បងស្រីថាច់ធីសឿង នៅភូមិសុងធំ A ឃុំឡាយហ្វា ក្រុងវិញចូវ ខេត្តសុកត្រាំង ជាសហការីចំនួនប្រជាជនអស់ពីចិត្តនិងការងារ។ បងស្រី ត្រូវបានមាមីងក្នុងភូមិស្រឡាញ់រាប់អាន។
បងស្រីសឿង ផ្សព្វផ្សាយជូនបងប្អូននារីអំពីរបៀបថែទាំសុខភាពបន្តពូជ។
ឆ្នាំ១៩៩៨ បងស្រីចាប់ផ្តើមចូលរួមធ្វើជាសហការីចំនួនប្រជាជនរបស់ភូមិ ពេលនោះ ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនក្នុងភូមិជួបការលំបាកច្រើន ហើយទស្សនៈចង់មានកូនប្រុសបានស៊ីជម្រៅក្នុងសតិអារម្មណ៍របស់ប្រជាជន នៅតំបន់មាត់សមុទ្រនេះ។ បងស្រីសឿង រៀបរាប់ ៖ "ដេកយប់ខ្ញុំតែងសញ្ជឹងគិតនឹងរកវិធីបំបាត់ចោលនូវគំនិតស្រឡាញ់កូនប្រុស មើលស្រាលកូនស្រីរបស់មាមីងនៅតំបន់មាត់សមុទ្រនេះ។ ហេតុដូច្នោះ ខ្ញុំបានសម្រេចចិត្តត្រូវចូលទៅតាមផ្ទះនីមួយៗពន្យល់ដើម្បីឲ្យមាមីងយល់ច្បាស់កូនណាក៏កូនទាំងអស់ ធ្វើយ៉ាងណាឲ្យតែប្រៀនប្រដៅគេឲ្យក្លាយជាមនុស្សល្អ មានប្រយោជន៍ក្នុងសង្គម"។ បងស្រី បានចំណាយពេលយ៉ាងច្រើន ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីចំនួនប្រជាជន ផែនការគ្រួសារថែទាំសុខភាពបន្តពូជជាពិសេសគឺយកចិត្តទុកដាក់ដល់ប្តីប្រពន្ធដែលបានកើតកូនស្រី ដើម្បីស្វែងយល់ច្បាស់លាស់ ជាមួយគោលលំនាំ "ភ្លៀងរលឹមជោកដី" ពេលបងស្រីផ្សព្វផ្សាយ វែកញែកច្បាស់លាស់ផលវិបាកអំពីការកើតកូនច្រើន និងផលប្រយោជន៍នៃការកើតកូនត្រឹមតែពីរប្រជាជននៅភូមិភាគបានយល់ច្បាស់ បំបាត់ចោលគំនិតស្រឡាញ់កូនប្រុស មើលស្រាលកូនស្រី។ ក្រោយមកប្តីប្រពន្ធជាច្រើនគ្រួសារ បានជម្រើសនិងអនុវត្តបានល្អនូវវិធានការបញ្ចៀសគភ៌ ហេតុនោះ អត្រាកើតកូនទី៣នៅលើភូមិសាស្រ្តភូមិសុងធំA ត្រូវបានកាត់បន្ថយជារៀងរាល់ឆ្នាំ។
ថ្វីត្បិតតែស្ថានភាពគ្រួសារនៅជួបការលំបាក បងស្រីសឿង ត្រូវគិតគូរការងារផ្ទះផងនិងចូលរួមការងារសង្គមផង ប៉ុន្តែបងស្រីតែងធ្វើបានល្អទាំងអស់។ ជាង១៧ឆ្នាំទទួលបន្ទុកជាសហការីចំនួនប្រជាជន បងស្រីតែងដើរទៅគ្រប់ច្រកក្នុងភូមិដើម្បីក្តោបក្តាប់ស្ថានការណ៍ កត់ត្រាក្នុងសៀវភៅបង្កាន់ដៃ ចំនួនគ្រួសារ ចំនួនស្ត្រីក្នុងអាយុកើតកូនប្តីប្រពន្ធ ប្រើប្រាស់បណ្តាវិធានការបញ្ចៀសគភ៌។ល។ ហេតុដូច្នោះ ពេលដឹងថា មានបងប្អូននារីពរផ្ទៃ បងស្រីតែងក្រេីនរំលឹកឲ្យទៅចាក់ថ្នាំបង្ការរោគនិងពិនិត្យគភ៌ត្រូវតាមកាលកំណត់។ ទន្ទឹមនឹងនោះ បងស្រីនៅទាំងចូលរួមថ្នាក់ហ្វឹកហាត់សម្រាប់កម្មាភិបាលចំនួនប្រជាជនស្ដាប់វិទ្យុ អានកាសែតនិងឯកសារនានាដែលពាក់ព័ន្ធដល់ការងារចំនួនប្រជាជន ផែនការគ្រួសារ ដើម្បីបង្កើនចំណេះដឹងក្នុងការអនុវត្តការងារបានល្អ។
បងស្រីគឹមធីមីថាញ់ កម្មាភិបាលទទួលបន្ទុកចំនួនប្រជាជនឃុំឡាយហ្វា ឲ្យដឹង៖ "បងស្រីសឿង ស៊ូទ្រាំលំបាក ឧស្សាហ៍ចុះទៅដល់ផ្ទះបងប្អូននារីសំណេះសំណាលអំពីផែនការគ្រួសារ ហេតុដូច្នោះ បងស្រីតែងបានបងប្អូននារីស្រឡាញ់រាប់អាន។ បច្ចុប្បន្នបងប្អូននារីតែងទៅរកបងស្រី ដើម្បីពិគ្រោះអំពីវិធានការផែនការគ្រួសារ។ ក្នុងពេលផ្សព្វផ្សាយ យុទ្ធនាការសេវាថែទាំសុខភាពបន្តពូជ ផែនការគ្រួសារប្រព្រឹត្តឡើង រៀងរាល់ឆ្នាំគឺបងស្រីសឿងតែងចលនាសម្រេច និងលើសកម្រិតផែនការដាក់ចេញ។ បងស្រីសឿង បានទទួលគ្រឿងអនុស្សរិយយសពីព្រោះបុព្វហេតុចំនួនប្រជាជន ព្រមទាំងប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនក្រុងវិញចូវ ក៏ដូចជារបស់សាខានាយកដ្ឋានចំនួនប្រជាជនផែនការគ្រួសារខេត្ត"៕
យ្វីអាញ់ -សុផល