28/07/2015 - 09:41

កុលបុត្តឆ្លើមរបស់ជនរួមជាតិខ្មែរណាមបូ

នោះ​គឺ​វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន សេីុង​កាង​ អ​តី​ត​នា​យក​នគរ​បាល​ខេត្ត​ត្រា​វិញ​។

ឧត្តម​សេនីយ៍​ទោ​សេី​ុង​កាង (ឈរ​កណ្តាល​) និង​ថ្នាក់​ដឹក​​នាំ​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​៩​។


​ក្រោយ​ពី​ថៃ្ង​៣០ មេ​សា ឆ្នាំ​១៩៧៥ លោក​សេីុង​កាង ជា​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ការ​ពារ​ន​យោ​បាយ​នគរ​បាល​ខេត្ត​គឺវ​ឡុង​។ មុន​នឹង​បាន​តែង​តាំង​ធ្វើ​ជា​នា​យក​នគរ​បាល​ខេត្ត​ត្រា​វិញ (ខែ​កញ្ញា ឆ្នាំ​១៩៩២​) វីរៈ​កង កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​សេីុង​កាង ធ្លាប់​បាន​ធ្វើជា​អនុ​ប្រ​ធាន​ក្រុម​ជំ​នាញ​ការ​នគរ​បាល​ខេត្ត​គឺវ​ឡុង ទៅ​ប្រ​ទេស​កម្ពុជា​បំ​ពេញ​ភារ​កិច្ច​អន្តរ​ជាតិ​។ វិ​លម​កប្រ​ទេស​វិញ លោក​បាន​ឆ្លង​កាត់​មុខ​តំ​ណែង​ជា​ច្រើន​ដូច៖ ប្រ​ធាន​នគរ​បាល​ស្រុក​ថ្កូវ លេ​ខា​បក្ស​ឃុំ​ភឿក​ហ៊ឹង ស្រុក​ថ្កូវ នា​យក​រង​មន្ទីរ​នគរ​បាល​ខេត្ត​គឺវ​ឡុង (១៩៩២​ចែក​ខេត្តត្រា​វិញ និង​វិញ​ឡុង​)។ ឆ្នាំ​២០០៣ លោក​បាន​ថ្នាក់​លើ​តម្លើងឋាន​ន្តរស័ក្តិ​ឧត្តម​សេនីយ៍​ត្រី​ជា​សមា​ជិក​រដ្ឋ​សភា​នីតិ​កាល​ទី​XI។ ឆ្នាំ​២០​០៤​ លោក​បាន​តែង​តាំងធ្វើជា​អគ្គនា​យកដ្ឋាន​រង​នៃ​អគ្គ​នា​យក​ដ្ឋាន​សន្តិ​សុខ​II ក្រ​សួង​នគរ​បាលបាន​តម្លើង ឋាន​ន្តរ​ស័ក្តិ​ឧត្តម​សេនីយ៍​ទោ  ជា​ស​មា​ជិក​គណៈ​ចង្អុល​ការ​តី​ណាម​បូ​។ ថ្មី​ៗ​នេះ ឧត្តម​សេនីយ៍​ទោ​សេីុង​កាង បាន​លោក​ប្រ​ធាន​រដ្ឋ​ប្រទាន​កិត្តិ​នាម​ដ៏​ពិ​សិដ្ឋ - វីរៈ​កងកម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៥។ឧត្តម​សេនីយ៍​ទោ សេីុង​កាង បាន​រាយ​រ៉ាប់ៈ​ កាល​ពី​ដើម​គ្រួ​សារ​របស់​លោក​ក្រ​ណាស់​។ ឪពុក​ឆាប់​ភ្ញាក់​រ​លឹក​តាម​បដិវត្តន៍​។ ហេតុ​នោះ តាំង​ពី​កុ​មារ​ភាព លោក​ជាកូ​ន​ប្រុស​ជួយ​សម្រាល​កិច្ច​ការ​ម្តាយ​។ ឆ្នាំ​១៩៦២ អា​យុ​បាន​១៤​ឆ្នាំ​រៀន​ថ្នាក់​ទី​៤ នៅ​សា​លា​ស្រុក​ សេីុង​កាង បាន​ចូល​រួម​បដិវត្តន៍​ធ្វើ​ស​កម្ម​ភាព​សម្ងាត់​នៅ​ភូមិ ដូច៖ ក្តោប​ក្តាប់​ស្ថាន​ភាព​ខ្មាំង​ ធ្វើ​ជា​អ្នក​នាំ​សារ​នាំ​ផ្លូវ​បម្រើ​កម្មា​ភិ​បាល​បដិវត្តន៍ វាយ​បក​ទៅ​លើ​ការ​វាយ​ប្រ​ហារ​របស់​ខ្មាំង​បំ​ផ្លាញ​ការ​ហ៊ុម​ព័ទ្ធ​ទប់​ទល់​ខ្មាំង​នៅ​ពេល​ខ្មាំង​លើក​ទ័ព​ចូល​រាត​ត្បាត​ភូមិ​ស្រុក​។ល។   ដោយ​ភាព​ឈ្លាស​វៃ អង់​អាច​ក្លា​ហាន លោក​បាន​ឆ្លង​ផុត​ពី​ការ​ត្រួត​ពិ​និត្យ​រឹត​ត្បិត​ដ៏​តឹ​​ង​រ៉ឹង​ជា​ច្រើន លើក​របស់​ខ្មាំង​រួច​ធា​នា​បាន​នូវ​សុ​វត្ថិ​ភាព​ក្នុង​ការ​នាំ​សារ​និង​ឯក​សារ​ជា​ច្រើន​។ រយៈ​កាល​មួយ​ឆ្នាំ​ក្រោយ​មក សេីុង​កាង បាន​ជម្រើស​ធ្វើ​ជា​ប្រ​ធាន​ក្រុម​កង​ឈ្លប​សម្ងាត់​ភូមិ​កី​ស្វយ​។  រសៀល​ថ្ងៃ​មួយ​នា​​ខែ​កក្កដា  ឆ្នាំ​​១៩​៦៤ សេីុង​កាង គេច​ពី​ម្តាយ​និង​ប្អូន​ពីរ​នាក់​ចាក​ចេញ​ពី​ផ្ទះ​ដោយ​ស្ងាត់​ៗ។​​​​​​​​​ បី​ថ្ងៃ​ក្រោយ​មកម្តាយ​បាន​ជួប​កូន​នៅ​ឯខ្ទម​ទាមួ​យ​នៅ​វាល​ស្រែ លោក​យាយ​ថាច់​ធីស៊ូ​ន ម្តាយ​របស់​សេីុង​កាង មាន​ប្រ​សាសន៍​ទាំង​ក្តុក​ក្តួល​៖ "កូន​ត​ស៊ូ​ជា​មួយ​ឪ​ពុក​កូន​ទៅ​តាម​បដិ​វត្តន៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ទៅ​ចុះ​"  ។ ចាំ​ពាក្យ​ម្តាយ​ផ្ដាំ សេីុងកាង កាន់​តែ​មាន​ចិត្ត​ត​ស៊ូ។​ ខែ​តុ​លា ឆ្នាំ​១៩៦៧ លោក​មាន​កិត្តិ​យសបាន​ចូល​ក្នុង​​កង​​ជួ​រ​​បក្ស​កុម្មុយ​និស្ត​វៀត​ណាម លោក​បាន​ថ្នាក់​លើ​ចាត់​ឲ្យ​ការ​ពារ​សុ​វត្ថិ​ភាព​មន្ទីរ​ឃុំ​ខាំង ចំ​ណុះ​ក្រុ​​ម​សន្តិ​សុខ​ខេត្ត​ត្រា​វិញ។ លោក​បាន​សន្និ​ដ្ឋាន​ថា នៅលើ​សម​រ​ភូមិ បើ​បុគ្គល​ណា​ត្រៀម​បម្រុង​បាន​ល្អ​នូវ​ភាព​ម្ចាស់​ការ​នោះ ច្បាស់​ជា​ដណ្ដើម​បាន​ជ័យ​ជំ​នះ​ជា​មិន​ខាន​។ តាម​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ ផ្សំ​ជា​មួយ​ស្មារតី​អង់​អាច​ក្លា​ហាន​ លោកបង្កើត​បាន​យុទ្ធ​ជ័យ​ឆ្នើម​ៗ​ជា​ច្រើន​និង​ ឆ្លង​ផុត​ពី​ការ​ស្លាប់​ជា​ច្រើន​លើក​ច្រើន​គ្រា។


