23/06/2015 - 10:16

សេីុងថាយងៀ ប្តេជ្ញាចិត្តធ្វើមាន

អា​យុ​៣៣​ឆ្នាំ តែ​ហ៊ាន​គិត​​ហ៊ាន​ធ្វើ ដូច្នេះ​សេី​ុងថាយ​ងៀ នៅ​ភូមិ​ផ្នូរ​កំ​បុត ឃុំ​ថាម​ដូង ស្រុក​មី​ស្វៀង​ ខេត្ត​សុក​ត្រាំង បាន​កសាង​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​សម្រេច​រួច​រាល់ និង​ផ្តល់​ប្រ​ភព​ចំ​ណូល​ជិត​១ពា​ន់​លាន​​ដុង​/ឆ្នាំ​។ 

ផ្តើម​ពី​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ​បាន​ជួយ​ឲ្យ​គ្រួសារ​បង​ងៀ
ធើ្វ​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ 

ក្រោយ​ពី​បំ​ពេញ​ភារ​កិច្ច​យោ​ធា​រួច​សេី​ុង​ថាយ​ងៀ វិល​មក​ស្រុក​កំ​ណើត​ធ្វើ​ការ​ឈ្នួល​ក្នុង​កសិ​ដ្ឋាន​ចិញ្ចឹម​គោ​ទឹក​ដោះ​នៅ​ភូមិ​ភាគ​។ ក្រោយ​ពី​ធ្វើ​ការ​ឈ្នួល​បាន​មួយ​ឆ្នាំ បង​រៀន​បាន​នូវ​ប​ទ​ពិ​សោធន៍​ចិញ្ចឹម​គោ​ទឹក​ដោះ។ ឆ្នាំ​២០០២ បង​ងៀ បុល​ទុន​៥០​លាន​ដុង​ទិញ​គោ​ទឹក​ដោះ​២​ក្បាលមក​ចិញ្ចឹម​។ ដើម្បី​យក​ខ្លី​ចិញ្ចឹម​វែង បង​ងៀ​ឆ្លៀត​ពេល​ទៅ​ធើ្វ​ការ​ឈ្នួល​រក​ប្រាក់​ចំ​ណូល​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ពេល​ទំ​នេរ​ពី​ការ​ងារ​ឈ្នួល បង​ងៀ ខិត​ខំ​ថែទាំ​គោទឹក​ដោះ​ទាំង​ពីរក្បាល​របស់​គាត់​។ ដោយ​ចរិត​ឧស្សាហ៍​ព្យាយាម​របស់​បង គោទឹក​ដោះ​របស់​បងឆាប់​ធាត់​ធំ​និង​ផ្តល់​ទឹក​ដោះ​ច្រើន​។ ប្រាក់​ចំណូល​បាន​មកពី​ការ​ចិញ្ចឹម​គោទឹក​ដោះ​ទាំង​ប៉ុន្មាន បង​ងៀស​ន្សែ​សន្សំ​ទុក​សម្រាប់​ពង្រីក​ហ្វូង​គោ​។ មក​ដល់​បច្ចុប្បន្ន បង​ងៀ មាន​គោ​ទឹក​ដោះ​ដល់​ទៅ​៨​ក្បាល រៀង​រាល់​ថ្ងៃ​ផ្តល់​ទឹក​ដោះ​ជាង​១០​០​គី​ឡូ​ក្រាម លក់​ថ្លៃ​ប្រ​មាណ​១២.៦០០​/គី​ឡូ​ក្រាម​។ តាម​បង​ងៀ ប្រាក់​ចំ​ណូល​ពី​គោ​ទឹក​ដោះ​ប្រ​មាណ​៤០​លាន​ដុង​/ខែ។

