អស់រយៈពេលជាង១៨ឆ្នាំ លះបង់កម្លាំងកាយកម្លាំងបញ្ញាចំពោះបុព្វហេតុអប់រំ គ្រូបង្រៀនចៅមុនីសុខា ទទួលបានរង្វាន់ដ៏ឧត្តុង្គឧត្តមជាច្រើន មានដូច៖ មេដាយអនុស្សាវរីយ៍ពីព្រោះបុព្វហេតុអប់រំ មេដាយអនុស្សាវរីយ៍ពីព្រោះការអភិវឌ្ឍន៍បណ្តាជនជាតិ មេដាយអនុស្សាវរីយ៍ ពីព្រោះអធិបតេយ្យសន្តិសុខព្រំដែនមាតុភូមិ។ល។
លោកគ្រូចៅមុនីសុខា ទទួលផ្កាបំពាក់អាវក្នុងឱកាសទិវាគ្រូបង្រេៀនវៀតណាម។
ដោយស្មារតីរឹងប៉ឹង អស់ពីចិត្តនិងប្រកបដោយភាពពុះពោរ។ គឺជាលក្ខណសម្បត្តិងាយនឹងប្រទះឃើញចំពោះលោកគ្រូចៅមុនីសុខា លេខាគណៈកម្មាធិការបក្ស នាយករងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកអាងយ៉ាង។ អស់រយៈពេលជាង១៨ឆ្នាំ ផ្សាភ្ជាប់ជាមួយនឹងបុព្វហេតុអប់រំ លោកគ្រូគឺជាគំរូល្អ ដើម្បីសិស្សានុសិស្សខ្មែរគ្រប់ជំនាន់យកតម្រាប់តាម។
កើតនិងធំដឹងក្តីនៅតំបន់ភ្នំទ្រីតូង កាលពីកុមារភាព លោកគ្រូចៅមុនី សុខាត្រូវបានឪពុកម្តាយបញ្ជូនចូលទៅវត្តស្វាយទង ទីប្រជុំជនទ្រីតូង ដើម្បីបួសរៀន។ "ខ្ញុំចូលបួសតាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ ។ នេះគឺជាឱកាសដើម្បីបានរៀនសូត្រ អក្សរសាស្រ្តធម៌អាថ៌ វិន័យលត់ដំសីលធម៌" - លោកគ្រូឲ្យដឹងដូច្នេះ។ កាលនោះ លោកគ្រូថែមទាំងបន្តការសិក្សានៅសាលាចំណេះទូទៅ បន្ទាប់ពីលាចាកសិក្ខាបទ លោកគ្រូនៅតែបន្តការសិក្សាបំពេញវិជ្ជាវប្បធម៌នៅឡើយ។ អាស្រ័យដោយប្តេជ្ញាចិត្តនិងឧស្សាហ៍ព្យាយាមលុះដល់ឆ្នាំ១៩៩៥ លោកគ្រូសុខា បានប្រឡងបញ្ចប់បរិញ្ញាបត្រគរុកោសល្យអក្សរសាស្រ្ត។ ផ្តើមពីការក្រេបជញ្ជក់ចំណេះវិជ្ជាលត់ដំបទពិសោធន៍ ការប្រកបរបររបស់លោកគ្រូសុខា ផ្សាភ្ជាប់ជាមួយនឹងការបង្រៀនអក្សរខ្មែរផងដែរ។ សិស្សានុសិស្សរបស់លោកគ្រូ គឺមានគ្រប់វ័យគ្រប់សមាសភាពនិងគ្រប់មុខរបរ។ មិនត្រឹមតែបង្ហាត់បង្រៀននៅនឹងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិ អន្តេវាសិកអាងយ៉ាងប៉ុណ្ណោះទេ លោកគ្រូសុខា ថែមទាំងចូលរួមបង្ហាត់បង្រៀនអក្សរខ្មែរតាមស្ថាប័នរដ្ឋនានាក្នុងនិងក្រៅខេត្តទៀតផង។
