រំលឹកដល់ហងដាបាក- ប្រជុំកោះតូចនៃនិរតីទិស ចំណុះឃុំខាញ់ប៊ិញតី ស្រុកត្រឹងវាំងថើយ ខេត្តកាម៉ាវ គេតែងនឹកដល់ជ័យជម្នះ របស់កងកម្លាំងសន្តិសុខប្រជាជនវៀតណាម ឆ្លងតាមរយៈផែន ការប្រឆាំងចារកម្ម លេខសម្ងាត់ "KHCM១២"។
ហងដាបាក កនែ្លងបញ្ចប់ដោយជោគជ័យនូវភែនការ CM12 ។
អាស្រ័យដោយការបរិហារពីមហាជននៅនឹងភូមិភាគ នៅដើមខែឧសភា ឆ្នាំ១៩៨១ កងកម្លាំងសន្តិសុខវៀតណាមបានប្រទះឃើញមុខសញ្ញា សង្ស័យមួយចំនួនកំពុងរុករានចូលភូមិសាស្រ្តនានា ដោយខុសច្បាប់ នៅតាមឆ្នេរសមុទ្រនៃស្រុកត្រឹងវាំងថើយ។ ដោយវិធានការវិជ្ជាជីវៈ កងកម្លាំងនគរបាល បានកំណត់ច្បាស់នូវមុខសញ្ញាសង្ស័យទាំងនោះ គឺជាកងពិសេសប្រតិកិរិយា ម្ល៉ោះហើយក៏ស្ទាក់ចាប់នៅពេលពួកវាមិនទាន់ ទាំងបានទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលបញ្ជាការផង។ ឆ្លងតាម រយៈនៃការតស៊ូ ពួកវាព្រមសារភាពថាក្រុមដែលរុករានចូលខេត្តកាម៉ាវ គឺអាស្រ័យដោយឡេក្វឹកទ្វី និងម៉ាយវាំុងហាញ់ ជាមេខ្លោងបានចាប់ដៃជាមួយនឹងក្រុមប្រតិកិរិយាក្នុងប្រទេសនាំអាវុធ និងមធ្យោបាយសង្គ្រាម ដើម្បីធ្វើរដ្ឋប្រហារ។
ដោយភាពរវៀសរវៃ និងឆ្លៀវឆ្លាតតាមគោលលំនាំ "ប្រើមនុស្សរបស់ សត្រូវវាយមនុស្សរបស់សត្រូវនិងយកមធ្យោបាយរបស់សត្រូវ ដើម្បី វាយសត្រូវ"កងកម្លាំងសន្តិសុខរបស់យើង បានពន្យល់ អប់រំ ណែនាំ មុខសញ្ញាជាច្រើនក្នុងចំណោមសត្រូវទាំងនោះ ធ្វើយ៉ាងណាឲ្យពួកគេ ទទួលនូវកំហុសនិងស្ម័គ្រចិត្តសហការ ដើម្បី"បង្កើតស្នាដៃលោះលាទោស"។ ឆ្លងតាមរយៈ ពត៌មាននិងចម្លើយសារភាព ដែលបានសេីុប ការណ៍ កងកម្លាំងសន្តិសុខស្នូលរបស់យើងនៅមូលដ្ឋានបានរាយ ការណ៍ពីស្ថានភាពខាងលើ និងទទួលបានកិច្ចចង្អុលការរបស់សមមិត្ត ផាមហ៊ុង (កាលនោះ គឺជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បច្ចុប្បន្នគឺក្រសួងនគរបាល) ត្រូវតែកម្ចាត់អង្គការចាត់តាំងនេះ ដើម្បីឆាប់នាំមកនូវស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់។ ឆ្លងតាម រយៈនោះគណៈចង្អុលការតស៊ូបានចលនាសមមិត្តដែលមានបទពិសោធន៍នៅថ្នាក់ក្រសួង និងនគរបាលខេត្តនានា ឯកភាពផ្សព្វផ្សាយ ផែនការប្រឆាំងចារកម្មលេខសម្ងាត់ " KHCM១២ " ។ ដោយបានកំ ណត់ច្បាស់នូវផែនការដែលត្រូវផ្សព្វផ្សាយព្រមៗគ្នា និងចុះសម្រុងគ្នា ក្នុងរយៈពេលវែងនៅគ្រប់ទិសទីលើភូមិសាស្រ្ត ម្ល៉ោះហើយកងកម្លាំង ប្រឆាំងចារកម្មរបស់យើង ស្ងៀមស្ងាត់ផ្សាយពត៌មានឃោសនាដើម្បី ជាសន្សឹមៗ"បញ្ឆោតសត្រូវឲ្យចូលអន្ទាក់"។
