នៅ​ទាំង​រៀប​ចំ​ពិ​ធី​បុណ្យ​នេះ​នៅ​មណ្ឌល​កេរ​ដំ​ណែល​រមណី​យដ្ឋាន​ថ្នាក់​ជាតិ​ស្រះ​ស្រី ដោយ​មាន​ពិ​ធី​កិច្ច​ឱឡា​រិក និង​ប្រ​កប​ដោយ​ភាព​ពុះ​ពោរ និង​ទាក់​ទាញ​ដោយ​មាន​ល្បែង​ប្រ​ជា​ប្រិយ​សម្បូរ​បែប ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ មាន​ដូច៖ ប្រ​ណាំង​ទូក-ង វាយ​ឆ្នាំង លោត​កា​រុង រុញ​ឈើ​។ល​។ ពិ​ធី​កិច្ច​នៅ​ពេល​យប់​មាន​រៀប​ចំ​អំ​បុក ដំ​ឡូង ដូង ត្រាវ​។ល។ ដើម្បី​រំ​លឹក​នឹក​ដល់​ព្រះ​ចន្ទ បន្ទាប់​មក​និង​មាន​ពិ​ធី​ដង្ហែ​ប្រ​ទីប​រំ​លេច​ដោយ​ភ្លើង​​ពណ៌​ចម្រុះ យក​ទៅ​បណ្តែត​នៅ​ស្រះ​ទឹក​នៅ​ពេល​យប់​នេះ​ទៀត​សោត មាន​និ​ទាន​រឿង​ព្រេង  ដូច៖ ប្រ​វត្តិ​គូ​ស្រះ​ស្រី និ​ទាន​រឿង​អំ​ពី​ព្រះ​ចន្ទ​។ល។ ត្រូវ​បាន​ព្រឹទ្ធា​ចារ្យ​និ​ទាន​ទូ​ន្មាន​ ប្រៀន​ប្រ​ដៅ​កូន​ចៅ​ជំ​នាន់​ក្រោយ​។ល។ បង​ថាច់​តាម នៅ​សង្កាត់​៨ ក្រុង​ត្រា​វិញ ឲ្យ​ដឹង៖ "ឆ្នាំ​ណា​​ក៏​ដូច​ឆ្នាំ​ណា ខ្ញុំ​តែង​ឆ្លៀត​ឱ​កាស​នាំ​គ្រួ​សារ​ទៅ​ចូល​រួម​ពិ​ធី​បុណ្យ​អក​អំ​បុក​ ដើម្បី​រក្សា​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​វេណី​របស់​ជន​ជាតិ​។ អា​ស្រ័យ​បានរ​ដ្ឋ​យក​ចិត្ត​ទុក​ដាក់​ បាន​ជា​ពិ​ធី​បុណ្យ​អក​អំ​បុក​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ឱ​ឡា​រិក ម្ល៉ោះ​ហើយ​មា​មីង​មាន​ការ​ត្រេក​អរ​និង​មោទ​ន​ភាព​ណាស់​"។


គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​​បំ​ផុត​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ម្ល៉ោះ​ហើយ​ខេត្ត​ត្រា​វិញ​មាន​លក្ខណៈ​វប្ប​ធម៌​ដ៏​ពិ​សេស​។ ក្រៅ​ពី​បុណ្យ​អក​អំ​បុក​ ខេត្ត​ត្រា​វិញ ថែម​ទាំង​បាន​ក្រ​សួង​វប្ប​ធម៌​ទេស​ចរណ៍ និង​កី​ឡា​ទទួល​ស្គាល់​សិល្បៈ​ចម្រៀង​ចា​ប៉ី របស់​មា​មីង​ខ្មែរ​ជា​កេរ​ដំ​ណែល​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​ទៀត​ផង​។ នេះ​គឺ​ជា​សិល្បៈ​សម្តែង​ទោល​ ដេញ​ចា​ប៉ី​បណ្តើរ​ច្រៀង​បណ្តើរ​ដេញ​និង​ច្រៀង​ ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ចម្រៀង​ចា​ប៉ី គឺ​ច្រៀង​រៀប​រាប់​ពី​រឿង​អ្វី​មួយ​ជា​បទ​កំ​ណាព្យ ហើយ​ត្រូវ​បាន​អ្នក​ចម្រៀង​ ដេញ​ចា​ប៉ី​ច្រៀង​បន្ត​ទៅ​តា​ម​ចង្វាក់​បទ​ភ្លេង​។ មាន​រឿង​ខ្លះ​អ្នក​ដេញ​ចា​​ប៉ី​ច្រៀង​រៀប​រាប់​ពេញ​មួយ​យប់​ក៏​មាន​។ លោក​គឹម ង៉ុក​សឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ស្រុក​ថ្កូវ ឲ្យ​ដឹង៖ "កាល​ពី​ដើម​ឆ្នាំ​២០១៤ ខេត្ត​ត្រា​វិញ​បាន​រៀប​ចំ​ទ​ទួល​ស្គាល់​សិល្បៈ​ចម្រៀង​ចា​ប៉ី​នៅ​នឹង​ស្រុក​ថ្កូវ​។ ជា​ពិសេស ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ថ្កូវ​និ​យាយ​ដោយ​ឡែក មាន​មោទន​ភាព​ណាស់​ ពី​ព្រោះ​ទម្រង់​សិល្បៈ​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​ទ​ទួល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្ប​ធម៌​ថ្នាក់​ជាតិ​"៕

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
។ បង​ថាច់​តាម