20/04/2016 - 15:34

អ្នក​ក្រ​និង​កុ​មារ​បាន​ទទួល​ផល​ពី​សេ​វា​សុខា​ភិ​បាល​

មក​ទល់​ពេល​នេះ ការ​កែ​សម្រួល​ឡើង​ថ្លៃ​សេ​វា​សុខា​ភិ​បាល នៅ​តាម​ មូលដ្ឋាន​សុ​ខា​ភិ​បាល​នា​នា តាម​សា​រាចរ​អន្តរ​ក្រ​សួង​លេខ​៣៧/​២០១៥ / TTLT របស់​ក្រ​សួង​សុខា​ភិ​បាល និង​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​លើ​ភូមិ​សាស្រ្ត ក្រុង​កឹង​ធើ​ មាន​ភាព​ងាយ​ស្រួល​និង​បាន​ប្រ​ជា​ជន​ស្រប​គំ​និត​។ 

កុ​មារ​កំ​ពុង​រង់​ចាំ​ពិ​និត្យ​ជំ​ងឺ​ដោយ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល នៅ​ក្រុង​កឹង​ធើ​។

លោក​កាវ​មិញ​ជូ អនុ​ប្រ​ធាន​មន្ទីរ​សុ​ខា​ភិ​ បាល​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ ការ​ កែ​សម្រួល​ឡើង​ថ្លៃ​សេ​វា​សុ​ខា​ភិ​បាល​លើក​នេះ មុខ​សញ្ញា​ដែល​បាន​ទ ទួល​ផល​ច្រើន​បំ​ផុត​គឺ​អ្នក​ក្រ ជិត​ក្រ ​និង​កុ​មារ​។ ពី​ព្រោះ​ពេល​ទៅ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ មុខ​សញ្ញា​ទាំង​នេះ​នឹង​បាន​ស្ថា​ប័ន​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​ បាល​គិត​គូរ​១០០​% ហេតុ​នោះ​ហើយ​ពួក​គាត់​ជា​មុខ​សញ្ញា​បាន​ថវិ​ការ​ដ្ឋ ជូន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​១០០​%​។

វេជ្ជ​បណ្ឌិត​ ឡេ​ក្វាង​វ៉ នា​យក​មន្ទីរ​ពេទ្យ​ព​ហុ​ព្យា​បាល​កឹង​ធើ ឲ្យ​ដឹង​៖ អ្នក ​ក្រ​ជិត​ក្រ​ ពេល​មក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នឹង​បាន​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​ បាល​ទូ​ទាត់​១០០​%​។ ពី​មុន​នេះ ទូ​ទាត់​បាន​តែ​៩៥​% សា​មី​ខ្លួន​ឯង​ទូ​ទាត់​ ៥​%​ (​វៀរ​លែង​តែ​កុ​មារ​ អា​យុ​ក្រោម​៦​ឆ្នាំ​ បាន​ទូ​ទាត់​១០០​%​)​។ បច្ចុប្បន្ន ពេល​ប្រ​ជា​ជន​មក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ ហើយ​មាន​ធា​នា​ ហា​និ​ភ័យ​សុខា​ភិ​បាល​  គ្រាន់​តែ​យក​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​ តាម​សេច​ក្តី​កំ​ណត់​ គឺ​មិន​បង់​ប្រាក់​ចំ​ណាយ​មន្ទីរ​ពេទ្យ​បន្ថែម​។ "​កែ​ សម្រួល​ឡើង​ថ្លៃ​មន្ទីរ​ពេទ្យ​លើក​នេះ​ ធា​នា​ផល​ប្រ​យោជន៍​ដល់​អ្នក​ចូល ​រួម​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​ និង​មិន​រង​ផល​ប៉ះ​ពាល់​ច្រើន​ដល់​អ្នក​ជំ​ ងឺ​។ ឡើង​ថ្លៃ​មន្ទីរ​ពេទ្យ​ មាន​ន័យ​ថា ​បង្ខំ​ឲ្យ​មន្ទីរ​ពេទ្យ​ត្រូវ​តែ​លើក​កម្ពស់ ​គុណ​ភាព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​។ ពី​មុន​ប្រាក់​ខែ​របស់​កម្មា​ភិ​បាល​ពេទ្យ​អា ​ស្រ័យ​ថវិ​កា​រដ្ឋ​ធា​នា ​ឥឡូវ​អា​ស្រ័យ​អ្នក​ជំ​ងឺ​និង​មូល​និ​ធិ​ធា​នា​ហា​និ​ភ័យ​ សុខា​ភិ​បាល​ទូ​ទាត់​។ ព្រោះ​ហេតុ​នោះ​ មន្ទីរ​ពេទ្យ​ត្រូវ​តែ​លើក​កម្ពស់ ​គុណ​ភាព​បម្រើ​ការ​ព្យា​បាល​ ទើប​មាន​អ្នក​ជំ​ងឺ​។ រាល់​កម្មា​ភិ​បាល​ បុគ្គ លិក​សុខា​ភិ​បាល ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ចំ​ណេះ​ដឹង​ លើក​កម្ពស់​ក្រម​សីល​ធម៌​ គ្រូ​ពេទ្យ​ ផ្លាស់​ប្តូរ​ឥ​រិ​យា​បទ​ បម្រើ​ការ​ចាត់​ទុក​អ្នក​ជំ​ងឺ​ជា​អតិ​ថិ​ជន​របស់ ​ខ្​លួន" - វេជ្ជ​បណ្ឌិត​ ឡេ​ក្វាង​វ៉​ ឲ្យ​ដឹង​ដូច្នេះ​។

តាម​​មន្ទីរ​សុខា​ភិ​បាល​កឹង​ធើ​ ដោយ​សារ​មាន​ការ​ត្រៀម​បម្រុង​ហ្មត់​ចត់​ មុន​បាន​ជា​មន្ទីរ​ពេទ្យ​ស្ទើរ​ តែ​ទាំង​អស់​មិន​ជួប​ការ​លំ​បាក​ក្នុង​ការ​អនុ​ វត្តន៍​ឡើង​ថ្លៃ​សេ​វា​កម្ម​តាម​សា​រាចរ​លេខ​៣៧/​២០១៥/​TTLT​។ មន្ទីរ​សុខា​ភិ​បាល​កឹង​ធើ ​បាន​ចង្អុល​ការ​ដល់​មូលដ្ឋាន​ពិ​និត្យ​ព្យា​បាល​ជំ ​ងឺ​ទាំង​ឡាយ​លើ​ភូមិ​សាស្រ្ត ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​តម្លៃ​សេ​វា​ពិ​និត្យ​ព្យា​បាល​ ជំ​ងឺ​ដោយ​ធា​នា​ហា​និ​ភ័យ​សុខា​ភិ​បាល​។ មូលដ្ឋាន​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ ទាំង​ឡាយ​ ត្រូវ​តែ​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​ធា​នា​ហា​និ​ភ័យ​សង្គម​ ក្រុង​កឹង​ធើ ​ក្នុង​ការ​ទូ​ទាត់​ថវិ​កា​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ដោយ​ធា​នា​ហា​និ​ ភ័យ​សុខា​ភិ​បាល​៕

ថាញ់​ផុង​-​វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​កាវ​មិញ​ជូ