ថ្ងៃទី៩ ខែកញ្ញា ១៩៨២ អង្គការចារកម្មសេីុបការណ៍ជ្រៀតចូលជាបន្ត តាមរយៈកប៉ាល់នេសាទក្លែងក្លាយ។ ពួកជ្រៀតចូលរងការចាប់ខ្លួនទាំងអស់នៅពេលឡើងដល់ដីគោកភ្លាម។ ការចាប់ខ្លួននេះ ពួកមេខ្លោងមិនដឹងអ្វីទាំងអស់ នៅតែខិតខំបញ្ជូនគ្រឿងអាវុធ មធ្យោបាយសង្គ្រាមនិងប្រាក់កាសមួយចំនួនធំតាមរយៈនៃជើងកប៉ាល់ក្រោយៗទៀត។ ពេលនោះ អង្គការប្រឆាំងចារកម្មរបស់យើងថែមទាំងបានធ្វើឲ្យពួកវាធ្លាក់ចូលអន្ទាក់បន្តិចម្តងៗចំនួន២០លើក។ ពួកគេស្មានថាអ្វីដែលប្រព្រឹត្ត ទៅនោះគឺរលូន បានជាឡេក្វឹកទ្វី និងម៉ាយវាំុងហាញ់ បានរៀបចំការ ចូលមកប្រទេសជាបន្តបន្ទាប់។ កម្លាំងសន្តិសុខរបស់យើងនៅទាំងរៀបចំដើម្បីឲ្យមេខ្លោងទាំងពីរនេះចូលរួមជួបជុំពិភាក្សាជាមួយនឹងពួកមេ ខ្លោងនៃអង្គការប្រតិកិរិយាក្នុងស្រុក សំដៅបញ្ឆោតចាប់ខ្លួនពួកវាទាំងអស់។ រាត្រីថ្ងៃទី៩ ខែកញ្ញាឆ្នាំ១៩៨៤ (បានន័យថា រយៈពេល២ឆ្នាំ អនុវត្តផែនការប្រឆាំងចារកម្ម) គណៈចង្អុលការផែនការប្រកាសសេចក្តី សម្រេច "ចាប់ខ្លួនពួកមេខ្លោង" ទីបំផុតបញ្ចប់ផែនកាCM១២ នៅនឹងកោះហងដាបាក។ នៅយប់នោះ កងកម្លាំងសន្តិសុខវៀតណាម រួមជាមួយនឹងប្រជាជនភូមិភាគ ចាប់បានសត្រូវចំនួន២០នាក់និងចាប់បាន កប៉ាល់ដឹកជញ្ជូនគ្រឿងអាវុធ២គ្រឿង។ ឆ្លងតារយៈនៃការបូកសរុប KHCM១២ កងកម្លាំងសន្តិសុខវៀតណាម ចាប់បានកងពិសេសខ្មាំងចំនួន១៨៩នាក់ រឹបអូសគ្រឿងអាវុធចំនួន៣០០តោន ប្រាក់ក្លែងក្លាយចំនួន១៤តោន និងកប៉ាល់ដឹកជញ្ជូនគ្រឿងបរិក្ខារឯទៀតចំនួន២គ្រឿង។ ជាពិសេសកងកម្លាំងសន្តិសុខ ថែមទាំងប្រទះឃើញនិងបង្ក្រាបអង្គការចាត់តាំងប្រតិកិរិយាចំនួន១០អង្គភាពទៀត ដែលកំពុងស្ងៀមស្ងាត់ធ្វើសកម្មភាពក្នុងប្រទេស រួមជាមួយនឹងមេខ្លោងចារកម្មរបស់ខ្មាំងបង្កប់ ខ្លួននៅបណ្តាខេត្តនៃភូមិភាគខាងលិចភូមិភាគកណ្តាល និងភូមិភាគ ខាងកើតនៃភាគខាងត្បូងជាដើម។
កត់សម្គាល់នូវយុទ្ធជ័យទាំងនោះ បក្ខនិងរដ្ឋបានស្ងើចសរសើរសមូហភាពចំនួន២ និងបុគ្គល៤រូបនៅខេត្តកាម៉ាវ ដោយផ្តល់ជូននូវកិត្តិនាម វីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ កាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០ ០៩ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានទទួលស្គាល់ហងដាបាក គឺជាមណ្ឌលដំណែលប្រវត្តិសាស្រ្តជាតិ៕
(អត្ថបទបានពិគ្រោះឯកសាររបស់នគរបាលខេត្តកាម៉ាវ)-ហឺវតុង-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។