វិញក្វើយ ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករនៃក្រុងង៉ាណាំ ខេត្តសុកត្រាំង។ ក្រោយរយៈពេលជាច្រើនឆ្នាំ បានបក្ស រដ្ឋយកចិត្តទុកដាក់វិនិយោគទុនកសាង ឃើញថាជីវភាពសម្ភារៈ ស្មារតីរបស់ជនជាតិខ្មែរនៅទីនេះមានការលើកកម្ពស់។
ផ្លូវគមនាគមន៍ជនបទចុះទៅភូមិនានារបស់ឃុំវិញក្វើយត្រូវបានកសាងយ៉ាងសមរម្យ។
បច្ចុប្បន្ន កាលបើបានអញ្ជើញចុះទៅកាន់ឃុំវិញក្វើយ ទើបឃើញច្បាស់ពីការផ្លាស់ថ្មីនៅតាមភូមិស្រុកនានា ដែលមានជនរួមជាតិខ្មែររស់នៅកុះករ លោកង្វៀនក្វឹកហុង ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញក្វើយ ឲ្យដឹង៖ "កាលពីឆ្នាំ២០១០ ជីវភាពរបស់មាមីងខ្មែរនៅក្នុងឃុំ មានការលំបាកច្រើនអាស្រ័យផលិតកម្មឱនថយ ចំណូលទាប គិតជាមធ្យមភាគចំណូលក្នុងមនុស្សម្នាក់បានត្រឹម១៨ដល់២០លានដុង/ឆ្នាំប៉ុណ្ណោះ។ សព្វថ្ងៃ អាស្រ័យមាមីងខ្មែរម្ចាស់ការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសចូលក្នុងផលិតកម្ម ដើម្បីសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ទើបចំណូលគិតជាមធ្យមភាគរបស់មាមីងខ្មែរម្នាក់ៗ គឺសម្រេច២៨លានដុង/ឆ្នាំ កើនជិត៣០%ប្រៀបជាមួយនឹង៥ឆ្នាំមុន"។
ការផលិតកសិកម្មមានជំហានអភិវឌ្ឍ អាស្រ័យមានទម្រង់រូបភាព ផលិតកម្មជាច្រើនប្រកបដោយប្រសិទ្ធភាព ដូចជា៖ ទម្រង់រូបភាពដាំទៀបបន្លា ស្រកានាគសាច់ក្រហម ពង្រីកផ្ទៃដីផលិតស្រូវក្រអូបST ។ល។ វាលស្រែគំរូ ទាក់ទាញបានគ្រួសារជនរួមជាតិខ្មែរចូលរួមជាច្រើនរួមចំណែកបង្កើនប្រាក់ចំណូលឲ្យគ្រួសារកសិករបានជិត១០០លានដុង/ហិកតា។ បងស្រីកៅធីសាង នៅភូមិវិញថាញ ឃុំវិញក្វើយ ឲ្យដឹង៖ "បច្ចុប្បន្ន គ្រួសារកសិករណាក៏ដោយ ក៏ចេះជ្រើសពូជស្រូវមានគុណភាពខ្ពស់ និងចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ដើម្បីបង្កើនទិន្នផលដែរ"។ ជាច្រើនឆ្នាំមកនេះ លើភូមិសាស្រ្តឃុំវិញក្វើយ ត្រូវបានបក្ស រដ្ឋ យកចិត្តទុកដាក់អនុវត្តគោលនយោបាយជាច្រើន ជួយឲ្យជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។ លេចធ្លោគឺគម្រោងផ្គត់ផ្គង់អគ្គិសនីជូនជនរួមជាតិខ្មែរបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ រហូតដល់សព្វថ្ងៃ លើភូមិសាស្រ្តឃុំមានគ្រួសារខ្មែរជិត៩៨% មានអគ្គិសនីប្រើប្រាស់។ ប្រព័ន្ធសុខាភិបាល សាលារៀនក៏បានរដ្ឋវិនិយោគទុនកសាងសមរម្យ ឆ្លើយតបនឹងតម្រូវការរៀនសូត្រនិងថែទាំសុខភាពរបស់ប្រជាជន។ ជាពិសេស ផ្លូវគមនាគមន៍នៅតាមជនបទចុះទៅភូមិនានា សុទ្ធតែបានចាក់បេតុងភ្ជាប់គ្នាជួយដល់ការធ្វើដំណើរទៅមកបានងាយស្រួល។
លោកង្វៀនក្វឹកហុង ឲ្យដឹងបន្ថែម៖" ព្រមជាមួយនឹងគោលនយោបាយជំនួយរបស់រដ្ឋ មានដូច៖ ដើមទុនផ្ទះនៅវិទ្យាសាស្រ្តបច្ចេកទេសផលិតកម្ម។ល។ មាមីងខ្មែរតែងមានស្មារតីម្ចាស់ការធ្វើការរកស៊ី ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ ធ្វើមានធ្វើបាន។ អាស្រ័យហេតុដូច្នោះ រៀងរាល់ឆ្នាំ គ្រួសារខ្មែរបានចាកផុតពីភាពក្រីក្រសម្រេចអត្រាពី៥ដល់៧%។ រយៈពេលខាងមុខ ឃុំនឹងបន្តការផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតស្រូវ ចុះកិច្ចសន្យាជាមួយនឹងអាជីវកម្ម ដើម្បីម៉ៅទិញផលិតផលនិងបើកថ្នាក់បណ្តុះបណ្តាលមុខរបរ ឧទ្ទេសនាមការងារធ្វើជូនពលករខ្មែរ។ល។ ដើម្បីកាត់បន្ថយថែមទៀតនូវអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិ"៕
យ៉ីអាញ់-សេរី