ដោយបានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ការបង្រៀននិងរៀនភាសាអក្សរសាស្រ្តរបស់ជនជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជឿនលឿន រួមចំណែកអភិរក្សតម្លៃវប្បធម៌របស់ជនជាតិ។
ថ្នាក់បង្រៀនអក្សរខ្មែរនៅវត្តចេតិយ ឃុំតឹបសេីង ស្រុកថ្កូវ ខេត្តត្រាវិញនារដូវវិស្សមកាល។
ម៉ោងបង្រៀនអក្សរខ្មែររបស់លោកគ្រូដាវក្វើយ សាលាបឋមសិក្សាថើយស្វឹង១ ស្រុកកើ-ដ ក្រុងកឹងធើ តែងមានភាពរស់រវើកជានិច្ច ដោយសារបរិយាកាសរៀនសូត្ររបស់សិស្ស និងគ្រូមានភាពរុះរាយ។ លោកគ្រូដាវក្វើយ ឲ្យដឹង៖ "សិស្សទាំងអស់តែងមានភាពស្វាហាប់ក្នុងម៉ោងរៀនអក្សរខ្មែរ ហើយប្អូនៗចងចាំបានយ៉ាងរហ័ស។ ប្អូនៗមួយចំនួននិយាយស្ទាត់ ប៉ុន្តែមិនចេះសរសេរ ហេតុនោះប្អូនៗហាត់សរសេរនៅក្នុងថ្នាក់"។ តាមប្រសាសន៍របស់លោកឌោដាកក្វាង នាយកសាលាបឋមសិក្សាថើយស្វឹង១៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរៀនអក្សរខ្មែររបស់សិស្សសាលា បានចុះកិច្ចសន្យាជាមួយនឹងគ្រូបង្រៀនខ្មែរមួយរូបមកបង្ហាត់។ លុះដល់ឆ្នាំ២០០៩ ផ្នែកអប់រំបានចាត់លោកគ្រូដាវក្វើយ មកទទួលបន្ទុកខាងអក្សរខ្មែរនៅសាលានេះ ដើម្បីបង្រៀនសិស្សពីថ្នាក់ទី៣ដល់ថ្នាក់ទី៥។ "ខ្ញុំនិងអ្នកគ្រូយឿងធីថើ បានផ្នែកអប់រំជ្រើសបញ្ជូនទៅរៀនមធ្យមសិក្សាគរុកោសល្យឧភយភាសាវៀត- ខ្មែរនៅអនុមហាវិទ្យាល័យសុកត្រាំង។ ក្រោយពីបញ្ចប់កម្មសិក្សា យើងខ្ញុំបានចាត់មកបំពេញការងារនៅស្រុកកើ-ដ" -លោកគ្រូដាវក្វើយឲ្យដឹងដូច្នេះ។ លោកស្រីង្វៀនធីហ្វែ អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុក កើ-ដ ឲ្យដឹង៖ "ស្រុកកើ-ដ មានសិស្សខ្មែររៀនបឋមសិក្សា៧០១នាក់។ យើងខ្ញុំបានជម្រើសគ្រូបង្រៀន២រូប ហើយរៀបចំបង្រៀនអក្សរខ្មែរចំនួន១៥ថ្នាក់ ជូនសិស្ស៣២១នាក់ នៅសាលាបឋមសិក្សាថើយស្វឹង១ និងសាលាបឋមសិក្សាទីប្រជុំជនកើ-ដ២ ក្នុងមួយសប្តាហ៍២ម៉ោង"។ ច្រើនឆ្នាំកន្លង ក្រុងកឹងធើតែងផ្តោតការយកចិត្តទុកដាក់វិនិយោគបើកទូ លាយមូលដ្ឋានសម្ភារៈ សាលារៀននៅតំបន់ជនជាតិភាគតិចរស់នៅកុះករ ដើម្បីបង្កលក្ខណសម្បត្តិងាយស្រួលដល់សិស្សរៀនសូត្រ។ ទន្ទឹមនឹងនោះ បំពាក់បរិក្ខារបន្ថែមជូនវិទ្យាល័យចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ។ ក្រុងបានប្រគល់ដីនៅមណ្ឌលតាំងទីលំនៅណាមឡុង (ខណ្ឌកៃរាំង) ឲ្យជនជាតិចិនកសាងវិទ្យាល័យចំណេះទូទៅឯកជនវៀត-ចិន។ សាលាបានកសាងរួចស្រេចនិងរៀបចំបើកថ្នាក់បង្រៀនភាសាចិនជាច្រើនថ្នាក់ ថ្នាក់មតេ្តយ្យនិងថ្នាក់ទី១ ទី២ ទី៣។ល។ នៅក្រុងកឹងធើ ក្រៅពីការរៀបចំបង្រៀនភាសាចិននៅសាលាចំណេះទូទៅ ថែមទាំងបើកថ្នាក់បង្រៀនភាសាចិនយកសញ្ញាបត្រ នៅពេលយប់ទៀតផងដោយមានសិក្ខាកាមជាច្រើនចូលរៀន។
ចំណែកនៅខេត្តអាងយ៉ាង តាមប្រសាសន៍របស់លោកត្រឹងក្វឹកថាញ់ប្រធានគណៈជនជាតិខេត្តអាងយ៉ាង៖ នៅតាមសាលាជនជាតិអន្តេវាសិក និងពាក់កណ្តាលអន្តេវាសិក សិស្សបានរៀនអក្សរខ្មែរចាមក្នុងកម្មវិធីវគ្គសិក្សាសំខាន់។ ប្រការគួរឲ្យយកចិត្តទុកដាក់ គឺការបង្រៀនភាសាជនជាតិ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកសាយភាយ ព្រមទាំងបានការយកចិត្តទុកដាក់ពីសំណាក់សហគមន៍។ ពិសេស វត្តខ្មែរស្ទើរតែទាំងអស់នៅវាលរាបទន្លេគឺវឡុង តែងរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរនៅរដូវវិស្សមកាល។ តាមថេរដីការបស់ព្រះឧបជ្ឈាយ៍ ចន្ទប្បញ្ញោគឹមថន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ៖ ពេលជិតៗ នេះដោយសារការយកចិត្តទុកដាក់ឧបត្ថម្ភរបស់រដ្ឋ បានជាថ្នាក់បង្រៀន អក្សរខ្មែរនៅរដូវវិស្សមកាលបានវត្តអារាមនានារៀបចំបើកព្រមៗគ្នា និងហ្មត់ចត់ជាង។ ចំណែកនៅខេត្តកៀងយ៉ាង គ្រាន់តែគិតដោយឡែកស្រុកយុងរៀង វត្តខ្មែរទាំង១៤តែងរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរនៅរដូវវិស្សមកាល៕
ហាថាញ់-វិមាន