02/12/2015 - 08:39

នគរបាលបំផុសចលនាវគ្គប្រឡងប្រណាំងចំណុចខ្ពស់

នគរ​បាលអង្គ​ភាព​នានានិងភូមិ​ភាគ បានរៀប​ចំ​ពិ​ធីបំ​ផុស​ចលនា​វគ្គ​ប្រឡងប្រណាំងចំណុចខ្ពស់ "អំណរ​បក្ស អំណរនិទា​ឃរ​ដូវ​" បង្កើតស្នាដៃ​អប​អរ​សាទ​រម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេសលើកទី​XII របស់​បក្ស​និង​​មហា​សន្និបាតប្រឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ទូ​ទាំង​ប្រ​ទេស​លើក​ទីIX ។ 

បណ្តា​អង្គ​ភាព​ប៉ូលិស បញ្ជាការ​ដ្ឋានប៉ូ​លិសចល័ត ចុះកិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​។

ឧត្តម​សេ​នីយ៍​ត្រី ង្វៀន​ក្វាង​ជឺ អគ្គ​ស្នង​ការ​រង​នៃ​អគ្គស្នងការ​ដ្ឋាន​ន​យោ​បាយ​-នគរ​បាល​ប្រ​ជា​ជន គូ​ស​បញ្ជាក់​៖ ដើម្បី​វគ្គ​ប្រ​ឡង​ប្រ​ណាំង សម្រេច​បាន​លទ្ធ​ផល​ល្អ ប្រសើរអង្គ​ភាពនា​នា ស្ថា​ប័ន​សមត្ថ​កិច្ច​ក្រោម ឱ​វាទអគ្គ​នា​យក​ដ្ឋាន គប្បី​អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​អប់រំន​យោបាយ​ស​តិ អា​ម្មណ៍​ដល់​កម្មា​ភិ​បាល យុទ្ធ​ជន​; បង្កើនការសាមគ្គី  រឹត​បន្តឹង​វិ​ន័យ​ក្បួន​ច្បាប់​កសាង​អង្គ​ភាព បក្ខ​ភាគ​និង​សា​ខា​បក្ស​ស្អាត​ស្អំ​រឹង​មាំ; ប្តេជ្ញា​ចិត្ត​សម្រេច​ភារ​កិច្ច​សំខាន់​ៗ និង​ប្រកប​ដោយ​ភាពទម្លុះ​ទម្លាយ​។ រៀប​ចំ​ឲ្យ បាន​ល្អ​នូវ​ការ​ចលនា​ប្រ​ឡងប្រណាំង​ស្នេ​ហា​ជាតិ អា​ស្រ័យដោយ​បក្ស រដ្ឋ និង​ក្រ​សួង​នគរ​បាល​បំផុស​ចលនា; អនុ​វត្ត​បានល្អ​នូវ​ការ​ងារ​ប្រ​ឡង ប្រ​ណាំង​សរ​សើរ​និង​ជូន​រង្វាន់​។ ពិសេស​គឺ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ផ្សព្វ​ផ្សាយ​វគ្គ​ប្រ​ឡង​ប្រ​ណាំង ព័ត៌​មាន​ឆ្លុះ​បញ្ចាំង​ឲ្យ​បានទាន់​ពេល លើក​ទឹក​ចិត្ត​គាំ​ទ្រ​រាល់​គំ​រូ​ឈាន​មុខ គំ​រូម​នុស្ស​ល្អ​ការ​ងារ​ល្អ​ដែល​ប្រ​កប​ដោយ​កត្តា​ថ្មី​ៗ រ​បៀប​ធ្វើ​ល្អ​ៗ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​វគ្គ​ប្រ​ឡង​ប្រ​ណាំង​។

ឧត្តម​សេនី​យ៍​ទោ ដោ​ឌឹក​កិញ ស្នង​ការ​ន​យោ​បាយ​បញ្ជា​ការ​ដ្ឋាន​ប៉ូ​លិស​ច​ល័ត ឲ្យ​ដឹង​៖ វគ្គ​ប្រ​ឡង​ប្រ​ណាំង​សំ​ដៅ​លើ​ការ​ផ្សព្វ​ផ្សាយអប់រំ កម្មា​ភិ​បាល យុទ្ធ​ជន អំ​ពី​អត្ថ​ន័យ​និង​សារៈ​សំ​ខាន់​ក្នុង​វគ្គ​ប្រ​ឡងប្រ ណាំង​។ ឆ្លង​តាម​រយៈ​នោះ បង្ក​ការ​វិ​វឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​អំ​ពី​ស្មារ​តីភ្ញាក់​រ​លឹក​និង​ស​កម្ម​ភាព លើក​កម្ពស់​ជំ​ហរ​ន​យោ​បាយ ស្មារ​តី​សាម​គ្គី ទ​ទួល​បន្ទុក​ចំ​ពោះ​ការ​ងារ​អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន​។ល។ ប្តេជ្ញា​ចិត្ត​ការ​ពារ​សុ​វត្ថិ​ភាព​ម​ហា​សន្និ​បាត​បក្ស​ទូ​ទាំង​ប្រ​ទេស​លើក​ទី​XII និង​ម​ហា​សន្និ​បាត​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ ទូ​ទាំង​ប្រ​ទេស​លើក​ទី​IX។  ចំ​ណុច​ពិ​សេស​សំ​ខាន់​នៃ​វគ្គ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​ខ្ពស់​ដោយ​សំ​ដៅ​ទៅ​ ខ្លឹមសារ​ចំ​នួន​៣ រួម​មាន​៖ ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់; បំ​ផុស​ចលនា​ទូ​ទាំង​ប្រ​ជា​ជន ការ​ពារ​សន្តិ​សុខមាតុ​ប្រ​ទេស និង​ការ​ងារ​កសាង​កម្លាំង​ព័ស្តុ​ភារ​។

