ដោយបានកំណត់ច្បាស់ថា សុខាភិបាលមូលដ្ឋានមានតួនាទីយ៉ាងសំខាន់ក្នុងការថែទាំសុខភាពបឋមជូនប្រជាជន និងអនុវត្តកម្មវិធីទិសដៅជាតិស្ដីពីសុខាភិបាល។ អាស្រ័យហេតុនោះ កងជួរកម្មាភិបាល បុគ្គលិក ដំណាក់សុខាភិបាលសង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ តែងអនុវត្តបានល្អនូវតួនាទីរបស់ខ្លួនផ្ដល់ភាពទំនុកចិត្តដល់ប្រជាជនមកពិនិត្យព្យាបាលជំងឺ។
កម្មាភិបាលដំណាក់សុខាភិបាលពិនិត្យជំងឺជូនប្រជាជន។
បច្ចុប្បន្ន ដំណាក់សុខាភិបាលសង្កាត់៩ មានកម្មាភិបាលបុគ្គលិកចំនួន៧រូប ក្នុងនោះគ្រូពេទ្យពហុព្យាបាល១រូប (ប្រធាន) គ្រូពេទ្យឱសថបុរាណ១រូប គិលានុបដ្ឋាក៣រូប គ្រូពេទ្យសម្ភព១រូប ឱសថការី១រូប។ ក្នុងឆ្នាំ២០១៦ ដំណាក់សុខាភិបាលសង្កាត់៩ បានចាត់ចែងពិនិត្យសុខភាព និងផ្ដល់ឱសថតាមរយៈប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់អ្នកជំងឺ៣.៨០១លើកនាក់ ក្នុងនោះផ្នែកវេជ្ជសាស្រ្តបុរាណ៩៨១លើកនាក់ចាក់ម្ជុលវិទ្យាសាស្រ្ត៤៥៩លើកនាក់ ពិនិត្យសុខភាពក្មេងជំទង់១០២លើកនាក់ ក្រៅពីនោះ គឺពិនិត្យនិងថែទាំសុខភាពស្រ្តីផ្ដល់ឱសថនិងព្យា បាលដោយឥតគិតថ្លៃដល់អ្នកជំងឺរបេង៨នាក់ អ្នកជំងឺសរសៃប្រាសាទចំនួន១៣នាក់។ ព្រមជាមួយនោះ ដំណាក់សុខាភិបាលនៅទាំងសហការចាត់ចែងកម្មវិធីបង្ការជំងឺភ្នែក និងថែទាំសុខភាពជូនអ្នកមានវ័យចំណាស់។ ឆ្លងតាមរយៈកម្មវិធីនេះ បានពិនិត្យនិងព្យាបាលជូនអ្នកជំងឺភ្នែក១១៤លើកនាក់ និងចាត់ចែងពិនិត្យសុខភាពនិងផ្ដល់ឱសថដោយឥតគិតថ្លៃជូនអ្នកមានវ័យចំណាស់១៥០លើកនាក់។ ក្រៅពីនោះ កម្មាភិបាល បុគ្គលិកដំណាក់សុខាភិបាលសង្កាត់៩ ថែមទាំងយកចិត្តទុកដាក់ធ្វើកិច្ចសហការជាមួយនឹងសហការីសុខាភិបាល ខ្នះខ្នែងផ្ដល់ព័ត៌មាន ពីការបង្ការទប់ស្កាត់រោគឆ្លងរាលដាល ផ្សព្វផ្សាយចំណេះដឹងខាងថែទាំសុខភាពនិងការការពារសុខភាពដល់ប្រជាជន។ អាស្រ័យហេតុនេះ ប៉ុន្មានឆ្នាំកន្លង លើភូមិសាស្រ្តសង្កាត់គ្មានរោគឆ្លងរាលដាលធ្ងន់ធ្ងរណាមួយកើតមានឡើយ ការងារចាក់ថ្នាំបង្ការរោគបើកទូលាយត្រូវបានធានាសុវត្ថិភាព។ ការងារបង្ការប្រឆាំងកង្វះអាហារូបត្ថម្ភលើកុមារតែងអនុវត្តបានល្អ កុមារអាយុចាប់ពី០-៣៦ខែ ត្រូវបានចាក់វ៉ាក់សាំងគ្រប់ចំនួន១០០% ឆ្នាំ២០១៦ អត្រាកុមារកង្វះអាហារូបត្ថម្ភថយចុះ០,៨%បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលសង្កាត់៩ តែងផ្ដោតការយកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយ តាមប្រព័ន្ធផ្សាយសម្លេងអំពីយុទ្ធនាការសំខាន់ៗ ដូចជាវិធីបង្ការទប់ ស្កាត់រោគឆ្លងរាលដាលចាក់ថ្នាំបង្ការរោគ បើកទូលាយថែទាំសុខភាព បន្តពូជចំនួនប្រជាជន-ផែនការគ្រួសារ។ ផ្ដើមពីនោះ លើកកម្ពស់ការយល់ដឹងរបស់ស្រ្តីក្នុងការថែទាំសុខភាពបន្តពូជ បង្ការកុមារកង្វះអាហារូបត្ថម្ភសម្រេចប្រសិទ្ធភាពខ្ពស់។
បងស្រីថាច់ធីហ្វាង នៅអនុសង្កាត់១០ សង្កាត់៩ ឲ្យដឹង៖ "នៅពេលមានផ្ទៃពោះ ខ្ញុំមកពិនិត្យសុខភាពនៅដំណាក់សុខាភិបាលតាមការកំណត់។ ឥឡូវនេះ លក្ខណសម្បត្តិរបស់សុខាភិបាលប្រសើរជាងមុនច្រើន មានកម្មវិធីលើកលែងការបង់ថ្លៃដល់ប្រជាជន ម្ល៉ោះហើយប្រជាជនក៏ដូចជាយើងខ្ញុំមានការសប្បាយចិត្ត ខ្លាំងណាស់ មិនតែប៉ុណ្ណោះបានកងជួរបុគ្គលិកនៅទីនេះជួយដោយអស់ពីចិត្តទៀតផង"។ គ្រូពេទ្យថាច់សំ ប្រធានដំណាក់សុខាភិបាលសង្កាត់៩ ឲ្យដឹង៖ " ដំណាក់សុខាភិបាលតែងខិតខំប្រឹងប្រែង ដើម្បីបន្តរក្សាកិត្តិនាមដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ ស្ដីពីសុខាភិបាល ដើម្បីរួមចំណែកអនុវត្តបានល្អនូវការងារថែទាំសុខភាពបឋមជូនប្រជាជនលើភូមិសាស្រ្តសង្កាត់ "៕
ម៉ាល័យ-ពេជ្រសឿន