29/07/2014 - 16:14

គៀង​យ៉ាង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​រួម​ចំ​ណែក​លំ​នឹង​សន្តិ​សុខ​ព្រំ​ដែន

 មុន​នេះ តំ​បន់​ព្រំ​ដែន​ស្រុក​យ៉ាង​ថាញ់ ខេត្ត​គៀង​យ៉ាង ប្រ​ជា​ជន​រស់​នៅ​រាត់​រាយ ដី​ចាប់​ជាតិ​ជូរ​ប្រៃ មិន​អាច​ធ្វើ​ស្រែ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​បាន។ល ។ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ពេល​ដែល​លក្ខណ​សម្បត្តិ ផលិត​កម្ម​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់  ជា​ពិ​សេស​រដ្ឋ​អំ​ណាច​កង​ទ័ព និង​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ បាន​ជំ​រុញ​យ៉ាង​សកម្ម​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​តំ​បន់​ព្រំ​ដែន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ជួយ​ឲ្យ​អ្នក ក្រ​ប្រ​កប​ការ​រក​ស៊ី​ទាំង​ឡាយ​មាន​ជីវ​ភាព​លំ​នឹង រួម​ជា​មួយ​នឹង​កង​កម្លាំង​សមត្ថ​កិច្ច​ព្រំ​ដែន​រក្សា​សន្តិ​សុខ នយោ​បាយ​ការ​ពារ​រឹង​មាំ​ខ្សែ​បន្ទាត់​ព្រំ​ដែន​និរតី​នៃ​មាតុ​ប្រ​ទេស។

កម្មា​ភិបាល​យុទ្ធ​ជន ប៉ុស្តិ៍​ការ​ពារ​ច្រក​ព្រំ​ដែន​យា៉ង​ថាញ់ ជួយ​ប្រ​ជា​ជន​ជួស​ជុល​ផ្ទះ។

 ប្តីប្រពន្ធបងង្វៀងជីកុង នៅស្រុកថើយប៊ិញ ខេត្តកាម៉ាវ មកភូមិត្រាភោ ឃំុភូមី ស្រុកយ៉ាងថាញប្រកបរបរអាជីវកម្មប្រមាណជាង៣ឆ្នាំមកហើយ ។ កាលទើបតែមកដល់ទីនេះ ជីវភាពគ្រួសារបងមានការលំបាកណាស់ ប៉ុន្តែដោយការប្តេជ្ញាចិត្តធ្វើមានលើតំបន់ដីថ្មី ប្តីប្រពន្ធបង ទិញដីទំនេរ បាន៨ហិកតា សម្រាប់កែប្រែទៅជាដីចិញ្ចឹមជលផល។ ក្រោយរយៈ ពេលព្យាយាមពលកម្ម ប្តីប្រពន្ធបងជីកស្រះចិញ្ចឹមបង្កងវិបុលវប្បកម្មចំ នួន២ស្រះ។ ដោយបានការឧបត្ថម្ភពីសំណាក់រដ្ឋអំណាចភូមិភាគ បុ៉ស្តិ៍ ការពារព្រំដែន៩៧៣ភូមី និងមាមីងភូមិស្រុក គ្រួសារបងចិញ្ចឹមបង្កង បានផលជាច្រើនឆ្នាំបន្តបន្ទាប់។ ពេលសេដ្ឋកិច្ចគ្រួសារបានធូរធារគ្រាន់ បើ ប្តីប្រពន្ធបងបញ្ជូនកូនៗឲ្យទៅរៀននៅស្រុកហាទៀង។ ក៏អាស្រ័យ ការចិញ្ចឹមបង្កង ប្តីប្រពន្ធបងសង់ផ្ទះបានមួយខ្នងយ៉ាងសមរម្យនិងទិញ សម្ភារៈប្រើប្រាស់ក្នុងគ្រួសារបានសឹងតែគ្រប់សព្វ។ បងង្វៀងជីកុង អំ នួតៈ"កសិករស្ទើរតែទាំងអស់នៅតំបន់នេះ សុទ្ធតែចិញ្ចឹមបង្កងវិបុលវប្ប កម្ម ពីព្រោះចំណាយទុនដំបូងតិច ទោះបីមិនសូវបានផលដូចចិញ្ចឹមឧស្សាហ៍កម្ម ប៉ុន្តែមានក្តីសង្ឃឹមច្រើនជាង"។ ចំណែគ្រួសារបងឡេវាំុង ឡាម រស់នៅភូមិជាមួយនឹងបងកុង ក៏មកប្រកបការរកស៊ីនៅតំបន់នេះ ជាង៤ឆ្នាំហើយដែរ។ បងឡាម មានផ្ទៃដីប្រមាណ៥ហិកតា ហើយដី របស់បងឋិតនៅជាប់ខ្សែបន្ទាត់ព្រំដែន ជំនាញខាងចិញ្ចឹមបង្កងវិបុល វប្បកម្ម បងចិញ្ចឹមបង្កងបានផលជាច្រើនឆ្នាំបន្តបន្ទាប់ ឥឡូវនេះជីវភាព គ្រួសារបងបានឆ្លងផុតការលំបាកជាបណ្តើរៗ។ ហើយផ្តើមពីការចិញ្ចឹម បង្កងនោះដែរ បងឡាមសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ ជីវភាពគ្រួ សារក៏មានលំនឹងជាបណ្តើរៗ។ 