នគរ​បាល​ក្រុង​កឹង​ធើ បាន​បំ​ផុស​ចលនា វគ្គ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​ខ្ពស់​។ វរ​សេនីយ៍ ឯក​ង្វៀន​វុា​ំង​ធ្វឹង នា​យក​រង​នគរ​បាល​ក្រុង​កឹង​ធើ សំ​ណូម​ពរ​៖ កម្មា​ភិ​បាល យុទ្ធ​ជន​ទាំង​ឡាយ​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ងារ លើក​កម្ពស់​ឆន្ទៈ​ភ្ញាក់​រ​លឹក ស្មារ​តី​ទទួល​បន្ទុក ឆ្លង​កាត់​ការ​លំ​បាក​សាក​ល្បង វាង​វៃ​អង់​អាច​ក្លា​ហាន មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ត​ស៊ូ​ចំ​ពោះ ឧក្រិដ្ឋ​កម្ម​និង​អា​នុ​ភាព​អ​មិត្ត​។

ពិ​សេស​គឺ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ចល​នា "ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ប្រ​ទេស​"  ស​កម្ម​ផ្លាស់​ថ្មី​រូប​ភាព ខ្លឹម​សារ​វិ​ធី​សាស្រ្ត ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ភូមិ​សាស្រ្ត មុខ​សញ្ញា​នី​មួយ​ៗ​និង​រាល់​ការ​ចលនា​នៅ​មូល​ដ្ឋាន​។ ក្នុង​ពិ​ធី​បំ​ផុស​ចលនា ប្រ​ឡង​ប្រ​ណាំង​នៅ​ក្នុង​កង​កម្លាំង​ប៉ូ​លិស​បង្ការ និង​ពន្លត់​អគ្គី​ភ័យ​ក្រុង​កឹ​ង​ធើ សម​មិត្ត​ង្វៀន​ថាញ់​យុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ចង្អុល​ការ​៖ ប៉ូ​លិស​បង្ការ​និងពន្លត់ អគ្គី​ភ័យ​គប្បី​ពង្រឹង​និង​ពង្រីក​លទ្ធ​ផល ស្នា​ដៃ​ដែល​សម្រេច​បាន​ម្ចាស់​ការ​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ក្តោបក្តាប់ ព្យា​ករណ៍​ស្ថាន​ភាព​ផ្សព្វ​ផ្សាយ​យ៉ាង​ប្តូរ​ផ្តាច់​នូវ​រាល់​វិ​ធាន​ការ​វិជ្ជា​ជីវៈ​។ ទន្ទឹម​នឹង​នោះ កសាង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​បង្ការ​និង​ពន្លត់​អគ្គី​ភ័យ​ឲ្យ​មាន​ការ​អភិ​វឌ្ឍ​ខ្លាំង​ក្លាទ​ប់​ស្កាត់​ឧបទ្ទវ ហេតុ​ភ្លើង​ឆេះ ចាត់​ចែង​ពន្លត់​អគ្គី​ភ័យ សង្គ្រោះ​ជន​រង​គ្រោះ​ឲ្យ​បាន​ជោ​គ​ជ័យ រួម​ចំ​ណែក​កាត់​បន្ថយ​យ៉ាង​ទាប​បំ​ផុត​នូវ​ការ​ខូច​ខាត​ជី​វិត​មនុស្ស និងទ្រព​សម្បត្តិ​។ ក្នុង​ឱ​កាស​នេះ​ដែរ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​បុគ្គល​៤រូប និង​អ្នក​មាន​ស្នា​ដៃ​ឆ្នើម​៨​រូប​។ នៅ​តាម​ខេត្ត​នានា​ដែលមាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ  កង​កម្លាំង​នគរ​បាល​បាន​រៀប​ចំ​ព្រម​ៗ​គ្នា​នូវ​វគ្គ​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​ខ្ពស់ ដោយ​មាន​ខ្លឹម​សារ​ជាក់​ស្តែង​ជា​ច្រើន​៕

ថាញ់ផុង-លីសៀ

ចែករំលែកអត្ថបទ