ជា​ច្រើន​ឆ្នាំ​ក្រោយ​ពី​ចិញ្ចឹម​គោះ​ទឹក​ដោះ បង​ងៀស​ន្សែ​សន្សំ​ទិញ​បាន​ដី​ស្រែ បច្ចុ​ប្បន្ន បង​មាន​ដី​ស្រែ​៣,​៥​ហិត​តា។​ មាន​ដី​ផលិត​កម្ម បង​ងៀ ស្វែង​រក​ពូជ​ស្រូវ​ណា​ដែល​មាន​គុណ​ភាព​និង​សម​ស្រប​ជា​មួយ​នឹង​ទី​ផ្សារ​ដើម្បី​ផ​លិត​។ បង​ងៀ ឲ្យ​ដឹងៈ​ "មុន​នេះ ខ្ញុំ​ធ្លាប់​បាន​ប្រើ​ប្រាស់​ពូជ​ស្រូវ​ច្រើន​ប្រ​ភេទ ប៉ុន្តែ​បើ​និ​យាយ​អំ​ពី​ប្រាក់​ចំ​ណូល គឺ​មិន​ចំ​ណេញ​ដូច​ពូជ​ស្រូវ RVT នោះ​ទេ ។ ធ្វើ​ស្រូវ​ពូជ RVT ផ្តល់​ទិន្ន​ផល​ខ្ពស់​ផង លក់​បាន​ថ្លៃ​ផង​។ រដូវ​ប្រាំង​កន្លង​ហើយ ខ្ញុំ​ដាក​ពូជ​ស្រូវ RVT ចំ​នួន​២៥​កុង​ចំ​ណេញ​ជាង​៥​លាន​ដុង​/កុង​"។ រដូវ​ដើម​ឆ្នាំ​២០១៥​នេះ បង​ងៀ បាន​ដើរ​ប្រ​មូល​ទិញ​ស្រូវ និង​ចុះ​កិច្ច​សន្យា​ជា​មួយ​អា​ជីវ​កម្ម​ប្រ​មូល​ទិញ​ជាង​៥០ ០ហិត​តា​ស្រូវ​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​មា​មីង​ខ្មែរ​នៅ​ភូមិ​ផ្នូរ​កំ​បុត​តម្លៃ​គឺ​៦.៨០០ដុ​ង​/គី​ឡូ​ក្រាម​។ បង​ងៀ នៅ​ទាំង​វិ​និ​យោគ​ទុន​ទិញ​ម៉ា​ស៊ីន​ភ្ជួរ​រាស់​ដើម្បី​ភ្ជួរ​រាស់​ស្រែ​ផ្ទះ​ផង និង​ភ្ជួរ​រាស់​ស៊ី​ឈ្នួល​មា​មី​ង​ជិត​ខាង​ផងរក​ប្រាក់​ចំ​ណូល​បន្ថែម​។ បង​ងៀ ទៅភ្ជួរ​រាស់​ស៊ី​ឈ្នួល​ក្នុង​មួយ​រដូវ​ស្រូវរក​បាន​ប្រាក់​ចំ​ណូល​ជិត​១០០លាន​ដុង​។ ជាមួយ​នឹងទម្រង់​រូប​ភាព​រក​ស៊ី​របស់​គ្រួ​សារ​បង បង​បាន​ជួយ​ដោះស្រាយ​ការ​ងារ​ធ្វើ​ជូន​យុវ​ជន៥នាក់​មាន​ការ​ងារ​ធ្វើ​លំ​នឹង​នៅ​ភូមិ​ភាគ​ទៀត​ផង​។

បង​ស្រីហ្វិញ​ធីកឹម​ហុង អនុ​លេ​ខា​សម្ព័ន្ធ​យុវ​ជន​ស្រុក​មី​ស្វៀង បញ្ជាក់​៖ " សម​មិត្ត​ងៀ ជា​លេ​ខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ផ្នូរ​កំ​បុត គួរ​យក​ជា​គំ​រូ ពី​ព្រោះ​ប​ង​មាន​ទម្រង់​រូប​ភាព​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភា​ព​ជា​ច្រេី​ន​ បាន​បើក​ទូ​លាយ​​ដល់​សមាជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន។ ពីរ​ឆ្នាំប​ន្ត​បន្ទាប់​ (២០១៤​-២០ ១៥) សម​មិត្ត​ងៀ បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ ជា​យុវ​ជន​គំ​រូ​ឆ្នើម និង​ស្នើ​ម​ជ្ឈិម​សម្ព័ន្ធ​យុវ​ជន​ពិ​និត្យ​ជូន​រង្វាន់​លឿង​ឌិញ​កួរ ឆ្នាំ​២០១៥​សម្រាប់​កសិករ​វ័យ​ក្មេង​ឆ្នើម​"៕

លី​ធាន​ - សុ​ផល

ចែករំលែកអត្ថបទ