10/06/2014 - 10:24

រឹងមាំបង្គោលព្រំដែននៃទឹកចិត្តប្រជាជន

ព្រំ​ដែន​ជាតិមាន​នា​ទីជា​យុទ្ធ​សាស្រ្ត​យ៉ាង​សំ​ខាន់​ខាង​ន​យោ​បាយ សេដ្ឋ​កិច្ច​-សង្គម​កិច្ច ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​និង​កិច្ច​ការ​បរ​ទេស​។ ដើម្បី​គ្រប់​គ្រង​ការ​ពារ​រឹង​មាំ អា​ធិប​តេយ្យ​ភាព​ការ​ពារ​សន្តិ​សុខ​ព្រំ​ដែន​ជាតិ គឺ​ជា​កត្តា​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​កត្តា​សំ​ខាន់​ទាំ​ង​ឡាយ ហេីយ​ជា​ពិ​សេស គឺ​ត្រូវ​កសាង​ឃឿន​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ហា​ទិញ​ អនុ​វត្ត​បណ្តា​ដំ​ណាក់​ ការ​កសាង​បង្គោល​ព្រំ​ដែន ហា​ទិញ​-បូ​៉​លី​ខាម​សី​ និង​​ខាម​មួង​(ឡាវ)​។

នៅ​ក្នុង​ពិធី​ប​ង្កើត​នគរ​បាល​ប្រ​ជា​ជន​ប្រ​ដាប់​អា​វុធ (​ដើម​កំ​ណើរ​នៃ​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន)​ ថ្ងៃទី​២៨​ខែ​មិ​នាឆ្នាំ​១​៩៥៩ លោក​ប្រ​ធាន​ រដ្ឋ​ហូជី​​​មិញ​ បាន​ផ្តាំៈ" នគរ​បាល​១​ហ្មឺន​នាក់ គ្រាន់​តែ​មាន​ត្រ​ចៀក​២​ហ្មឺន ភ្នែក​២ហ្មឺ​ន ដៃ​២​ហ្មឺន​និង​ជើង​២​ហ្មឺន​ប៉ុណ្ណោះ ប៉ុន្តែ​ប្រ​ជា​ជន​មាន​រាប់​រយ​ពាន់​ត្រ​ចៀក រាប់​រយ​ពាន់​ភ្នែក រាប់​រយ​ពាន់​ដៃ រាប់​រយ​ពាន់​ជើង​។ ម្ល៉ោះ​ហើយ​យើង​ត្រូវ​បង្អែក​លើ​ប្រ​ជា​ជន ដើម្បី​ស​កម្ម​ភាព​" បង្អែក​លើប្រ​​ជា ជន​កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិ​ត្ត​ប្រ​ជា​​ជន​​បង្ក​បាន​ជា​" សំ​ណាញ់​គ្រប​ជុំ​ជិត​" ធ្វើ​ឲ្យ​ប​រា​ជ័យ​នូវ​រាល់​ឧ​បាយ​កល​បំ​ផ្លិច​បំ​ផ្លាញ​របស់​អនុ​ភាព​ អមិត្ត​ប្រ​តិ​កិ​រិ​យា។​ 

