គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ ទើបតែរៀបចំអង្គសន្និបាត បូកសរុបការងារ៥ឆ្នាំ (២០១១-២០១៥) និងផ្សព្វផ្សាយកំណត់ទិសដៅភារកិច្ចធានាសុវត្ថិភាពចរាចរណ៍ដំណាក់កាល (២០១៦-២០២០)។
សុវត្ថិភាពចរាចរណ៍តំបន់ជនរួមជាតិខ្មែរនៅអាងយ៉ាងតែងបានធានា។
វាយតម្លៃលទ្ធផលដែលសម្រេចបានក្នុង៥ឆ្នាំ អនុវត្តផ្សព្វផ្សាយវិធានការធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និង៤ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ៨៨របស់រដ្ឋាភិបាល "ស្តីពីបង្កើនការអនុវត្តវិធានការសំខាន់ៗ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍" លោកឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ មានប្រសាសន៍ថា ចំពោះការព្រួតដៃគ្នាទូទាំងប្រព័ន្ធនយោបាយ ចាប់ពីមជ្ឈិមដល់ភូមិភាគស្មារតីគោរពច្បាប់របស់អ្នកចូលរួមបើកបរមានការផ្លាស់ប្តូរយ៉ាងសកម្ម។ គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយជាបន្តបន្ទាប់ទាំង៣លក្ខឋាន (ចំនួនករណីចំនួនអ្នកស្លាប់ ចំនួនអ្នករងរបួស) បើប្រៀបធៀបជាមួយនឹងដំណាក់កាលមុន។ល។ គិតតាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៥ ក្នុងលក្ខណសម្បត្តិនៃចំនួនប្រជាជន តម្រូវការធ្វើដំណើរទៅមកនិងមធ្យោបាយគ្រឿងចក្រកើនយ៉ាងឆាប់ (យានយន្តកើន៩,៤% /ឆ្នាំ ម៉ូតូកើន៧,១៤%/ឆ្នាំ) គ្រោះថ្នាក់ចរាចរណ៍ថយចុះជាង៥០%ចំនួនករណី(១៩,៥%/ឆ្នាំ) ចំនួនអ្នកស្លាប់២៣,៧% (៧%/ឆ្នាំ) អ្នករងរបួស៦០%(២៥%/ឆ្នាំ)។ ថ្វីត្បិតតែដូច្នោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញច្បាស់ពីភាពអន់ថយ មិនគ្រប់គ្រាន់នៅក្នុងវិស័យនេះ នោះគឺស្ថានភាពសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍តែងកើតឡើងយ៉ាងស្មុគសា្មញ។ ជារៀងរាល់ឆ្នាំនៅមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិត៩.០០០នាក់។ ស្ថានភាពយានយន្តដឹកជញ្ជូនហួសចំណុះបានកាត់បន្ថយយ៉ាងច្រើន ប៉ុន្តែនៅមានភាពស្មុគស្មាញនៅឡើយស្ថានភាពស្ទះចរាចរណ៍ តែងកើតមានឡើងនៅក្រុងធំៗ។ ករណីបំពានច្បាប់តែងកើតមានឡើងនៅតាមផ្លូវគោក ផ្លូវទឹក ផ្លូវរថភ្លើង។ល។ លោកឧបនាយករដ្ឋមន្រ្តី បានសំណូមពរគ្រប់ថ្នាក់ ផ្នែក ភូមិភាគ គប្បីឯកភាពគ្នាលើទិសដៅ គោលដៅភារកិច្ចហើយគប្បីផ្តុំកម្លាំងនៅក្នុងដំណាក់កាល២០១៦-២០២០ ដើម្បីរៀបចំអនុវត្តឲ្យបានសម្រេចប្រសិទ្ធភាព ពិសេសគឺការងារធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
លោកឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក មានប្រសាសន៍ថា គប្បីលើកកម្ពស់ស្មារតីរបស់ប្រជាជនដោយរូបភាពសមស្រប ដើម្បីផ្លាស់ប្តូរទង្វើរបស់អ្នកចូលរួមការបើកបរកាត់បន្ថយស្ថានភាពច្របូកច្របល់ពេលចូលរួមបើកបរ ដូច៖ ស្រវឹងស្រា ឈ្លោះប្រកែកពេលប៉ះទង្គិចគ្នា។ ទន្ទឹមនឹងនោះ ត្រូវកែប្រែបំពេញបន្ថែមសេចក្តីកំណត់មួយចំនួនអំពីការអនុវត្តន៍វិទ្យាសាស្រ្តបចេ្ចកវិជ្ជាក្នុងការធានាសុវត្ថិភាពចរាចរណ៍។ នៅក្នុងអង្គសន្និបាត លោកឧបនាយករដ្ឋមន្រ្តី បានផ្សព្វផ្សាយចលនាប្រឡង ប្រណាំងធានាសុវត្ថិភាពចរាចរណ៍ដំណាក់កាល២០១៦- ២០២០ ក្នុងទូទាំងស្ថាប័ន ទទួលបន្ទុកពិសេសនិងទូទាំងប្រជាជន។
តាមប្រសាសន៍លោកឌិញឡាថាំង រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ ឲ្យដឹងទិសដៅ ភារកិច្ចក្នុងដំណាក់កាល២០១៦-២០២០ រៀងរាល់ឆ្នាំ គឺត្រូវកាត់បន្ថយពី៥-១០%ករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ចំនួន អ្នករងរបួស; កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធដល់ផ្លូវរថភ្លើងផ្លូវទឹក យានយន្តពាណិជ្ជកម្មដឹកជញ្ជូន; បន្តការកាត់បន្ថយការស្ទះចរាចរណ៍នៅតាមក្រុងធំៗ មិនឲ្យកើតមានស្ថានភាពស្ទះចរាចរណ៍ អូសបន្លាយដល់ជាង៣០នាទីឡើងទៅ; បន្តការអនុវត្តន៍ឆ្នាំសុវត្ថិ ភាពចរាចរណ៍ជារៀងរាល់ឆ្នាំតាមបធានបទនីមួយៗ សមស្របនឹងគោលដៅ"ជីវិតមនុស្សកាត់ថ្លៃមិនបាន"៕
ថាញ់ភុងៈសុផល