21/07/2015 - 10:34

ជនរួមជាតិខ្មែរនៅតឹមសើុងកសាងជនបទថ្មី

ឃុំតឹប​សេីុង ស្រុក​ថ្កូវ ខេត្តត្រាវិ​ញ  មាន​ជន​រួមជាតិ​ខ្មែរ​រស់​នៅកុះករ​ស្រូប​អត្រា​ជិត​៧០%​នៃចំនួន​ប្រ​ជា​ជន​រួមក្នុងទូទាំងឃុំ។ អាស្រ័យ​គណៈ​កម្មាធិ​ការ​ប្រជា​ជន​ឃុំ  អនុវត្ត​បានល្អនូវការឃោសនាផ្សព្វ​ផ្សាយ បានជា​ជន​រួម​ជាតិ​ខ្មែរ​នៅឃុំ​តឹប​សេីុង មានការ​ខ្នះ​ខ្នែង​រួម​នឹង​រដ្ឋអំណា​ច​មូល​ដ្ឋាន​កសាង​ជន​បទ​ថ្មី។​ 

មាមីង​ជន​ជាតិ​ខ្មែរ​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិ​បាល​តឹប​សេី​ុ​ង​

ពី​មុន​ឃុំ​តឹប​សេី​ុង​ជា​ឃុំ​នៅ​ក្រ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅជួប​ការ​លំ​បាក​ច្រើន​។ ជីវ​ភា​ព​មា​មីង​ខ្មែរ​ភាគ​ច្រើន​ប្រ​កប​របរ​កសិ​ក​ម្ម ប៉ុន្តែផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ខ្វះ​ខាត​ច្រើន​ការ​បង្វែរ​រចនា​សម្ព័ន្ធ​កសិ​កម្ម​នៅ​យឺត​។ ផ្តើម​ពី​នោះ បណ្តាល​ឲ្យអត្រា​គ្រួ​សារ​ក្រី​ក្រ​មាន​កម្រិត​ខ្ពស់ រី​ឯវិស័យ​អប់​រំនិង​បណ្ដុះ​បណ្ដាល​សុ​ខា​ភិ​បាល ពុំ​សូវបាន​មា​មីង​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​។ លោកគ្រូ​ថាច់​អម​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ពោធិ​ចុឡា​មណី​ចេតិយ ឲ្យ​ដឹង​៖ "ជីវ​ភាព​មា​មីង​នៅ​ឃុំ​តឹប​សេីុង ពី​មុន​នៅ​ជួប​ការ​លំបាក​ច្រើន  ពិ​សេស​គឺ​មាមី​ង​ជន​រួម​ជាតិ​ខ្មែរ​ក្មេង​ៗបោះបង់​ការសិក្សា​ច្រើន​។ 

បច្ចុ​ប្បន្ន  ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​គ្មាន​នៅ​ទៀត​ទេ​។ វត្ត​ជួស​ជុល​និង​កសាង​កុដិ សាលា​ថ្មី​ៗ​ជា​ច្រើន អគារ​សិក្សា​មាន​ភាព​សម​រម្យ ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ និង​ចាក់​ដាន​រាប​រលូន អាច​បើក​ម៉ូតូចូល​ដល់​ផ្ទះ​"។

តាម​ប្រសាសន៍ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន ឃុំ​តឹប​សេី​ុ​ង​ឲ្យ​ដឹង​៖ភូមិ​ទាំង​អស់​របស់​ឃុំ បច្ចុប្បន្ន​នៅតែ​១​ភូមិ​ប៉ុណ្ណោះ ដែល​ឋិត​ក្នុងក្រប​ខ័ណ្ឌ​កម្ម​វិ​ធី​១៣៥​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ស្រូប​អត្រា​១២​% បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​អត្រា​គ្រួ​សារ​ក្រី​ក្រ​រួម​របស់​ឃុំគឺ​១១,៥​%​។ ប្រ​ការ​នេះ សឲ្យ​ឃើញ​ថា​ឃុំ​គ្មាន​នៅ​គម្លាត​ខាង​គុណ​ភាព​ជីវ​ភាពរវាងជន​រួមជាតិ​ខ្មែរ​និង​ជន​ជាតិ​ផ្សេង​ៗលើ​ភូមិ​សាស្រ្ត។​ តឹប​សេីុង ជា​ឃុំជាប់​ព្រំ​ប្រ​ទល់​នឹង​ភូមិ​ភាគ​នា​នា ហើយ​ជា​ដើម​ទង​ផ្លូវ​គមនា​គមន៍​តភ្ជាប់​ស្រុក​ទាំង​ ៣​នោះ គឺ​ស្រុក​ថ្កូវ ទីវ​កឹង​និង​កូវ​កែ។​ អា​ស្រ័យ​ហេតុ​នោះ មាន​គ្រួ​សារ​ប្រជា​ជន​ជា​ច្រើន​ ប្តូរ​មក​ប្រកបរ​បរ​ជួញ​ដូរ​ធ្វើ​អា​ជីវ​កម្ម បង្កើន​ប្រាក់​ចំ​​ណូល​គួរ​ឲ្យ​កត់​សម្គាល់​។

