20/10/2015 - 15:30

ដើម្បី​សុខ​ភាព​ប្រជា​ជន

ប៉ុន្មាន​ឆ្នាំ​កន្លង ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​អាង​ក្វាង​ហឺវ ស្រុក​ថ្កូវ (ត្រា​វិញ) តែង​អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ ឆ្នាំ​២០០៣ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​អាង​ក្វាង​ហឺវ បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ  រួម​ចំ​ណែក​បង្ក​នូវ​ភាព​ទំ​នុក​ចិត្ត​សម្រាប់​ប្រ​ជា​ជន​។ 

 ប្រជនបានពិនិត្យ ព្យាបាល​ជំងឺ នៅដំ​ណាក់​សុខា​ភិ​បាលឃុំអាង​ក្វា​ងហឺវ​។

អាង​ក្វាង​ហឺវ ជា​ឃុំ​មួយ​មាន​ប្រ​ជា​ជន​រស់​នៅ​កុះ​ករ ដោយ​មាន​បណ្ដា​ជន​ជាង​១១.000​នាក់  ក្នុង​នោះ ជន​រួ​ម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៤៧​%​នៃ​ចំ​នួន ប្រ​ជា​ជន​ក្នុង​ឃុំ​។  ដំ​ណាក់​សុខា​ភិ​បាល ត្រូវ​បាន​វិនិ​យោគ​ទុន​កសាង ដោយ​ប្រ​ភព​ទុន​កម្ម​វិធី​១៣៥ លើ​ផ្ទៃ​ដី​៥២៣​ម៉ែត្រ​កា​រ៉េ ដោយ​មាន​បន្ទប់ មុខ​ងារ​ចំ​នួន​៨​គ្រែ​សម្រាក​ព្យា​បាល​ចំ​នួន​២០ និង​សួន​ឱសថ​បុរាណ ដោយ​មាន​ដើម​ឱសថ​រុក្ខ​ជាតិ​ជាង​៦០​មុខ​។ ទន្ទឹម​នឹង​នោះ បាន​មន្ទីរ​សុខា​ភិ​បាល​ផ្គត់​ផ្គង់​គ្រឿង​បរិក្ខារ​ពេទ្យ​សព្វ​គ្រប់ ងាយ​ស្រួល​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល ឆ្លើយ​តប​តាម​ក្រម​លក្ខឋាន​ជាតិ​ខាង​សុខា​ភិ​បាល​។ ឆ្នាំ​២០១៤ ដំ​ណាក់​សុខា​ភិ​បាល​បាន​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ជាង​៧.០០០​លើក​នាក់ សម្រេច​១២៩%​នៃ​ផែន​ការ​។ ដំ​ណាក់​សុខា​ភិ​បាល តែង​រក្សា​ខ្ជាប់ និង​លើក​កម្ពស់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​សកម្ម​ភាព​ពិនិត្យ ព្យា​បាល​ជំងឺ​ជូន​អ្នក​ក្រ គ្រួ​សារ​គោល​នយោ​បាយ ជន​អនាថា មនុស្ស​ចាស់​ជរា កុមារ​។ល។


