ដំណាក់សុខាភិបាលឃុំភូម៉ី ស្រុកម៉ីទូ ខេត្តសុកត្រាំង បានផ្នែកសុខាភិបាលស្រុកឲ្យតម្លៃ ជាអង្គភាពឈានមុខក្នុងការអនុវត្តន៍បានល្អនូវការងារថែទាំសុខភាពជូនប្រជាជន និងបង្ការទប់ស្កាត់ជំងឺរាលដាល។
បុគ្គលិកពេទ្យរបស់ដំណាក់សុខាភិបាល អស់ពីចិត្តថែទាំសុខភាពជូនប្រជាជន។
ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅជាង៩៧% និងកំពុងទទួលប្រយោជន៍ពីកម្មវិធី១៣៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ម្ល៉ោះហើយ បានរដ្ឋជូនប័ណ្ណធានាហានិភ័យសុខាភិបាល ទូទាំងប្រជាជនដល់ជនរួមជាតិនៅឃុំភូម៉ីដោយឥតគិតថ្លៃ។ ដូច្នោះ ចំនួនអ្នកជំងឺមកពិនិត្យព្យាបាលរោគនៅដំណាក់សុខាភិបាលឃុំភូម៉ី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។ តាមគ្រូពេទ្យលីតារា អនុប្រធានដំណាក់សុខាភិបាលភូម៉ី ឲ្យដឹង៖ បច្ចុប្បន្ន មធ្យមភាគរៀងរាល់ថ្ងៃមានប្រជាជនមកពិនិត្យព្យាបាលរោគប្រមាណជាង១០០នាក់ មានជំងឺដូចជា៖ ក្អក គ្រុនញាក់ ផ្តាសាយ សម្ពាធឈាម ចុកសន្លាក់ដៃជើង។ល។ ពិសេសឆ្នាំនេះ ដំណាក់បានផ្នែកសុខាភិបាលជំនួយគ្រឿងសម្ភារៈសម្រាប់ព្យាបាលតាមវិជ្ជា ពេទ្យបុរាណ ម៉្លោះហើយចំនួនប្រជាជនមកពិនិត្យព្យាបាលរោគកាន់តែកើន។ មធ្យមភាគ រៀងរាល់ថ្ងៃមានប្រជាជនមកចាក់ម្ជុលវិទ្យាសាស្រ្ត ជាង២០នាក់។ ដូច្នេះ ដើម្បីធានាការងារថែទាំសុខភាពជូនប្រជាជនបានល្អ ដំណាក់សុខាភិបាលបានចុះកិច្ចសន្យាទទួលកម្មាភិបាលពេទ្យបន្ថែម៦រូបទៀត បង្កើនចំនួនបុគ្គលិករបស់ដំណាក់បាន១៦រូប។
ដើម្បីបម្រើបានល្អនូវការងារថែទាំសុខភាពជូនប្រជាជន ឲ្យតែដល់ ម៉ោង៧ព្រឹក គឺបុគ្គលិកពេទ្យមានមុខជានិច្ច។ ថ្វីត្បិតតែចំនួនប្រជាជន មកពិនិត្យជំងឺច្រើនកុះករ ប៉ុន្តែដំណាក់សុខាភិបាលតែងរៀបចំកន្លែង អង្គុយនិងចាប់លេខតាមលំដាប់លំដោយ ដូច្នេះការងារពិនិត្យព្យាបាលក៏មានភាពងាយស្រួល។ បុគ្គលិកពេទ្យតែងរួសរាយរាក់ទាក់ណែនាំអ្នកជំងឺដោយអស់ពីចិត្តឲ្យចេះថែទាំសុខភាពផ្ទាល់ខ្លួន។ ពូទ្រីវវ៉ែន នៅភូមិដៃដូនអ៊ុយ ឲ្យដឹង៖ "ខ្ញុំឈឺសន្លាក់ដៃជើង ធ្វើដំណើរទៅមកតែងជួបការលំបាក អាស្រ័យមានប័ណ្ណធានាហានិភ័យសុខាភិបាល ដូច្នេះខ្ញុំមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលនេះដោយគ្មានបង់ប្រាក់ទេ។ វេជ្ជបណ្ឌិតបានពិគ្រោះ ព្យាបាលតាមវិជ្ជាពេទ្យសម័យផ្គួបផ្សំនឹងពេទ្យបុ រាណ ជូនថ្នាំផឹកក្នុងមួយសប្តាហ៍ ហើយឲ្យខ្ញុំទៅចាក់ម្ជុលវិទ្យាសាស្រ្ត៣ ដង/សប្តាហ៍ទៀតផង។ ក្រោយពីព្យាបាលអស់មួយខែ សព្វថ្ងៃខ្ញុំដើរបានធម្មតាវិញហើយ។ ដូច្នេះ ខ្ញុំមានការជឿជាក់និងនឹងនរចិត្តពេលមកព្យាបាលនៅដំណាក់សុខាភិបាលនេះ"។
មិនត្រឹមតែអនុវត្តបានល្អនូវការងារពិនិត្យព្យាបាលជំងឺជូនប្រជាជនប៉ុណ្ណោះទេ ដំណាក់សុខាភិបាលនៅទាំងអនុវត្តបានល្អការងារផ្សព្វផ្សាយ ដើម្បីប្រជាជនមានការយល់ដឹងអំពីការថែទាំសុខភាពនិងបង្ការ ទប់ស្កាត់ជំងឺរាលដាល។ អាស្រ័យហេតុនោះ ប៉ុន្មានឆ្នាំជិតៗនេះ ឃុំមិនដែលកើតមានរោគរាលដាលម្ដងណាឡើយ។ ក្រៅពីនោះ រៀងរាល់ឆ្នាំ នៅមានកម្មវិធីសុខាភិបាលជាតិផ្សេងៗដូច៖ ចាក់ថ្នាំបង្ការជូនកុមារអាយុក្រោម៥ឆ្នាំ ឲ្យកុមារផឹកវីតាម៉ីនA ស្រ្តីមានផ្ទៃពោះសុទ្ធតែបានចាក់ថ្នាំបង្ការនិងពិនិត្យគភ៌ត្រូវតាមពេលកំណត់។ល។ អនុវត្តសម្រេចលើសផែនការដាក់ចេញ។ គ្រូពេទ្យលីតារា អះអាងថា៖ "កងជួរបុគ្គលិកពេទ្យ របស់ដំណាក់សុខាភិបាលតែងខិតខំដោយអស់ពីចិត្ត ដើម្បីប្រតិបត្តិល្អ នូវការងារពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនក្នុងពេលខាងមុខ"៕
យ្វីអាញ់-សុផល