រយៈកាលកន្លង ការងារបង្ការប្រឆាំងជំងឺរាលដាលលើមនុស្សនៅហូវយ៉ាងជួបការលំបាកមួយចំនួន។ ការសហប្រតិបត្តិការរវាងគណៈ ផ្នែកនីមួយៗមិនទាន់ជិតដិត តាំងពីការកសាងផែនការបង្ការប្រឆាំងជំងឺឡើងទៅ។ ដំណាក់សុខាភិបាលមួយចំនួនបានកសាងផែនការដែរ ប៉ុន្តែមិនច្បាមតាមការណែនាំ ឬតាមគំរូរបស់មជ្ឈមណ្ឌលសុខាភិបាលថ្នាក់ ស្រុកក៏ដូចជាថ្នាក់ខេត្ត។ កម្មាភិបាលទទួលបន្ទុកកម្មវិធីបង្ការប្រឆាំងជំ ងឺរាលដាលមួយចំនួនរបស់ឃុំនៅខ្វះចំណេះដឹង មិនទាន់ក្តាប់ច្បាស់ សូចនាករតាមសេចក្តីកំណត់ព្រមទាំងទទួលបន្តុកកម្មវិធីជាច្រើនទៀត ។ ភូមិភាគនីមួយៗ ផ្សព្វផ្សាយបណ្តាយុទ្ធនាការបង្ការប្រឆាំងជំងឺរាល ដាលលើមនុស្សមិនព្រមៗគ្នា ម្ល៉ោះហើយមិនទាន់បង្កបានកម្លាំងជំរុញ ក្នុងសហគមន៍។ល។
វេជ្ជបណ្ឌិត កំពុងពិនិត្យជំងឺជូនកុមារ។
លោកផាងថាញតុង នាយករងមន្ទីរសុខាភិបាលហូវយ៉ាង ឲ្យដឹង៖ ដើម្បីបម្រុងឲ្យបានល្អនូវការងារបង្កាប្រឆាំងជំងឺរាលដាល ក្នុងប៉ុន្មានខែ ចុងឆ្នាំ ផ្នែកសុខាភិបាលបានម្ចាស់ការកសាងផែនការបង្ការប្រឆាំងប្រភេទជំងឺរាលដាលនីមួយៗ ក្នុងនោះជំរុញមាំសកម្មភាពត្រួតពិនិត្យ ប្រទះឃើញឆាប់ និងវិនិច្ឆ័យជាបន្ទាន់ ពេលប្រទះឃើញករណីកើតជំងឺដំបូង ។ ក្រៅពីនោះ ផ្នែកសុខាភិបាលនឹងសហការជិតដិតជាមួយនឹងស្ថាប័ន សារគមនាគមន៍មហាជន ដើម្បីផ្សព្វផ្សាយផ្តល់ពត៌មានឲ្យបាន ទាន់ពេលដល់ប្រជាជនពីស្ថានភាពជំងឺរាលដាល អនុសាសន៍និងវិធាន ការបង្ការជំងឺ។ ព្រមទាំងសហការជាមួយនឹងគណៈ ផ្នែក អង្គការ មហាជនគ្រប់លំដាប់ថ្នាក់ និងអំពាវនាវការចូលរួមទូទាំងសហគមន៍ ដើម្បីការងារបង្ការប្រឆាំងជំងឺរាលដាលសម្រេចបានប្រសិទ្ធភាពខ្ពស់។
រហូតដល់ដើមខែតុលា ឆ្នាំ២០១៦នេះ ឃើញថាស្ថានភាពជំងឺរាលដាលលើភូមិសាស្ត្រខេត្តហូវយ៉ាង មានការកើនឡើងបើប្រៀបជាមួយនឹងដំណាក់កាលនេះនាឆ្នាំកន្លង ដូចជាប្រភេទជំងឺគ្រុនឈាម ជំងឺពងដៃជើងមាត់។ ទូទាំងខេត្តកត់សម្គាល់បាន២៣៤ ករណីកើតជំងឺគ្រុនឈាមនៅ ស្រុកទីរួមខេត្ត ក្រុងទាំងអស់កើន១៣៩ករណី បើប្រៀបជាមួយនឹងឆ្នាំកន្លង។ រីឯជំងឺពងដៃជើងមាត់កើតជិត៣៧៨ករណីនៅស្រុកវ៉ីធ្វី ចូវ ថាញ់A ឡុងម៉ីនិងទីរួមខេត្តឡុងម៉ី ។ល។ រហូតមកដល់សព្វថ្ងៃ នៅហូវយ៉ាងមិនទាន់ប្រទះឃើញករណីកើតជំងឺគ្រុន (H5N1), គ្រុន(H7N9), SARS, អាសន្នរោគ , Ebola, MERS-CoV និងវ៉ីរូត Zika នៅឡើយ៕
ទីភ្នាក់ងារសារពត៌មានវៀតណាម- សុផន