 វេជ្ជ​បណ្ឌិត ង្វៀន​ង៉ុក​តាយ ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​អាង​ក្វាង​ហឺវ ឲ្យ​ដឹងៈ ដំ​ណាក់​សុខា​ភិ​បាល​អាង​ក្វាង​ហឺវ បច្ចុប្បន្ន មាន​វេជ្ជ​បណ្ឌិត​១​រូប គ្រូ​ពេទ្យ​៣​រូប ឱសថ​ការី​១​រូប  គ្រូ​ពេទ្យ​សម្ភព​១​រូប និង​មាន​កង​ជួរ​សហ​ការី​សុខា​ភិ​បាល​ភូមិ​១១​/​១១ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ក្នុង​ឃុំ​។ ដំ​ណាក់​សុខា​ភិ​បាល​អាង​ក្វាង​ហឺវ ក្នុង​មួយ​ថ្ងៃ​ទទួល​អ្នក​ជំងឺ​មធ្យម​ភាគ​ពី​៥០​-៦០​លើក​នាក់ ដោយ​ប្រើ​ប័ណ្ណ​ធា​នា​ហា​និភ័យ​សុខា​ភិ​បាល​១០០%​។ ក្រៅ​ពី​លក្ខណៈ​សម្បត្តិ មូលដ្ឋាន សម្ភារៈ គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ចាំ​បាច់​និង​ប្រ​ភព​ធន​ធាន​មនុស្ស ដំ​ណាក់​សុខា​ភិ​បាល​ឃុំ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ពិសេស​ចំ​ពោះ​ការ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ដើម្បី​បម្រើ​ប្រ​ជា​ជន​បាន​ល្អ​ជាង​ទៀត ផ្ដើម​ពី​នោះ មាន​ប្រ​ជា​ជន​មក​ពិនិត្យ​ព្យា​បាល​ជំងឺ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​។ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ គឺ​ជា​កន្លែង​ពិនិត្យ​ព្យា​បាល​ជំងឺ​ជិត បំ​ផុត​សម្រាប់​ប្រ​ជា​ជន មិន​ត្រឹម​តែ​ថែ​ទាំ​និង​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន ថែម​ទាំង​រួម​ចំ​ណែក​កាត់​បន្ថយ​ការ​ហួស​ចំ​ណុះ​នៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​។ ជា​មួយ​នឹង​គោល​លំ​នាំ  "បង្ការ​ប្រ​សើរ​ជាង​ព្យា​បាល " រៀង​រាល់​ឆ្នាំ ដំ​ណាក់​សុខា​ភិ​បាល​ម្ចាស់​ការ​ធ្វើ​សេនា​ធិ​ការ ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ ប្រ​ជា​ជន​ឃុំ កសាង​ផែន​ការ​បង្ការ​ប្រ​ឆាំង​រោគ​រាល​ដាល​និង​កសាង​ផែន​ការ​សកម្ម​ភាព​សម្រាប់​កម្ម​វិធី​សុខា​ភិ​បាល​ជាតិ​។ ដំ​ណាក់​សុខា​ភិ​បាល បាន​យក​ចិត្ត​ទុក​ដាក់ ពង្រីក​ប្រ​ព័ន្ធ​កង​ជួរ​សហ​ការី​នៅ​តាម​ភូមិ​សាស្រ្ត ឃុំ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ជូន​ប្រ​ជា​ជន ពីរ បៀប​ថែ​ទាំ​សុខ​ភាព​កូន​ចៅ​និង​ខ្លួន​ឯង​ផ្ទាល់​។ ជា​ពិ​សេស ក្នុង​អំ​ឡុងពេល​៦​ខែ​ចុង​ឆ្នាំ ដំ​ណាក់​សុខា​ភិ​បាល​បាន​សហ​ការ​ជា​មួយ​គណៈ​ចង្អុល​ការ​អន្តរ​ផ្នែក​ស្រុក បើក​យុទ្ធ​នា​ការ​ពិនិត្យ​តាម​មូលដ្ឋាន​លក់​ម្ហូប​អា​ហារ គ្រឿង​ភេសជ្ជៈ​គ្រប់​ប្រ​ភេទ មុន​ឱកាស​បុណ្យ​សែន​ដូន​តា ឆ្នាំ​២០១៥ ដើម្បី​រំ​លឹក​និង​ផ្សព្វ​ផ្សាយ​ពី​សុវត្ថិ​ភាព​ម្ហូបអា​ហារ និង​មាន​វិធាន​ការ​បង្ការ​ទប់​ស្កាត់​​ទាន់​ពេល​ ពិនិត្យ​រួម​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​គ្មាន​ករ​ណី បំ​ពាន​ណា​មួយ​កើត​មាន​ឡើយ​។

ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ហេតុ​នេះ ដំ​ណាក់​សុខា​ភិ​បាល​អាង​ក្វាង​ហឺវ តែង​បាន​មន្ទីរ​សុខា​ភិ​បាល​ជូន​លិខិត​សរ​សើរ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ ពី​ព្រោះ​ស្នា​ដៃ​ឆ្នើម​ក្នុង​សកម្ម​ភាព​សុ​ខា​ភិ​បាល​នៅ​មូលដ្ឋាន​។ ជា​ពិ​សេស ឆ្នាំ​២០១៤ ដំ​ណាក់​សុ​ខាភិ​បាល​ មាន​កិត្តិ​យស​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ទទួល​ ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ ស្ដី​ពី​សុ​ខា​ភិ​បាល​ដំ​ណាក់​កាល​២៕

ពេជ្រសឿន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អាង​ក្វាង​ហឺវ