26/08/2014 - 09:22

អស់​ពី​ចិត្ត​ដើម្បី​អ្នក​ក្រ

លោក​មា៉លឿង​ធៀង​(ខាង​ស្តាំ)​តែង​មក​សួរ​សុខ​ទុក្ខ មាមីង​ខែ្មរ​ក្រី​ក្រ​នៅ​ភូមិ​ភាគ។ប៉ុន្មាន​ឆ្នាំ​កន្លង មាមីង​ខ្មែរ​នៅ​ភូមិ​តា​បៀង ឃុំ​ភូម៉ី ស្រុក​ម៉ីទូ ខេត្ត​សុក​ត្រាំង តែង​កោត​សរ​សើរ​ចំ​ពោះ​ពូម៉ា​លឿង​ធៀង ពី​ព្រោះ​ពូតែង​ឧបត្ថម្ភ​អ្នក​ក្រ​ឆ្លង​កាត់​ការ​លំ​បាក។ល។

លោក​មា៉លឿង​ធៀង​(ខាង​ស្តាំ)​តែង​មក​សួរ​សុខ​ទុក្ខ មាមីង​ខែ្មរ​ក្រី​ក្រ​នៅ​ភូមិ​ភាគ។

ចាប់​ផ្ដើម​កសាង​គ្រួ​សារ​ដោយ​បាត​ដៃ​ទទេ ប្ដី​ប្រ​ពន្ធ​ពូ​រស់​នៅ​ដោយ​ធ្វើ​ការ​ឈ្នួល។ ធ្វើ​ការ​ឈ្នួល​បណ្ដើរ​ចិញ្ចឹម​សត្វ​បណ្ដើរ។ ពេល​សន្សំ​បាន​ដើម​ទុន​ខ្លះៗ ប្ដី​ប្រ​ពន្ធ​ពូ​បើក​ហាង​លក់​គ្រឿង​សារ​ពើ​ភ័ណ្ឌ។ ដោយ​មាន​ចរិត​ជា​អ្នក​ឧស្សាហ៍​ព្យា​យាម​ប្រ​កប​ការ​ងារ ពូ​សន្សែ​សន្សំ​បាន​ប្រាក់ ទិញ​ដី​ស្រែ​តាំង​ពី​មួយ​កុង​ឡើង​ទៅ។ការ​រក​ស៊ី​ចេះ​តែ​ប្រ​ព្រឹត្ត​ទៅ​ដូច្នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ គ្រួ​សារ​ពូ​មាន​ដី​ស្រែ​ជាង​១០០​កុង។ បច្ចុប្បន្ន​ពូ​ពង្រីក​បន្ថែម​ហាង​លក់​គ្រឿង​សារ​ពើ​ភ័ណ្ឌ​និង បង្កើត​ដេប៉ូ​សម្ភារៈ​កសិ​កម្ម​នៅ​ភូមិ​ភាគ។លោក​ថាច់​ម៉ិន​ឡៃ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូម៉ី ឲ្យ​ដឹងៈ "ពូ​ធៀង តែង​ឧបត្ថម្ភ​អ្នក​រាល់​គ្នា​ដូច្នេះ​មាមីង​ខ្មែរ​នរ​ណា​ក៏​គោ​រព​រាប់​អាន​គាត់​ដែរ។ ពូ​ជា​គំរូ​ឈាន​មុខ​ក្នុង​ការ​ចល​នា​របស់​ភូមិ​ភាគ អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ។ ពិ​សេស ពូខ្នះ​ខ្នែង​ចល​នា​មាមីង​កសាង​ជន​បទ​ឲ្យ​កាន់​តែ​ស្រស់​បំព្រង។