ទោះបីរបរគ្រូបង្រៀន ត្រូវបានចាត់ទុកជារបរដ៏ឧត្តុង្គឧត្តមក៏ពិតមែនប៉ុន្តែក្នុងបរិការណ៍នៃសេដ្ឋកិច្ចទីផ្សារ អ្នកដែលច្បាមរបរគ្រូបង្រៀនទាំងឡាយក៏នៅជួបការលំបាកមិនតិចដែរ។ ចំពោះលោកគ្រូសុខា កម្លាំងចលករជួយឲ្យលោកគ្រូផ្សាភ្ជាប់ជាមួយនឹងរបរ"អប់រំ" សំខាន់គឺផ្តើមពីទឹកចិត្តស្រឡាញ់របរ។ ម្យ៉ាងទៀត កាលពីកុមារភាពជីវភាពគ្រួសារក្រលំបាក ដោយគួបផ្សំជាមួយនឹងទឹកចិត្តស្រឡាញ់អក្សរសាស្រ្ត ក៏បានជួយឲ្យលោកគ្រូមិនងាករេចំពោះរបរដែលលោកគ្រូបានជ្រើសរើស។ ក្នុងនាមជាកូនខ្មែរមួយរូបណាមួយជាអ្នករៀនផ្នែកអក្សរសាស្រ្ត ម្ល៉ោះហើយលោកគ្រូសុខា មានភាពងាយស្រួលក្នុងការគួបផ្សំវិធានការគរុកោសល្យ និងចំណេះដឹងអក្សរសាស្រ្ត ទៅក្នុងការបង្ហាត់បង្រៀននូវទេពកោសល្យ៤យ៉ាង"ស្តាប់និយាយ អាន និងសរសេរ"អក្សរខ្មែរដល់សិស្សរបស់ខ្លួន។ លោកគ្រូចៅស៊ីថា គ្រូបង្រៀនភ្លេងនៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកអាងយ៉ាង ឲ្យដឹង៖ "លោកគ្រូសុខា គឺជាគ្រូផងនិងជារៀមច្បងដ៏ជិតស្និទ្ធរបស់ខ្ញុំផង។ ខ្លឹមសារមេរៀនរបស់លោកគ្រូ ប្រកបដោយភាពជាក់ស្តែងធ្វើឲ្យសិស្សចូលចិត្តរៀនជានិច្ច។ នោះគឺជាទេពកោលសល្យដែលយើងខ្ញុំគប្បីរៀនសូត្រពីលោកគ្រូ"។
ឆ្លងតាមរយៈ នៃការសិក្សាស្រាវជ្រាវខាងវប្បធម៌វៀតណាមនិយាយរួម វប្បធម៌ជនជាតិខ្មែរនិយាយដោយឡែក លោកគ្រូសុខា ថែមទាំងជាអ្នករៀបរៀងសៀវភៅ៣ក្បាល មានដូច៖ ភាសាខ្មែរ (ភាគ១) អាស្រ័យដោយបណ្ណាគារអប់រំបោះពុម្ពផ្សាយ ឯកសាររៀនភាសាខ្មែរ (សម្រាប់បណ្តុះបណ្តាលបំពាក់បំប៉នភាសាខ្មែរជូនកម្មាភិបាល បុគ្គលិកបម្រើការនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ) ឯកសាររៀនភាសាខ្មែររបស់មន្ទីរអប់រំ និងបណ្តុះបណ្តាលអាងយ៉ាង។ ក្នុងនាមជាសមាជិក សមាគមសហពន្ធអក្សរសិល្ប៍-វិចិត្រសិល្បៈខេត្ត លោកគ្រូមានអត្ថបទសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនស្តីពីលក្ខណៈវប្បធម៌ និងជំនឿរបស់ជនរួមជាតិខ្មែរត្រូវបានដាក់ឲ្យចរាចរទូលំទូលាយ៕
ម៉ីអាយ-លីសៀ