12/02/2015 - 10:27

មនោសញ្ចេតនាកងទ័ពប្រជាជន

ចូល​ឆ្នាំ​តេត​ង្វៀន​ដាង​២០១៥​ កង​ទ័ព​និង​ប្រ​ជា​ជន​ស្រុក​កើ​ ដ​ ក្រុង​កឹង​​ធើ​ បាន​រួប​រួម​គ្នា​រៀប​ចំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​ដោយ​ក្ដី​រីក​រាយ​ សុ​វត្ថិ​​ភាព​ សាម​គ្គី​ភាព​ នៅ​ឃុំ​តំ​បន់​ជ្រៅ​ថើយ​ហឹង​។ ការ​រៀប​ចំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​ កង​ទ័ព​ប្រ​ជា​ជន​បាន​ក្លាយ​ជា​ប្រ​វេ​ណី​ដ៏​មាន​តម្លៃ​របស់​ប្រ​ជា​ជន​ស្រុក​កើ​ ដ​។ល។​

កង​ទ័ព​សង់​ផ្ទះ​ជូន​មា​មីង​ក្រី​ក្រ​ បាន​ក្លាយ​ជា​រូប​ភាព​ធ្លាប់​ ជួប​ប្រ​ទះ​ក្នុង​ឱ​កាស​បុណ្យ​តេត​
 នៅស្រុកកើ ដ។

បុណ្យ​ចូល​ឆ្នាំ​តេត​ កង​ទ័ព​និង​​ប្រ​ជា​ជន​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​មាន​ស​កម្ម​ភាព​ជា​ច្រើន​ សំ​ដៅ​រឹត​ចំ​ណង​ម​នោ​សញ្ចេ​ត​នា​សាម​គ្គី​រវាង​កម្មា​ភិ​បាល​យុទ្ធ​ជន​និង​ប្រ​ជា​ជន​។ ជា​ពិ​សេស​ ការ​យក​ចិត្ដ​ទុក​ដាក់​ធំ​បំ​ផុត​ចំ​ពោះ​គ្រួ​សារ​មា​មីង​ក្រី​ក្រ​និង​អ្នក​ទាំង​ឡាយ​ដែល​គួរ​ចែក​រំ​លែក​ ជួយ​ឧប​ត្ថម្ភ​ដើម្បី​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​សប្បា​យ​រីក​រាយ​។ ទ​ន្ទឹម​នឹង​នោះ​ ការ​រៀប​ចំ​ល្បែង​កម្សាន្ត​ សម​យុទ្ធ​កី​ឡា​ សិល្បៈ​ គឺ​ជា​ការ​គិត​​គូរ​ផ្នែក​ខាង​ស្មារ​តី​សម្រាប់​ម​ហា​ជន​ដ៏​ច្រើន​កុះ​ករ​ការ​ងារ​សង់​ផ្ទះ​ក​សាង​ផ្លូវ​ថ្នល់​ កំ​ពុង​តែ​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ជូន​ប្រ​ជា​ជន​ស្រុក​កើ​ ដ​។ ចុះ​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​លោក​ថាច់​សែន​ នៅ​ឃុំ​ដុង​ថាំង​ក្ដី​សោ​មនស្ស​ រីក​រាយ​ហាក់​ដូច​ជា​មិន​ទាន់​រសាយ​នៅ​ឡើយ​។ លោក​ថាច់​សែន​ ចែក​រំ​លែក​៖ "ផ្ទះ​ដែល​ក្មួយ​ៗ​ កង​ទ័ព​សង់​ជូន​គ្រួ​សារ​ខ្ញុំ​មុន​នេះ​២​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ថ្មី​និង​មួន​មាំ​ណាស់​។ ប្រ​សិន​បើ​គ្មាន​ក្មួយ​ៗ​យុទ្ធ​ជន​ជំ​នួយ​សង់​​ផ្ទះ​ទេ​ ស្ថាន​ភាព​កម្សត់​កម្រ​ដូ​ចេ្នះ​ ធ្វើ​​មេ្តច​​គ្រួ​សារ​ខ្ញុំ​អាច​និង​សង់​បាន​ផ្ទះ​ នៅ​សម​រម្យ​ដូច​គេ​ឯង​បាន​"។ នោះ​ក៏​ជា​ក្ដី​សោមនស្ស​រីក​រាយ​រួម​នៃ​គ្រួ​សារ​រាប់​រយ​នៅ​ទូ​ទាំង​ស្រុក​កើ​ ដ​ ត្រូវ​បាន​ជំ​នួយ​សង់​ផ្ទះ​នា​ឱ​កាស​​បុណ្យ​ចូល​ឆ្នាំ​តេត​ម្តង​ៗ​ផង​ដែរ​។ គួប​ផ្សំ​ជា​មួយ​នឹង​អំ​ណោយ​ជំ​នួយ​​បណ្តា​គ្រួ​សារ​ក្រី​ក្រ​ស្រុក​កើ​ ដ​ ច្បាស់​ជា​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​ ប្រ​កប​ដោយ​ភាព​សម្បូរ​សប្បាយ​ពុំ​ខាន​។

ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​ង្វៀន​ដាង​ឆ្នាំ​២០១៥​ ស្រុក​កើ​ ដ​ រៀប​ចំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ និង​ប្រ​ជា​ជន​នៅ​ឃុំ​ថើយ​ហឹង​ ជា​មួយ​នឹង​ប​ធាន​បទ​ "បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​កម្លាំង​ប្រ​ដាប់​អា​វុធ​ស្រុក​កើ​ ដ​ រួម​ជា​មួយ​នឹង​ប្រ​ជា​ជន​ រួម​កម្លាំង​ក​សាង​ជន​បទ​ថ្មី​"។ ថើយ​ហឹង​ជា​ឃុំ​តំ​បន់​ជ្រៅ​របស់​ស្រុក​ ជីវ​ភាព​របស់​ប្រ​ជា​ជន​​នៅ​មាន​ការ​លំ​បាក​ខ្លាំង​ ជា​ពិ​ សេស​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ កម្មា​ភិ​បាល​ យុទ្ធ​ជន​ សម្ព័​ន្ធ​យុវ​ជន​តែង​មាន​មុខ​ជា​ប្រ​ចាំ​ ដើម្បី​ជួយ​មា​មីង​ឃុំ​ថើយ​ហឹង​ ក​សាង​ស្ពាន​ជន​បទ​ អា​គារ​វប្ប​ធម៌​ភូមិ​ និង​ផ្ទះ​ចំ​នួន​៥​ខ្នង​ជូន​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​។ ទោះ​បី​ទៅ​ដល់​ទី​ណា​ យុទ្ធ​ជន​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ទាំង​ឡាយ​តែង​ទទួល​បាន​នូវ​ម​នោ​សញ្ចេត​នា​ គោ​រព​​ស្រ​ឡាញ់​ពី​សំ​ណាក់​ប្រ​ជា​ជន​ទូ​ទៅ​។ រូប​ភាព​ យុទ្ធ​ជន​និង​មា​មីង​រួម​គ្នា​ក​សាង​ស្ពាន​ ផ្លូវ​ ដើម្បី​ក​សាង​ជន​បទ​ថ្មី​បាន​បង្ក​នូវ​សោ​ភ័ណ​ភាព​ថ្មី​នៃ​ជន​បទ​តំ​បន់​ជ្រៅ​មួយ​នេះ​។