មិន​ត្រឹម​តែ​ជា​កសិករ​ផលិត​ពូកែ ពូ​ធៀង​គឺ​ជា​អ្នក​ជោគ​ជ័យ​ក្នុង​ការ​ចិញ្ចឹម​កូន​សុ​ភាព​រាប​សា រៀន​ពូកែ។ បច្ចុប្បន្ន កូន​ទាំង​ពីរ​នាក់​របស់​ពូកំ​ពុង​រៀន​មហា​វិទ្យា​ល័យ​និង​អនុ​វិទ្យា​ល័យ។ ពូធៀង​សំ​ណេះ​សំ​ណាលៈ" រូប​ខ្ញុំ​ធ្លាប់​ក្រ​ខ្សត់ ហេតុ​នេះ​ខ្ញុំ​ជ្រាប​ច្បាស់​ពី​ជីវ​ភាព​របស់​កសិករ​ក្រី​ក្រ។ ខណៈ​ពេល​ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ ខ្ញុំ​តែង​គិត​គូរ​ឲ្យ​កូនៗ​រៀន​សូត្រ ដើម្បី​មាន​របរ​លំ​នឹង។ ដោយ​ឃើញ​អ្នក​ក្រ​ជួប​ការ​លំ​បាក ខ្ញុំ​ក៏​ជួយ​ចែក​រំ​លែក​ខ្លះៗ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ"។ ជិត​១០​ឆ្នាំ​នេះ ពូធៀង​តែង​ធ្វើ​អំពើ​ជា​កុសល ដោយ​ជួយ​ឧបត្ថម្ភ​អ្នក​រាល់​គ្នា​ឆ្លង​កាត់​ការ​លំ​បាក។ ជា​រៀង​រាល់​ឆ្នាំ ពូតែង​ចាត់​ចែង​ចែក​ជូន​អង្ករ​ជា​ពីរ​លើក​ក្នុង​មួយ​លើកៗ​ជាង១​តោន​ដល់​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ។ ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ មាន​ជំងឺ​ឈឺ​ថ្កាត់​ឬ​ក៏​មាន​អ្នក​ស្លាប់​ពូ​ជំ​នួយ​ក្ដារ​មឈូស អង្ករ ប្រាក់។ល។ ដើម្បី​រួម​ចំណែក​ជួយ​ពួក​គាត់​ឆ្លង​កាត់​ពី​ការ​លំបាក។ អ៊ំ​ផាង​វាំុង​យ៉ា ឲ្យ​ដឹងៈ "ក្នុង​ភូមិ​យើង​ខ្ញុំ​នរ​ណា ក៏​បាន​ពូធៀង​ឧបត្ថម្ភ​ទាំង​អស់។ ខ្ញុំ​ឈឺ​ភ្នែក មើល​មិន​ឃើញ ចុក​ចាប់​ដេក​នៅ​ពុំ​បាន​សំ​ណាង​ល្អ​បាន​ពូ​ធៀង​មក​ដល់ ផ្ទះ​ជំ​នួយ​លុយ​និង​នាំ​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​សុក​ត្រាំង ឥឡូវ​បាន​ជា​សះ​ស្បើយ" ។

ពូធៀង នៅ​ទាំង​ជា​អ្នក​ជោគ​ជ័យ​ក្នុង​ការ​ចូល​រួម​សម្រុះ​សម្រួល​ដូច​ជាទំ​នាស់​ដី​ធ្លី វិវាទ​ក្នុង​គ្រួ​សារ ភូមិ​ស្រុក ។ល។ ពូ​ធៀង រៀប​រាប់ៈ "មុន​នឹង​ទៅ​ចូល​រួម​សម្រុះ​សម្រួល ខ្ញុំ​តែង​ទៅ​ដល់​ផ្ទះ​មាមីង​ស្វែង​យល់​ពី​ស្ថាន​ភាព​គ្រួ​សារ ដូច្នេះ​ក្នុង​ពេល​ចូល​រួម​សម្រុះ​សម្រួល ខ្ញុំ​ក៏​វិភាគ​ពន្យល់ ដោយ​សម​ហេតុ​សមផល ពេល​នោះ​ប្រ​ជា​ជន​ក៏​ទទួល​យក​ដោយ​រីក​រាយ។ មាមីង​ខ្មែរ​មាន​អត្ត​ចរិត​ស្លូត​បូត​រស់​នៅ​ប្រ​កប​ដោយ​មនោ​ សញ្ចេតនា ហេតុ​ដូច្នេះ ខណៈ​ពេល​អ្នក​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​តំ​បន់ ជន​រួម​ជាតិ​ពន្យល់​វែក​ញែក ពី​ហេតុ​ផល​សម​ស្រប​តាម​ផ្លូវ​ច្បាប់​ផង​និង​សម​ហេតុ​សម​ផល​ផង អ្នក​ណា​ក៏​មាន​ការ​អនុ​គ្រោះ រស់​នៅ​ត្រឹ​មត្រូវ និង​សាមគ្គី​គា្ន"។

មិន​ត្រឹម​តែ​ជួយ​អ្នក​រាល់​គ្នា​ឆ្លង​កាត់​ការ​លំ​បាក​ប៉ុណ្ណោះ​ទេ ពូថែម​ទាំង​ចូល​រួម និង​ចលនា​ប្រជា​ជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ ចាប់​ពី​ឆ្នាំ​២០០៦ មក​ទល់​បច្ចុប្បន្ន ពូ​ចលនា​មាមីង​និង​សប្បុ​រស​ជន​រួម​វិភាគ​ទាន​រាប់​រយ លាន​ដុង ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​ជាង​៤.០០០​ម៉ែត្រ កសាង​ថ្មី និង​ជួស​ជុល​ស្ពាន​បេតុង​ជន​បទ​បាន​ចំ​នួន​៥​ខ្សែ បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​មាមីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល។

ឆ្នាំ​២០១៤ ពូម៉ា​លឿង​ធៀង បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូនប័ណ្ណ​សរ​សើរ​ដោយ​សម្រេច​ស្នា​ដៃ​ល្អ​ក្នុង​ការ​ងារ​ចល​នា​ជន​រួម​ជាតិ​ភាគតិច អនុ​វត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ៕

លី​ធាន​-​ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ម៉ិន​ឡៃ