30/05/2017 - 09:43

បង្ការជំងឺក្នុងរដូវក្ដៅ

អាកាសធាតុរដូវក្ដៅ តែងបង្កភាពរាំងស្ងួតនិងស្អុះស្អាបបណ្តាលឲ្យមេរោគបរាសិតច្រើនប្រភេទ កើតមានយ៉ាងឆាប់រហ័ស។ ម៉្យាងទៀតអា កាសធាតុស្អុះស្អាបបានញុាំងឲ្យមនុស្សម្នា ហូបពុំសូវបានសម្រាន្តពុំសូវលក់បែកញើសច្រើនជាហេតុនាំឲ្យអង្គបដិបក្ខក្នុងខ្លួនថយចុះ ម្ល៉ោះហើយងាយស្រួលដល់ការឆ្លងមេរោគ។  ក្នុងរដូវក្ដៅច្រើនកើតមានជំងឺ មួយចំនួន ពិសេសគឺរោគពងដៃជើង មាត់ រោគផ្ដាសាយដោយសារប្រភេទវីរុសជាច្រើនបង្កឡើង; បាក់តេរីចម្លងរោគតាមរយៈផ្លូវដង្ហើម ដូចជា រលាកច្រមុះមាត់ រលាក អាមីដាន រលាកទងសួត រលាក ភ្នាសរន្ធច្រមុះ មេរោគឆ្លងតាម រយៈប្រព័ន្ធរំលាយអាហារ រលាកស្បែកនិងរោគសើស្បែកមួយចំនួន។ល។ ដើម្បីកាត់បន្ថយការកើតរោគនៅរដូវក្ដៅ យើង គេទាំងឡាយ គប្បីអនុវត្តវិធានការបង្ការរោគដូចតទៅ៖ ១. បង្កើនអង្គ បដិបក្ខក្នុងខ្លួន៖ - អនាម័យខ្លួនឯងស្អាតបាត ពិសេសឧស្សាហ៍លាងដៃ ជាមួយសាប៊ូ ដើម្បីជម្រុះចោលប្រភពមេរោគ ពិសេសគឺអ្នកថែទាំកុមារ និងអ្នកម្តាយ ដើម្បីបង្ការជំងឺដល់កុមារ។ -កាត់បន្ថយការចេញប៉ះនឹងកម្តៅថ្ងៃ ឬខណៈពេលចាំបាច់ចេញទៅក្រៅ គប្បីស្លៀកពាក់អាវ ខោឲ្យជិតប្រាណ និងពាក់មួកធំបាំងជិតស្មានិងកញ្ចឹងកបង្ការកម្ដៅថ្ងៃ។ ហូបគ្រប់ជាតិបំប៉ន យកចិត្តទុកដាក់ហូបបន្លែ មើម ផ្លែឈើ ប៉ុន្តែត្រូវធ្វើជ្រះមុននឹងហូប។ -មិនត្រូវហូបអាហារដែលចម្អិនមិនសូវឆ្អិន មានដូចម្ហូប ធ្វើពីឈាមស្រស់ទុកឲ្យកក ណែមជូរ ប្រភេទសាច់ដែលធ្វើឡាប ស៊ុត ឆៅ ភ្លាត្រី។ - ផឹកទឹកឲ្យបានគ្រប់ចំនួន មនុស្សធំផឹកតិចបំផុតជាង ២ លីត្រ/  ថ្ងៃកុមារត្រូវឧស្សាហ៍ឲ្យទឹកផឹក ផឹកបន្ថែមនូវទឹកក្រូចពោធិ៍សាត់ ប្រសិនបើផឹកទឹកក្រូចឆ្មាររឹតតែល្អ។ កាត់បន្ថយប្រើប្រាស់ប្រភេទភេសជ្ជៈដែលមានជាតិហ្គាស។

 

 អនាម័យបរិស្ថាន កាត់បន្ថយរោគឆ្លងរាលដាល។

២. អនាម័យបរិស្ថាន៖ - ផ្ទះសម្បែងរៀបចំឲ្យបានស្រឡះស្រឡំ ដើម្បីកាត់បន្ថយកម្រិតក្ដៅនិងរម្ងាប់ប្រភពមេរោគក្នុងបរិស្ថាន។ - រៀបចំផ្ទះសម្បែងស្អាតបាត មិនទុកឲ្យសំរាម ទឹកសំណល់ ចំណីអាហារខូចខ្ចាយ ពាសពេញជាហេតុបណ្តាលឲ្យសត្វរុយ សត្វល្អិតចូលក្នុងផ្ទះ។ - បុគ្គល គ្រួសារ និងសហគមន៍ខ្នះខ្នែងដាស់តឿនអ្នករាល់គ្នាមិនត្រូវបោះសំរាមចោលពាសពេញក្នុងបរិស្ថានសំរាមគួរតែប្រមូល និងវិនិច្ឆ័យត្រូវតាមលក្ខខ័ណ្ឌកំណត់។ -មិនត្រូវបោះចោលវត្ថុអ្វីៗចុះទៅក្នុងទឹក ត្បិតអីវាអាចធ្វើឲ្យកខ្វក់ប្រភពទឹក ហើយបង្កឲ្យមេរោគវីរុសមានឱកាសរីករាលដាលខ្លាំង អាចនឹងបង្កជាគ្រោះអាសន្ន រោគឆ្លងរាលដាលដល់សហគមន៍។ -កត់ចំណាំការប្រើប្រាស់ថ្នាំ សម្លាប់មេរោគ គប្បីអនុវត្តតាមការណែនាំរបស់គ្រូពេទ្យមិនត្រូវប្រើប្រាស់តាមទំនើងចិត្តឡើយ ត្បិតអីនឹង បង្កស្ថានភាពសុាំថ្នាំ វិបត្តិ​អង់ស៊ីមប្រព័ន្ធរំលាយអាហារ;  ថ្នាំកាត់បន្ថយ ក្អក ថ្នាំបង្ការជំងឺរាករុស ក៏មិនត្រូវប្រើប្រាស់តាមទំនើងចិត្ត ត្បិតអីនឹងធ្វើឲ្យថមថយសមត្ថភាពកម្ចាត់មេរោគ និងវត្ថុចម្លែកចេញពីរាងកាយ ហើយអាចបណ្តាលឲ្យស្ទះផ្លូវដង្ហើម; មានថ្នាំបន្តក់ច្រមុះ ភ្នែកច្រើនប្រភេទ ទោះបីមានការណែនាំដោយឡែក ក៏មិនត្រូវប្រើប្រាស់តាមទំនើងចិត្តដែរ ត្បិតអីវាអាចមានផលប៉ះពាល់ បន្ទាប់បន្សំជាហែតុនាំឲ្យមានគ្រោះថ្នាក់នៅកន្លែងបន្តក់និងនៅសព្វសារពាង្គកាយ៕

យោងតាម៖ វេជ្ជបណ្ឌិតង្វៀនណាំ-ថាច់សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
មេរោគបរាសិត