​ឧត្តម​សេនីយ៍​ទោ សេីុង​កាង អា​យុ៦​៧ឆ្នាំ​ប្លាយ​តែ​លោក​នៅ​មាន​ទស្សនៈ​ថាៈ "កម្លាំង​នៅ​មាន​គឺ​ត្រូវ​តែ​ធ្វើ"​ ដូច្នេះ​រៀង​រាល់​ថ្ងៃ លោក​តែង​ចំ​ណាយ​ពេល​ទៅ​ចិញ្ចឹម​ត្រី​នៅ​ស្រះ​របស់​គ្រួ​សារ ដើម្បីរ​កប្រា​ក់​ចំ​ណូល​បន្ថែម​។ និ​យាយ​អំ​ពី​បទ​ពិ​សោធន៍​ប្រ​យុទ្ធ​​វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ប្រ​ជា​ជន​សេីុង​កាង បាន​ឲ្យ​ដឹង​៖ "ទឹក​ចិត្ត​ប្រ​ជា​ជន​គឺ​ជា​បង្អែក​ដ៏​រឹង​មាំ​បំ​ផុត​សម្រាប់​យើង​ខ្ញុំ​ក្នុង​ស​ម័យ​សង្រ្គាម​ក៏​ដូច​ជា​ស​ម័យ​សន្តិ​ភាព​។ ប្រ​សិន​បើ​គ្មាន​ប្រ​ជា​ជន​ជួយ​ឧបត្ថម្ភ​ទេ យើង​ខ្ញុំ​ពិ​បាក​នឹង​អនុ​វត្ត​បាន​សម្រេច​ភារ​កិច្ច​ដែល​បក្ស និង​ប្រ​ជា​ជន​ប្រ​គល់​ឲ្យ​"៕

ថាយប៊ិញ (កាសែតនគរបាលប្រជាជន) ប្រែៈ សុផល

 

ចែករំលែកអត្ថបទ