 យុទ្ធ​ជន​ង្វៀន​ង៉ុក​តឹម​ កំ​ពុង​បំ​ពេញ​កាតព្វ​កិច្ច​យោ​ធា​នៅ​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​កើ​ ដ​ ឲ្យ​ដឹង​ទាំង​ក្តី​រីក​រាយ​៖ "យុទ្ធ​ជន​ទើប​ចូល​ថ្មី​ដូច​ យើង​ខ្ញុំ​លើក​នេះ​ជា​លើក​ដំ​បូង​ហើយ​ដែល​ចេះ​រ​បៀប​សង់​ផ្ទះ​។ ជួយ​មា​មីង​ផង​និង​រៀន​រ​បៀប​រស់​នៅ​ពី​មា​មីង​ផង​។ ក្រុម​យើង​ខ្ញុំ​មាន​យុទ្ធ​ជន​៥​រូប​ តែង​មាន​មុខ​មក​ជួយ​ប្រ​ជា​ជន​ជាង​១០​ថ្ងៃ​ ទូ​ទាំង​អង្គ​ភាព​ខ្ញុំ​ នរ​ណា ​ក៏​ដោយ​តែង​តែ​ឃ្មាត​ខ្មី​ ដើម្បី​សង់​ផ្ទះ​ឲ្យ​បាន​សម្រេច​មុន​ចូល​ឆ្នាំ​តេត​​ង្វៀន​ដាង​នេះ​"។ ​មាន​ស​កម្ម​ភាព​ជា​ច្រើន​ ដូច​ជាជូ​ន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ ប្រ​គ​ល់​ជូន​ផ្ទះ​ម​ហា​សាម​គ្គី​និង​រៀប​ចំ​ពិ​ធី​ប្រ​ឡង​វេច​នំ​អន្សម​ជ្រូក​ រៀប​ចំ​ផ្សារ​ដាក់​លក់​ទំ​និញ​វៀត​នៅ​ជន​បទ​ សុទ្ធ​តែ​បាន​នាំ​មក​នូវ​ក្តី​សោម​នស្ស​រីក​រាយ​ សុខ​ដុម​រមនា​ជូន​ប្រ​ជា​ជន​ទាំង​សម្ភារៈ​និងស្មា​រ​តី។​

 លោក​លីវ​ឡង​ ប្រ​ធាន​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​កើ ដ​ វាយ​តម្លៃ​៖​ "ឆ្លង​តាម​រយៈ​រៀប​ចំ​ចូល​ឆ្នាំ​តេត​ កង​ទ័ព​និង​ប្រ​ជា​ជន​ រៀង​រាល់​ឆ្នាំ​បាន​ ធ្វើ​ឲ្យ​មនោ​សញ្ចេត​នា​រវា​ង​ប្រ​ជាជន​និង​កង​ទ័ព​ស្រុក​កើ​ ដ ពី​មួយ​ថ្ងៃ​ទៅ​ មួយ​ថ្ងៃ​កាន់​តែ​ជិត​ស្និទ្ធ​។ យុទ្ធ​ជន​ទាំង​ឡាយ​តែ​ង​តែ​ដឹង​ច្បាស់នូ​វ​ការ​ លំ​បា​ក​ក្នុង​ជីវ​ភាព​របស់​មា​មីង​ និង​កាន់​តែ​យល់​ជ្រួត​ជ្រាប់​នូវ​ដំ​បូ​ន្មា​ន​ របស់​អ៊ំ​ហូ​ នោះ​គឺ​ត្រូវ​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ប្រ​ជា​ជន​។ ឲ្យ​តែ​ដល់​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​ម្តង​ៗ​ គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​ក​ម្មា​ធិ​ការ​ ប្រ​ជា​ជន​ស្រុក​កើ​ ​ដ​ តែង​តែ​រិះ​គិត​រក​វិ​​​ធី​ថ្មី​ទាំង​ឡាយ​ ដើម្បី​ជំ​នួយ​មា​មីង​ ក៏​ដូច​ជា​ការ​រៀប​ចំ​​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ និង​ប្រ​ជា​ជន​ឆ្នាំ​នេះ​ ឲ្យ​កាន់​តែ​សម្បូរ​សប្បា​យ​ សុខ​ដុម​រម​នា​ជា​​ង​ឆ្នាំមុន"៕

ថាច់ថាញភូ-សេ​រី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីវ​ឡង