លោកត្រឹងក្វឹកត្វង យុទ្ធជនពិការកម្រិត៣/៤ ប្រធានសមាគមអតីតយុទ្ធជនឃុំភូវិញ ក្រុងតឹងចូវ ខេត្តអានយ៉ាង ជាយុទ្ធជនពិការគំរូមួយរូបក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិអតីតយុទ្ធជនគំរូ ខេត្តអានយ៉ាង ដំណាក់កាលឆ្នាំ២០០៩-២០១៤ ។
យុទ្ធជនពិការត្រឹងក្វឹកត្វង កំពុងថែទាំហ្វូងគោពូជរបស់គ្រួសារ។
និយាយពីលោកត្រឹងក្វឹកត្វង លោកត្រឹងហ្វាងជៀង ប្រធានសមាគម អតីតយុទ្ធជនក្រុងតឹងចូវ ឲ្យដឹង៖ "បងត្វង អ្នកដែលជួយសមាជិកអតីតយុទ្ធជន និងគ្រួសារក្រីក្រជាច្រើនឲ្យឈានឡើងធ្វើមានដោយការ ឧបត្ថម្ភដើមទុនណែនាំបច្ចេកទេសចិញ្ចឹមគោពូជ។ ផ្តើមពីទម្រង់រូបភាព ចិញ្ចឹមគោពូជ បងត្រឹងក្វឹកត្វង បានបង្កបងេ្កីតហ្វូងគោរបស់គ្រួសារដល់ទៅ២០០ក្បាល"។ ផ្តើមឡើងពីគ្រួសារក្រខ្សត់ ប្តីប្រពន្ធលោកត្វង ផ្តុំកម្លាំងខិតខំធ្វើការរកស៊ី សន្សែសន្សំប្រាក់រហូតមកទល់បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់គ្រួសារមានជាង៥ពាន់លានដុង។ ក្រៅពីការធ្វើមានសម្រាប់គ្រួសារ លោកត្វងនៅទាំងមានទឹកចិត្តខ្នះខ្នែងចំពោះការងារ សប្បុរសធម៌ ឧបត្ថម្ភគ្រួសារក្រីក្រ ឧបត្ថម្ភមិត្តរួមកងជម្នះការលំបាកឈានឡើងក្នុងជីវភាព។ តួយ៉ាងដូចយុទ្ធជនពិការពីររូបស្នាក់នៅភូមិភូហ៊ឹង គឺលោកវ៉ហ្វាងមិញ យុទ្ធជនពិការកម្រិត២/៤ និងលោកង្វៀងមិញយ៉ុង យុទ្ធជនពិការកម្រិត៣/៤។ គ្រួសាររបស់យុទ្ធជនពិការទាំងពីររូប មុននេះតែងជួបការលំបាកច្រើន។ ខណៈពេលលោកត្រឹងក្វឹកត្វង ឧបត្ថម្ភទុននិងណែនាំពីបច្ចេកទេសចិញ្ចឹមគោពូជ សព្វថ្ងៃគ្រួសារទាំងពីនេះចិញ្ចឹមគោពូជបានពី៤ដល់៦ក្បាល ហើយក្នុងគោពូជមួយក្បាល ៗ គិតជាតម្លៃពី៥០ដល់៦០លានដុង។ លោកង្វៀនមិញយ៉ុង ឲ្យដឹងដោយក្តីរំភើប៖ "ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រួសារខ្ញុំក្រលំបាកខ្លាំងណាស់ ក្រោយមកអាស្រ័យបានបងបៃត្វង ឲ្យខ្ចីទុនទិញគោពូជពីរក្បាលមកចិញ្ចឹម គិតជាតម្លៃទឹកប្រាក់មួយក្បាលៗ៣០លានដុង បន្ទាប់ពីចិញ្ចឹមបន្ធាត់បានមួយរយៈឥឡូវនេះ មានអ្នកមកសួររកទិញដោយតម្លៃ៥៥លានដុង"។
លោកត្វង រៀបរាប់ៈ "មុននេះ គ្រួសារខ្ញុំក្រីក្រណាស់ ម្ល៉ោះហើយខ្ញុំចង់ជួយមិត្តរួមកងនិងមាមីងក្នុងឃុំ ក្នុងស្រុក បានចាកផុតពីភាពក្រីក្រ"។ យុទ្ធជនពិការត្រឹងក្វឹកត្វង នៅទាំងស្ម័គ្រចិត្តរួមវិភាគទានកសាងសំណង់ជនបទថ្មី ដោយមានទឹកប្រាក់ជាង៣០លានដុង លោកបរិច្ចាគឈាម២០លើកសង្រ្គោះមនុស្សនិងជានិច្ចកាលតែងខ្នះខ្នែងចូលរួមជាមួយនឹងកងកម្លាំងប្រជាស្វ័យត្រាណនគរបាលឃុំ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ចលនាយុវជនចូលកងទ័ព។ល។ លោកង្វៀនថាញ់ផុង អនុលេខាបក្សប្រចាំការនៃគណៈកម្មាធិការបក្សឃុំភូវិញ ឲ្យដឹង ៖" បងត្រឹងក្វឹកត្វង ជាគំរូឆ្នើមក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ភូមិភាគ"។ ផ្តើមពីការខ្នះខ្នែងរបស់បងផ្ទាល់និងសមិទ្ធិផល រួមវិភាគទានជូនភូមិភាគ លោកត្វង នៅទាំងមានកិត្តិយសទទួលបានរង្វាន់មានដូច៖ បណ្ណសរសើររបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប័ណ្ណសរសើររបស់ក្រសួងការពារប្រទេស ប័ណ្ណសរសើររបស់មជ្ឈិម សមាគមអតីតយុទ្ធជនពិការវៀតណាម បណ្ណសរសើររបស់មជ្ឈិមសមាគមកសិករវៀតណាម និងរង្វាន់ផ្សេងៗជាច្រើនទៀតរបស់ថ្នាក់ដឹកនាំខេត្តអានយ៉ាង៕
វាំុងត្រាញ់-សឺនម៉ាល័យ