08/12/2015 - 09:09

យុទ្ធជនការពារព្រំដែនជួយប្រជាជន

ទន្ទឹម​នឹង​អនុវត្ត​បាន​ល្អ​នូវ​ភារកិច្ច​រក្សា​ខ្ជាប់​សន្តិសុខ​ន​យោ​បាយ ការ​ពារ​រឹង​មាំ​ព្រំ​ដែន អធិប​តេយ្យជាតិ កម្មា​ភិ​បាល យុទ្ធ​ជន ប៉ុស្តិ៍​ការ​ពារ​ព្រំដែនឡាយ​ហ្វា ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិ​ធី​សុ​ខុ​មាល​ភាព​សង្គម​ជាច្រើន​ជួយអ្នក​ក្រ​លំ​នឹង​ជីវ​ភាព​។ 

កម្មា​ភិ​បាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយហ្វា ប្រ​គល់​គោ​ជូន​គ្រួ​សារ​ក​សិ​ករ​។

មុន​ពេល​ទទួល​គោ​យក​មក​ចិញ្ចឹម គ្រួ​សារ​ទាំង​ឡាយ​ដែល​ឋិត​ក្នុង​គ្រោង​ការ​ត្រូវ​បាន​កា​រិ​យា​ល័យ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​ហ្វឹក​ហាត់ ខាង​បច្ចេក​ទេស​ចិញ្ចឹម និង​របៀប​ថែ​ទាំ​គោ​មេ​ដើម្បី​ធា​នា​ឲ្យ​ទម្រង់​រូប​ភាព​នេះ​បាន​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព នាំ​មក​ប្រ​សិទ្ធ​ភាព​ពិត​ប្រា​កដ​ក្នុង​ដំ​ណាក់​កាល​អនុ​វត្ត​។ វរៈ​សេ​នីយ៍​ឯក​បំ​រុង​ឡេ​វុាំង​ត្វង បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឲ្យ​ដឹងៈ​"ចា​ប់​​​ពី​ឆ្នាំ​២០១៤ រហូត​មក​ទល់​បច្ចុ​ប្បន្ន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​វិញ​ចូវ បាន​ប្រ​គល់​​ឲ្យ​ប៉ុស្តី៍​ការ​ពារ​ព្រំ​ដែន​ចំ​នួន​៣​គឺ​៖  ឡាយ​ហ្វា វិញ​ចូវ​និង​វិញ​ហាយ ក​សាង​ទម្រង់​​រូប​​ភាព​លុប​បំ​បាត់ ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចី​ភាព​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ ឆ្នាំ​២០១៥ យើង​ខ្ញុំ​កសាង​គ្រោង​ការ​ចិញ្ចឹម​គោ​មេ​ជូន​គ្រួ​សារ ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​។ នេះ​ជា​ទម្រង់​រូប​ភាព​សម​ស្រប និង​លក្ខណ​សម្បត្តិ​នៅ​ភូមិ​ភាគ​ផង និង​សម​ស្រប​ជា​មួយ​នឹង​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ផលិត​កម្ម​ផង​"។ក្រុង​វិញ​ចូវ ជា​ភូមិ​ភាគ​មួយ​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ ដោយ​មាន​ជនរួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៥០​%​អត្រា​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ជិត​ក្រ​នៅ​ខ្ពស់​។ ដើម្បីជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា បាន​ស​ហ​ការ​ជា​មួយ​នឹង​កា​រិ​យា​ល័យ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន ក្រុងកសាង​គ្រោង​ការ​អភិ​វឌ្ឍ​ចិញ្ចឹម​គោ​ជូន​គ្រួ​សារ​ក្រី​ក្រ។​ យោង​តាម​នោះ ប៉ុស្តិ៍​កា​រ​ពារ​​ព្រំ​​ដែន​​ឡាយ​​ហ្វា ជ្រើស​យក​​ទម្រង់​​រូប​​ភាព​ចិ​ញ្ចឹម​​​គោ​​មេ ដើម្បី​​ឧបត្ថម្ភ​​គ្រួ​​សារ​​ក្រី​​ក្រ​​ចំ​​នួន​​៨ចំ​​ណុះ​ភូមិ​ព្រៃ​ជាប់ កម្រិត​ឧបត្ថម្ភ​ក្នុង​គ្រួ​សារ​នី​មួយ​ៗ គិត​ជា​ទឹក​ប្រាក់​១៨.៧៥០​.០០០​ដុង រួម​ទាំង​មេ​គោនិ​ង​ខ្ទង់​ប្រាក់​ចំ​ណាយ​​ផ្សេង​ៗ ស​រុប​ទឹក​ប្រាក់​ជំ​នួយ​ទាំង​អស់​១៥០​លាន​ដុង​។

លោក​ថាច់​សា​រី នៅ​ភូមិ​ព្រៃ​ជាប់ ឲ្យ​ដឹង​៖ "អា​ស្រ័យ​ដោយ​ប៉ុស្តី៍​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ គ្រួ​សារ​ខ្ញុំ​មាន​គោ​ចិញ្ចឹម ខ្ញុំ​នឹង​ទុក​គោ​កើត​កូន​ឲ្យ​បាន​ច្រើន ដើម្បី​មាន​ដើម​ទុន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។ រី​ឯ​លោក​លី​សើុង នៅ​ភូមិ​ព្រៃ​ជាប់​ដែរ​នោះ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ "​គ្រួ​សារ​ខ្ញុំ​ក្រ​លំ​បាក​ណាស់​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ​គោ​មេ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​។ មុន​ពេល​ទ​ទួល​គោ​មក​ចិញ្ចឹម​ខ្ញុំ​នៅ​ទាំង​បាន​រដ្ឋ​អំ​ណាច​បញ្ជូន​ទៅ​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​គោ សង់​រោង​គោ​រួច​ស្រេច ម្ល៉ោះ​ហើយ​ក្នុង​ដំ​ណាក់​កាល​ចិញ្ចឹម​ខ្ញុំ​នឹ​ង​អនុ​វត្ត​ត្រូវ​តាម​ការ​ណែ​នាំ​របស់​វិ​ស្វ​ករ ថែ​ទាំ​គោ​ឲ្យ​បាន​ហ្មត់​ចត់​ដើម្បី​ចិញ្ចឹម​បាន​ច្រើន​ក្បាល​សម្រាប់​លក់​ធ្វើ​ឲ្យ​ជីវ​ភាព​គ្រាន់​បើ​ឡើង​"។

គ្រោង​ការ​ចិញ្ចឹម​គោ​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ជួយ​ឲ្យ​ប្រ​ជា​ជន​នៅ​តំ​បន់​មាត់​ស​មុទ្រ​ឡាយ​ហ្វា មាន​លក្ខណ​សម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ល្អ​ឡើង​៕

យ្វីអាញ់-សឺនម៉ាល័យ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុង​វិញ​ចូវ