រយៈពេលជិតៗនេះ ខេត្តអាងយ៉ាង បានបង្កើនការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋស្ដីពីព្រំដែន។ ជំរុញយ៉ាងខ្លាំងក្លានូវផលិតកម្ម និងលើកកម្ពស់ជីវភាពប្រជាជនតំបន់ព្រំដែន។
ផ្លូវចេញទៅព្រំដែនវិញតេ ក្រុងចូវដុក។
នៅវាលភូឡុក វិញសឿង អាស្រ័យដោយម្ចាស់ការក្នុងការអនុវត្តន៍ ផែនការដែលបានដាក់ចេញ និងអាស្រ័យដោយអាកាសធាតុអំណោយផល បានជាកសិករមានភាពងាយស្រួលក្នុងការផលិត។ លោកង្វៀនវាំុងសាញ នៅភូមិ៥ ឃុំវិញសឿង ឲ្យដឹង៖ ឆ្នាំនេះកសិករមានភាពងាយស្រួលជាងក្នុងការផលិត បើប្រៀបធៀបនឹងឆ្នាំទៅមិញ ផែនការសាបព្រោះត្រូវបានអនុវត្តហ្មត់ចត់ ភ្លៀងខ្យល់ក៏ធ្លាក់ស្មើ។ លោកង្វៀនវាំុងសាញ រ៉ាយរ៉ាប៖ "ដំណាំស្រូវនៅសិសិរ-និទាឃរដូវ នៅតំបន់ព្រំដែន និងតំបន់ទំនប់ដែលផលិតស្រូវ៣រដូវ សុទ្ធតែបានបញ្ចុះពូជសម្រេចតាមផែនការ។ ដំណាំស្រូវលូតលាស់ល្អ សង្ឃឹមថាអាចនឹងទទួលផល ខ្ពស់ជាពុំខាន"។ លោកគេវវាំុងលៀង ប្រធានក្លឹបកសិករឃុំ ឲ្យដឹង៖ មា មីងកំពុងផ្ដុំកម្លាំងថែទាំស្រូវ ដើម្បីធានាសម្រាប់ស្រូវឋិតក្នុងដំណាក់កាលពេញកម្លាំង និងត្រៀមបម្រុងបាច់ជីឲ្យបានមុនបុណ្យចូលឆ្នាំតេត ។ ចំណែកនៅឃុំវិញងឿង វិញតេ (ក្រុងចូវដុក) រហូតទៅដល់ឃុំញើងហ៊ឹង អាងភូ អាងណុងទីប្រជុំជនទិញបៀង (ស្រុកទិញបៀង) និងឃុំឡាកក្វើយ វិញយ៉ា (ស្រុកទ្រីតូង) ។ល។ ប្របតាមបណ្តោយព្រំដែន មើលឃើញសុទ្ធតែកម្រាលបៃតងនៃស្រែស្រូវសម្លឹងឆ្ងាយៗបន្តិច ឃើញមានថ្នាលដំណាំរួមផ្សំដាំតាមភ្លឺស្រែ ភ្លឺប្រឡាយ មានដូច៖ ប៉េងប៉ោះ ម្ទេស សណ្តែក។ល។ បង្កបានជាទិដ្ឋភាពនៃជីវភាពផលិតកសិកម្ម នៅនាសិសិរ-និទាឃ រដូវដែលពោរពេញដោយភាពសុខសាន្តនៅតាមតំ បន់ព្រំដែននីរតីទិសនៃមាតុប្រទេស។
តាមប្រសាសន៍របស់លោកឌោមិញទ្រី អនុប្រធានគណៈកម្មាធិការប្រ ជាជនស្រុកទ្រីតូង ឲ្យដឹង៖ អាស្រ័យដោយមានការបង្កើនទំនាក់ទំនង និងដោះដូររវាងខេត្តទាំងពីរ ឃើញថាការផលិតកសិកម្មនៅតំបន់ព្រំដែនខេត្តអាងយ៉ាង-ខេត្តតាកែវមានការអភិវឌ្ឍន៍។ កសិករនៃខេត្តទាំងពីរបានដោះដូរ ផ្ទេរជូននូវបទពិសោធន៍ផលិតកម្ម បច្ចេកទេសថែទាំដំាណាំស្រូវបានល្អ។ ឈរលើស្ពានគោកស្វឹងតូ ក្រឡេកមើលតាមបណ្ដោយសងខាងនៃព្រែកវិញតេ ឃើញកម្រាលបៃតងស្រែស្រូវលាតសន្ធឹងវែងអន្លាយដាច់កន្ទុយភ្នែក ចំណុះស្រុកទិញបៀង ទ្រីតូង - គិរីវង្ស ដែលកសិករវៀតណាមនិងកសិករកម្ពុជាកំពុងផលិត។ នៅចំពោះទិដ្ឋភាពទាំងនោះ យើងខ្ញុំកាន់តែឃើញច្បាស់នូវជំហានរីកចម្រើនយ៉ាងខ្លាំងក្លា និងការខិតខំរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងកសិករនៅប្របព្រំដែនខេត្តអាងយ៉ាង-ខេត្តតាកែវ។ កសិករផាមវាំុងយ៉ុង នៅឃុំ ឡាកក្វើយ ស្រុកទ្រីតូង ជាអ្នកកំពុងមានក្តីសង្ឃឹមយ៉ាងមាំទៅលើស្រែស្រូវសិសិរ-និទាឃរដូវឆ្នាំនេះ។ ត្បិតអីចាប់ពីពេលកសិករនៅប្រទេសកម្ពុជា ចេះអនុវត្តបច្ចេកទេសផលិតស្រូវរយៈពេលខ្លី អាស្រ័យខេត្តអាងយ៉ាងណែនាំ និងដោយបានផ្គត់ផ្គង់ទឹកសម្រាប់ផលិតកម្ម វាលស្រែប្របព្រំដែនកម្ពុជា-វៀតណាម ក៏ចាប់ផ្តើមសាបព្រោះនៅលើផ្ទៃដីដ៏ធំ ទូលាយលាតសន្ធឹងទៅដល់ជើងភ្នំគិរីវង្ស។ បងយ៉ុង មានប្រសាសន៍ទាំងក្ដីរីករាយ៖ "ដីធ្លីគ្មាននៅចោលទំនេរ គ្រោះសត្វកណ្តុរស៊ីបំផ្លាញស្រូវក៏ត្រូវបានកាត់បន្ថយ ទិន្នផលស្រូវអតិផលផលិតក្នុងរយៈពេលខ្លី ក៏មានការកើនឡើង"។
នៅពេលដីស្រែតំបន់ព្រំដែនគោកគាំងនោះ គឺជាពេលដែលកម្មាភិ បាលយុទ្ធជននៃប៉ុស្ដិ៍ការពារព្រំដែននៅទីនោះ បង្កើនការយាមល្បាត ការពារខ្សែបន្ទាត់ព្រំដែននិងភាពសុខសាន្តជូនប្រជាជន។ មួយផ្នែកទៀត នៅទាំងសហការលើវិស័យវប្បធម៌សិល្បៈនិងកីឡាអប់រំកាយ គិត គូរជូនប្រជាជនលើភូមិសាស្រ្តមានឱកាសអំណរបក្ស អំណរបុណ្យចូលឆ្នាំតេតអឹកមុយ២០១៥ទៀតផង។ លោកង៉ោហ៊ុងអៀង ប្រធានគណៈកម្មាធិការប្រជាជនស្រុកទិញបៀង ឲ្យដឹង៖ អាស្រ័យមានកិច្ចសហការយ៉ាងស្អិតល្មួតរវាងប៉ុស្ដិ៍ការពារព្រំដែននឹងភូមិសាស្រ្ត បានជាប្រជាជននឹងនរចិត្តពលកម្មផលិត ធ្វើឲ្យជីវភាពកាន់តែសម្បូរសប្បាយ។ ក្នុងនោះ រួមមានបណ្តាឃុំ "វីរកងប្រដាប់ អាវុធប្រជាជន" ចំណុះតំបន់ព្រំដែន មានដូច៖ ឃុំញើងហ៊ឹង អាងភូ អាងណុង និងទីប្រជុំជនទិញបៀង។
បន្ទាត់ព្រំដែនខេត្តអាងយ៉ាង មានឃុំ សង្កាត់ ទីប្រជុំជនចំនួន១៨ ចំ ណុះបណ្តាស្រុកទ្រីតូង ទិញបៀង អាងភូនិងក្រុងចូវដុកនិងក្រុងតឹងចូវ ។ លោកវរសេនីយឯក ង្វៀនធឿងឡែ ស្នងការនយោបាយនៃកងទ័ពការពារព្រំដែនអាងយ៉ាង ឲ្យដឹង៖ ប៉ុន្មានឆ្នាំជិតៗនេះ កម្មវិធីវិនិយោគទុន និងអភិវឌ្ឍតំបន់ព្រំដែនត្រូវបានបន្តការផ្សព្វផ្សាយអនុវត្តជូនប្រជាជននៅទូទាំងតំបន់ខ្សែបន្ទាត់ព្រំដែនខេត្តអាងយ៉ាង និងនៅក្នុងបណ្តា បណ្តុំប្រព័ន្ធតាំងទីលំនៅរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព។ ជីវភាព និងផលិតកម្មរបស់ប្រជាជននៅតាមបន់ព្រំដែន មានការគិតគូរបានល្អជាង ជាពិសេស គឺការគិតគូរផ្ទះសម្បែងជូនបណ្តាគ្រួសារឋិត ក្នុងក្របខណ្ឌគោលនយោបាយ គ្រួសារឋិតក្នុងក្របខណ្ឌក្រីក្រ អ្នកមាន ស្ថានភាពរស់នៅលំបាកពិសេស៕
អត្ថបទនិងរូបភាពៈផាងត្រុងអ៊ឹង បកប្រែៈថាច់សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។