  វរសេនីយ៍ទោឌោកុងញ៉ឹក ស្នងការនយោបាយ បុ៉ស្តិ៍ការពារព្រំដែន ៩៧៣ ភូមី ឲ្យដឹងៈ"ប៉ុន្មានឆ្នាំមុន ពេលតំបន់ដីនេះចោលទំនេរ ប្រជា ជនរស់នៅរាត់រាយ ស្ថានភាពលួចរបស់របរ ឆក់ប្លន់តែងកើតឡើងជា រឿយៗ។ បុស្តិ៍ការពារព្រំដែន៩៧៣ភូមី ម្ចាស់ការសហការជាមួយនឹង ភូមិភាគ បណ្តាកងកម្លាំងប្រដាប់អាវុធប្រទេសកម្ពុជាជាមិត្ត ជានិច្ចកាល​ ធ្វើការយាមល្បាត ត្រួតពិនិត្យ ដើម្បីរក្សាសន្តិសុខនយោបាយ ប៉ុន្តែនេះ គ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះទេ។ ក៏ប៉ុន្តែ៣ឆ្នាំមកនេះ ចំ នួនប្រជាជននៅភូមិជាប់ព្រំដែនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ប្រជា ជនរស់នៅមានការសាមគ្គីគ្នាណាស់ រួមដៃគ្នាពលកម្មផលិត ចិញ្ចឹមជល ផល។ ក្រៅពីការធ្វើមានដោយស្របច្បាប់ នៅលើចម្ការ ស្រែរបស់ខ្លួន មាមីងនៅទាំងចុះកិច្ចសន្យាជាមួយនឹងបុ៉ស្តិ៍ការពារព្រំដែន ៩៧៣ ភូមី ចូលរួមស្វ័យគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន។ ចាប់តាំង ពីមានភ្នែកត្រចៀកលើតំបន់ព្រំប្រទល់មក ប្រជាជននៃប្រទេសទាំងពីរ រស់នៅស្រុះស្រួលគ្នា ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ក្នុង តំបន់តែងបានលំនឹងជារហូត"។

 សព្វថ្ងៃ ក្រៅពីប្រជាជនរស់នៅជាប់ព្រំដែនរាប់រយគ្រួសារអនុវត្តទម្រង់ រូបភាពចិញ្ចឹមបង្កងវិបុលវប្បកម្មរកបានប្រាក់ចំណូលលំនឹង សព្វថ្ងៃនៅ លើភូមិសាស្រ្តស្រុកយ៉ាងថាញ នៅទាំងមានអាជីវកម្មក្នុងនឹងក្រៅខេត្ត ជាច្រើនមកជួលដី កែប្រែផ្ទៃដី ប្រភពទឹក ដើម្បីអភិវឌ្ឍការចិញ្ចឹមបង្កងជំ នាញដោយទ្រង់ទ្រាយធំ។ លោកផាមង៉ុកមាយ នាយកក្រុមហ៊ុនចំកាត់ សមាជិកមួយនៃថុងថ្វឹង ឃុំភូមី ឲ្យដឹងៈ"សព្វថ្ងៃផ្ទៃដីរបស់ក្រុមហ៊ុនមាន ទាំងអស់ជាង៨០ហិកតា ដោយបានចាប់ផ្តើមលែងបង្កងប្រមាណជាង ៥០ស្រះ ក្នុងស្រះនីមួយៗ មានផ្ទៃក្រឡាជាង៣.០០០ម៉ែត្រការ៉េ ជំហាន ដំបូងបង្កងធំល្អ។ ក្រុមហ៊ុនកំពុងជីកឲ្យសម្រេចជាស្ថាពរបណ្តាស្រះ ដែលនៅសល់ ដើម្បីលែងកូនបង្កងចិញ្ចឹមបន្តទៀត ប្រសិនបើចិញ្ចឹម បង្កងបានជោគជ័យ ក្រុមហ៊ុននឹងបន្តវិនិយោគទុនចិញ្ចឹមបង្កងនៅទី​នេះ​។ ក្រុមហ៊ុននឹងខ្នះខ្នែងចូលរួមសកម្មភាព មនុស្សធម៌-សង្គម ចូលរួមវិ ភាគទានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កិច្ចតំបន់ព្រំដែន។

  រដ្ឋអំណាចភូមិភាគនិងប្រជាជនមានក្តីរីករាយយ៉ាងខ្លាំង ពីព្រោះអាជីវ កម្មជាច្រើនកំពុងវិនិយោគទុន កសាងកន្លែងចិញ្ចឹមបង្កងនៅលើភូមិ សាស្រ្ត ដើម្បីបង្កការងារធ្វើជូនពលករទូទៅរាប់ពាន់នាក់។ការអភិវឌ្ឍន៍ របរចិញ្ចឹមជលផល ផលិតស្រូវឆ្លាស់និងដំណាំរួមផ្សំ គឺជារបៀបរកស៊ី ល្អៗ ចំទិសដៅ។ ពេលចិញ្ចឹមបង្កងបានផលខ្ពស់ នោះបានន័យថា កសិ ករបានរួមកម្លាំងកាយចិត្តនឹងភូមិភាគ បុ៉ស្តិ៍ការពារព្រំដែន៩៧៣ភូមី អភិ វឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច កសាងនិងការពាររឹងមាំអាធិបតេយ្យបូរណ ភាពទឹកដីនៃមាតុភូមិ៕

ឡេស៊ាង-សឺនម៉ាល័យ

ចែករំលែកអត្ថបទ