វិញប៊ិញ ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកវិញថាញ់ ក្រុងកឹងធើ។ រយៈកាលកន្លង ប្រជាជននៅវិញប៊ិញ បានរួមជាមួយនឹងរដ្ឋកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសមរម្យ។
ផ្លូវថ្នល់ស្ពាន "ត្រូវឡើង"ភូមិវិញញ៉ឹងត្រូវបានកសាងយា៉ងរឹងមាំ។
តាមប្រសាសន៍បងវ៉វាំុងត្វឹង អនុប្រធានឃុំវិញប៊ិញ គ្រាន់តែគិតដោយឡែកក្នុងឆ្នាំ២០១៤ ស្ពានផ្លូវនៅលើភូមិសាស្រ្តឃុំវិញប៊ិញ បានកសាងព្រមៗគ្នាសម្រេចជាស្ថាពរតាមវិធីរដ្ឋ និងប្រជាជនរួមគ្នាកសាង មានដូច៖ ស្ពានព្រំប្រទល់ត្រុងញ៉ឹក ចំណុះភូមិវិញថ ស្ពាន៣ ចំណុះភូមិវិញញ៉ឹង និងវិញហ៊ឹង ស្ពានសាមគ្គី២ ចំណុះភូមិវិញថ ស្ពានវា៉នឡិច ចំណុះភូមិវិញឡុក។ ស្ពានទាំងអស់នេះ ត្រូវបានកសាងដោយបេតុង សរុបថវិកាកសាងជិត១,២ពាន់លានដុង (ថវិកាឃុំជិត១៥០លានដុង សល់ពីនោះប្រជាជនរួមវិភាគទាន) ប្រជាជននៅទាំងរួមកម្លាំងពលកម្ម៤.៨៩៥ថ្ងៃទៀតផង។ ព្រមជាមួយនោះ វិញប៊ិញក៏បានកសាងផ្លូវថ្មីៗជាច្រើន មានដូច៖ ផ្លូវម៉ឿងស៊ូ ចំណុះភូមិវិញញ៉ឹង មានប្រវែង៨០០ម៉ែត្រ ទទឹង៣ម៉ែត្រ ផ្លូវឡោម៉ឺយ មានប្រវែង២០០ម៉ែត្រ ទទឹង៣ម៉ែត្រ ដងផ្លូវត្រូវញ៉ ចំណុះភូមិវិញញ៉ឹង ប្រវែង៤០៦ម៉ែត្រ ទទឹង២,៥ម៉ែត្រ ផ្លូវបាជីវ (បើបាក់) ប្រវែង១.៤០០ម៉ែត្រ ទទឹង៣ម៉ែត្រ។ ដងផ្លូវទាំងអស់នេះ ត្រូវបានកសាងដោយបេតុង សរុបថវិការកសាងជាង១,១ពាន់លានដុង (ថវិកាឃុំ២៧៣លានដុង នៅសល់ពីនោះ ប្រជាជនរួមវិភាគទាន) ប្រជាជននៅទាំងចូលរួមកម្លាំងពលកម្ម៣.២៩០ថ្ងៃទៀតផង ។
និយាយពីការស្រុះស្រួលគ្នារបស់មាមីងក្នុងការកសាងស្ពានថ្នល់ បងស្រីឡឹមគឹមង៉ឹង ធ្លាប់ធ្វើជាប្រធានក្រុមទូកនាគរបស់ក្រុងកឹងធើ រៀបរាប់៖" ក្រុមទូកនាគរបស់នាងខ្ញុំ គឺមានបងប្អូននារីខ្មែរនៅភូមិវិញញ៉ឹង ស្ទើរតែទាំងអស់នៅពេលភូមិតម្រូវការកម្លាំងពលកម្ម គឺបងប្អូននារីយើងខ្ញុំ តែងសកម្មចូលរួម។ យុវជនកម្លោះកម្លាំង គឺលាយកំបោរ ជីកដីធ្វើការងារធ្ងន់ នារីយើងខ្ញុំគ្រាន់តែជួយគិតគូរបាយទឹក។ គ្រួសារខ្លះយកឆ្នាំង គ្រួសារខ្លះយកបន្លែ អុសមកជួយចាត់ចែងគ្នា។ នេះជាការងាររួម ម្ល៉ោះហើយ គ្មានអ្នកណាធុញទ្រាន់អ្វីទាំងអស់។ ការខ្នះខ្នែងរបស់រដ្ឋអំណាចឃុំ និងអង្គការមហាជននានា ក៏ជាប្រភពកម្លាំងដើម្បីប្រជាជននៅទីនេះ អស់ពីចិត្តពីថ្លើមបំពេញការងាររួម"។ រីឯបងថាច់ហ្វាង នៅភូមិវិញញ៉ឹង ឲ្យដឹង៖"ក្រោយពីផ្លូវស្ពានកសាងរួចស្រេច កូនប្រុសខ្ញុំទៅធ្វើការឯខ័ណ្ឌថោកណូក មានភាពងាយស្រួលជាង។ ឈប់សម្រាក់ពេលថ្ងៃត្រង់មកផ្ទះហូបបាយ មិនហូបបាយហាងដូចមុន ម្យា៉ងទៀតប្អូនៗក្នុងភូមិមិនឋិតក្នុងសភាពដើររអិលធ្លាក់ពីស្ពានដូចមុនទៀតដែរ នៅពេលធ្វើដំណើរទៅរៀន។ កសាងស្ពានផ្លូវមានសារៈប្រយោជន៍គ្រប់សព្វ យើងខ្ញុំស្តាយកម្លាំងពលកម្មធ្វើម្តេចបាន"។
បងត្វឹង បានអះអាងថា ឃុំមានជនជាតិកិញ ខ្មែរនិងចិនរស់នៅរួមគ្នាម្ល៉ោះហើយមានភាពសម្បូរបែបខាងជំនឿសាសនាមានដូច៖ ពុទ្ធសាសនា សាសនាហ្វាហាវ។ល។ ទោះបីមានជំនឿផ្សេងគ្នា ជនជាតិផ្សេងគ្នា ប៉ុន្តែប្រជាជននៅវិញប៊ិញ មានទឹកចិត្តតែមួយនោះ គឺទឹកចិត្តស្នេហាភូមិស្រុកនិងមានបំណងកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែសម្បូរសប្បាយ៕
ហាថាញ់-សឺនម៉ាល័យ