11/04/2017 - 08:08

ជឿជាក់លើកម្មាភិបាលពេទ្យឃុំ

បង​ង្វៀន​វិញ​ត្វឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ម៉ី​ មាន​ប្រ​សាសន៍​៖ ប្រ​ជា​ជន​ក្នុង​ឃុំ​ជឿ​ជាក់​លើ​សមត្ថ​ភាព​នៃ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​របស់​កម្មា​ភិ​បាលដំណាក់​សុខា​ភិ​បាល​ឃុំ​តឹង​ម៉ី។​

ស្ទង់សម្ពាតឈាមមុននឹងពិនិត្យជំងឺ។

តាម​ប្រ​សាសន៍​របស់​បង​ត្វឹង ដំ​ណាក់​សុ​ខា​ភិ​បាល​និង​អា​គារ​សិក្សា​ជា​ផ្នែក​សំ​ណង់​ទាំង​២ ដំ​បូង​បង្អស់​ក្នុង​ដំ​ណាក់​ការ​កសាង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ឃុំ​បាន​កសាង​ផែន​ការ​អ​នុវត្ត។ រ​ហូ​ដល់​ចុង​ឆ្នាំ​២០១២ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តឹង​ម៉ី ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង ត្រូវ​បាន​កសាង​ថ្មី​ទាំង​ស្រុង ដើម្បី​ជំ​នួស​ដំ​ណាក់​សុ​ខា​ភិ​បាល​ចាស់​ដែល​មាន​ភាព​ទ្រុឌ​ទ្រោម​។ ចាប់​ពី​ពេល​ដំ​ណាក់​សុ​ខា​ភិ​បាល​ក​សាង​ថ្មី អ្នក​ជំ​ងឺ​មក​ពិ​និត្យ​ព្យា​បាល ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តឹង​ម៉ី ជា​ដំ​ណាក់​សុ​ខា​ភិ​បាល​មួយ​ក្នុង​ចំ​ណោម​ដំ​ណាក់​សុ​ខា​ភិ​បាល​ទាំង​ឡាយ​ មាន​អត្រា​អ្នក​ជំ​ងឺ​មក​ពិ​និត្យ​ដោយ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ច្រើន​បំ​ផុត​របស់​ស្រុក​។ ក្រៅ​ពី​ការ​ក​សាង​ថ្មី ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ នៅ​ទាំង​បាន​បំ​ពាក់​បរិក្ខារ​ពេទ្យ​ត្រូវ​តាម​ក្រម​លក្ខ​ឋាន​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​កំ​ណត់​អំ​ពី​សុ​ខា​ភិ​បាល​មូល​ដ្ឋាន​។ លោក​ង្វៀន​ថាញ់​អាង ប្រ​ធា​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តឹង​ម៉ី រំ​លឹក​ឡើង​វិ​ញ៖"​ក្នុង​ដំ​ណាក់​កាល​កសាង​ថ្នាក់​ដឹក​នាំ​ដំ​ណាក់​សុ​ខា​ភិ​បាល បាន​ប្រ ជុំ​ពិ​ភា​ក្សា​នៅ​ពេល​ដំ​ណាក់​សុ​ខា​ភិ​បាល​កសាង​សម្រេច​រួច​រាល់​នឹង​បំ​ពាក់​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ ប៉ុន្តែ​ចំ​ណេះ​ដឹង​របស់​កង​ជួរ​កម្មា​ភិ​បាល​នៅ​មាន​កម្រិត ធ្វើ​ម្តេច​ប្រើ​ប្រាស់​បរិក្ខារ​ពេទ្យ​ទាំង​នោះ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​បាន​។ ផ្ដើម​ពី​នោះ  ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​កសាង​ផែន​ការ​និង​ស្នើ​សូម​ថ្នាក់​លើ​ចាត់​បញ្ជូន​កម្មា​ភិ​បាល​ពេទ្យ​ផ្លាស់​ប្តូរ​គ្នា​ទៅ​រៀន ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​។ ពេល​កសាង​សម្រេច​រួច​រាល់​បំ​ពាក់​បរិក្ខារ​ទំ​នើប​ៗ កម្មា​ភិ​បាល​ពេទ្យ​អាច​នឹង​ប្រើ​ប្រាស់​បាន​ជា​ពុំ​ខាន​"។
ដោយ​ការ​ខ្នះ​ខ្នែង​របស់​កម្មា​ភិ​បាល​នៃ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ បង្ក​បាន​នូវ​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​។ បង​ស្រី​ថាច់​ធី​ពឿង នៅ​ភូមិ​យ៉ា​កៀក ឲ្យ​ដឹង៖ "​ពេល​កូន​ស្រី​ខ្ញុំ​ឈឺ​ម្តង​ៗ​ខ្ញុំ​នាំ​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ ពី​ព្រោះ​ពិ​និត្យ​នៅ​ទី​នេះ​ពុំ​សូវ​បង់​ប្រាក់ ម្យ៉ាង​ទៀត​បាន​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត ថែ​ទាំ​ដោយ​អស់​ពី​ចិត្ត​"។ ក្រៅ​ពី​កូន​ស្រី បង​ស្រី​ពឿង​នៅ​ទាំង​នាំ​ម្តាយ​ឈឺ​ជំ​ងឺ​សម្ពាត​ឈាម​ខ្ពស់ មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​នេះ​ជា​រឿយ​ៗ​។ បង​ស្រី​ពឿង បញ្ជាក់​៖ "គ្រូ​ពេទ្យ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​បទ​ពិ​សោធន៍​ច្រើន​ក្នុង​ការ​ពិ​និត្យ និង​ឲ្យ​ថ្នាំ​សម​ប្រ​កប​ណាស់​"​។ ចំ​ណែក​លោក​ង្វៀន​ថាញ់​អាង ឲ្យ​ដឹង​៖ ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​ចាត់​បញ្ជូន​កម្មា​ភិ​បាល​ពេទ្យ ទទួល​បន្ទុក​ការ​ងារ​សុ​ខា​ភិ​បាល​នៅ​ភូមិ​ទាំង​១០​។ កម្លាំង​ទាំង​នេះ​ច្បាម​ភូមិ​សាស្រ្ត ជា​និច្ច​កាល​សហ​ការ​ជា មួយ​នឹង​សហ​កា​រី​សុ​ខា​ភិ​បាល​ចំ​នួន​១៨​រូប ដើម្បី​ដោះ​ស្រាយ​នូវ​រាល់​ចម្ងល់ ក៏​ដូច​ជា​ពិ​គ្រោ​យោ​បល់​អំ​ពី​សុខ​ភាព​ជូន​ប្រ​ជា​ជន​បាន​ទាន់​ពេល​។ នៅ​ភូមិ​នានា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ក​រ មាន​សហ​កា​រី​សុ​ខា​ភិ​បាល​ជា​ជន​ជាតិ​ខ្មែរ​ចំ​នួន​៧​រូប​។ បង​ស្រី​ថាច់​ធី​លី​ណា សហ​កា​រី​សុ​ខា​ភិ​បាល​ភូមិ​សុក​រួង ឲ្យ​ដឹង​៖ "ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ ម៉្លោះ​ហើយ​ខ្ញុំ​យល់​ច្បាស់​ពី​ទម្លាប់​របស់​មា​មីង​ខ្មែរ ហេតុ​ដូច្នេះ ខ្ញុំ​តែង​ជួយ​ផ្សព្វ​ផ្សាយ​នូវ​រាល់​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ខាង​សុ​ខា​ភិ​បាល​ជាតិ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​"​៕

ហាថាញ់-មុនី

ចែករំលែកអត្ថបទ