 ក្រៅ​ពី​នោះ លោក​តាំង​វាំុ​ង​ថាយ តឹប​សេីុង នៅទាំងជា​ឃុំ​នាំមុ​ខក្នុង​ការ​អនុវត្តន៍​នូវ​ទម្រង់​រូប​ភាព​ថ្មី​ៗ​ជា​ច្រើន​។ លោក​គឹម​ថាយ ជា​កសិករ​ផលិត​ពូកែ​នៅ​ភូមិ​បេន​ទ្រី ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ មា​មីង​នៅ​តឹប​សេីុង ជា​ដៃ​គូ​សំ​ខាន់​របស់​មន្ទីរ  ផ្នែក​នា​នា​របស់​ខេត្ត ពេល​មាន​ទម្រង់​រូប​ភាព​ថ្មី គឺ​មា​មីង​សហ​ការ​អនុ​វត្ត​ពិ​សោធន៍​។ បច្ចុ​ប្បន្ន យើង​ខ្ញុំ​កំ​ពុង​សហការ​ជា​មួយ​នឹង​មន្ទីរ​វិ​ទ្យា​សាស្រ្ត និង​បច្ចេក​វិជ្ជា​ខេត្ត​ត្រា​វិញ ដំ​ណើរ​ការ​អនុ​វត្ត​ការ​ស្រោច​ស្រព​ដំ​ណាំ ដោយ​វិសាល​ភាព​ទូ​លាយ​។ លទ្ធ​ផល​ដំ​បូង​ឃើញ​ថា​ល្អ​បង្គួរ បង្កើន​ទិន្ន​​ផល កាត់​បន្ថ​យ​បាន​នូវ​កម្លាំង​ពលកម្ម​ស្រោច​ស្រព​"។

លោក​តាំង​វាំុ​ងថាយ បញ្ជាក់​បន្ថែម​៖ "តឹប​សេីុង មាន​គ្រួ​សារ​ជន​ជាតិ ខ្មែរ​ជា​ច្រើន​ស្ម័គ្រ​ចិត្ត​សុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ផ្ទេរ​ការ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ទុក​ឲ្យគ្រួ​សារ​ផ្សេងៗ​វិញ​។ សំ​ណង់​ជា​ច្រើន​សម្រាប់​ការ​កសាង​ជន​បទ​ថ្មី មាន​ដូច​ជា​ផ្លូវ​គមនា​គមន៍​ជន​បទ  អ​គារវប្ប​ធម៌​ភូមិ​។ល។ បាន​មា​មីងខ្មែរ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី ដើម្បី​ឃុំ​ចំ​ណាយ​ថវិ​កា​កសាង​តាម​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ ជា​ពិ​សេស បច្ចុប្បន្ន​ឃុំ​មាន​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ខ្មែរ​ជាង​៦០% ជា​មួយ​នឹង​កង​ជួរ​កម្មា​ភិ​បាល ដូច​នេះ​បង្ក​បាន​នូវ​ភាព​ងាយ​ស្រួល​ខាង​ប្រ​ភព​ធន​ធាន​មនុស្ស ដើម្បី​តឹប​សេី​ុង​កសាង​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី​នា​ពេល​ខាងមុខ​"៕

ថាច់ថា​ញ់ភូ​-មុ​នី

ចែករំលែកអត្ថបទ