29/11/2016 - 14:12

ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ នៅខ័ណ្ឌថោកណូក

ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​បាន​ទទួល​និង​វាស់សម្ពាធ​ឈាម​ជូន​អ្នក​ជំងឺ​ដែល​មក​ចុះ​ឈ្មោះ​។

ស្រប​ឱកាសអនុ​ស្សាវ​រីយ៍៧០ឆ្នាំ ទិវា​បង្កើតសមាគម​កាក​បាទ​ក្រហមវៀត​ណាម កន្លង​ហើយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តនៃ​មន្ទីរ​សុខាភិ​បាល​សហ​ការ​ជាមួយ​នឹង​សមា​គម​កាក​បាទក្រ​ហមក្រុង​កឹង​ធើ រៀប​ចំ​ពិ​និត្យ​ព្យា​បាល​ជំងឺ និង​ផ្ដល់ថ្នាំដោយ​ឥត​គិតថ្លៃជូន​អ្នក​ក្រ គ្រួ​សារ​ចំណុះក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​ចំ​នួន​៣២០​នាក់ នៅ​សង្កាត់​ធ្វឹង​អាង ខ័ណ្ឌ​ថោក​ណូក។ តាម​ប្រសាសន៍​របស់​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ អ្នក​ជំ​ងឺ​ភាគ​ច្រើន គឺ​រលាកសន្លាក់​ឆ្អឹង រលាកក្រ​ពះ សម្ពាធ​ឈាម​ខ្ពស់ រលាក​បំ​ពង់​ក និង​រោគ​ភ្នែក​។ល។ អ្នក​ជំ​ងឺត្រូ​វ​បាន​ផ្ដល់​ថ្នាំដោយ​ឥត​គិត​ថ្លៃ ដោយ​សរុប​ទឹក​ប្រាក់​ចំ​នួន​៣០​លាន​ដុង អាស្រ័យ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ឱសថ​ហូវយ៉ាង​ធ្វើ​ហិរញ្ញប្ប​ទាន​។នា​ឱ​កាស​នេះ​ដែរ សមា​គម​កាក​បាទ​ក្រ​ហម​ក្រុង​កឹង​ធើក៏បាន​ជូន​អំណោយ​ចំ​នួន១០០ ចំណែក​ដ​ល់​គ្រួ​សារ​ចំណុះ​ក្រប​ខ័ណ្ឌគោល​ន​យោបាយ គ្រួសារ​ដែលមានស្ថាន​ភាព​លំបាក​ពិសេស​ក្នុង​សង្កាត់ផងដែរ អំ​ណោយ​មួយចំណែកៗមានតម្លៃប្រហែល១០០.០០០​ដុង​៕

យោងប្រភព៖ គឹមញៀង (soytecantho.vn)

ចែករំលែកអត្ថបទ