បច្ចុ​ប្បន្ន កម្មា​ភិ​បាល​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​បាន​ប្រើ​" តម្រិះ​ដ៏​យូរ​អង្វែង​" នេះតា​ម​ទិស​ដៅ​ផ្លាស់​ថ្មី ការ​ចលនា​ម​ហា​ជន​គឺ​" ងាយស្តា​ប់ ងាយ​អាន ងាយ​យល់​ងាយ​ធ្វើ​" និង​តាម​គោល​លំ​នាំ​" ស្តាប់​បាន​នូ​វ​ប្រ ការ​ដែល​ប្រ​ជាជន​និ​យាយ និ​យាយ​ប្រ​ជា​ជន​យល់​ ធ្វើ​ប្រ​ជា​ជន​ទុក​ចិត្ត​​។  កម្មា​ភិ​បាល​ការ​ពារ​ព្រំ​ដែន ត្រូវ​បាន​បង្កើន​បន្ថែម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​ការ​ចុះ​ទៅ​ឃុំ​ព្រំ​ដែន​នា​នា ដេីម្បី​ចូល​រួម​ប្រ​ជុំ​ជីវ​កិច្ច​នៅ​បណ្តា​សា​ខា​បក្ស​ភូមិ​ព្រំ​ដែន ហេី​យ​បាន​យល់​ច្បាស់​ពី​ទឹក​ចិត្ត​ប្រ​ជា​ជន​ជិត​ដិត​នឹង​ប្រ​ជាជ​ន ឧបត្ថម្ភ​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន បង្ក​បាន​ជា​ជំ​ហរ​យុទ្ធ​សាស្រ្ត​ ទឹក​ចិត្ត​ប្រ​ជា​ជន​។ បណ្តា​បុស្តិ៍​ការ​ពារ​ព្រំ​ដែន​បាន​អនុ​វត្ត​រាប់​រយ​ពាន់ ទម្រង់​រូប​ភាព​ជួយ​ប្រ​ជា​ជន ចាប់​ពី​ការ​ចលនា​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​រហូត​ដល់​" រួម​កម្លាំង​កសាង​ជន​បទ​ថ្មី"​ ដោយ​ការ​ងារ​ទាំង​អស់​នោះ ត្រូវ​បាន​ពង្រឹង​ពង្រីក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំនិ​ង​រី​ក​សាយ​ភាយ​។

ពេល​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ ឃោស​នា ផ្សព្វ​ផ្សាយ​ការ​ភ្ញាក់​រលឹក​ក្នុង​ការ​ការ​ពារ​អា​ធិប​តេយ្យ​ព្រំ​ដែន​របស់​ប្រ​ជា​ជន ត្រូវ​បាន​លើក​កំ​ពស់ ហើយ​យល់​ច្បាស់​ថា​ការ​ចូល​រួម​ការ​ពារ​បន្ទាត់​ព្រំ​ទេ តែ​នៅ​ទាំង​ជា​ក្តី​មោទ​នៈ ជា​ក្តី​ប្រាថ្នា​ចង់​បរិច្ចាគ​កម្លាំង​កាយ​ចិត្ត​ជូន​មាតុ​ភូមិ​ទៀត​ផង​។​ការ​ចលនា​ម​ហាជ​នចូ​ល​រួម​ស្វ័យ​គ្រប់​គ្រង​បន្ទាត់​ព្រំ​ដែន​បង្គោល​ព្រំ​ដែន  ក៏​បាន​កត់​សម្គាល់​ដោយ​មាន​ការ​ចូល​រួម​ជា​វិ​ភាគ​ទាន​យ៉ាង​ស​កម្ម​​របស់ ជន​រួម​ជាតិ​នៃ​បណ្តា​ជន​ជាតិ​នៅ​ព្រំ​ដែន​។ ម្ល៉ោះ​ហើយ​ការ​ចូល​រួម​ជា​មួយ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​សេច​ក្តី​ព្រ​ម​ព្រៀង​សេច​ក្តី​សន្មត​របស់​ភូមិ​ស្រុក​តំប​ន់​ព្រំ​ដែន និង​ក្នុង​ដំ​បូន្មាន​របស់​ព្រឹទ្ធា​ចារ្យ​ភូមិ​។ បង​ YnjenR​a​ នៅ​តំ​បន​សា​ប៉ា ឃុំ​ថ្វឹង​អាន ស្រុក​ដាក់​មីល ខេត្ត​ដាក់​ណុង នៅ​ទាំង​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​រាប់​រយ​ម៉ែត្រ​កា​រ៉េ រួម​ជា​មួយ​នឹង​កម្មាភិ​បាល​យុទ្ធ​ជន​ការ​ពារ​ព្រំដែន​ច្រក​អន្តរ​ជាតិ​ថ្វឹង​អាន ក​សាង​និង​រក្សា​បង្គោល​ព្រំ​ដែន​លេខ​៥០។ កម្លាំង​ប្រ​ជា​ជន​ប្រៀប​ដូច​ទឹក​ហូរ​នៅ​ពេល​ដែល​កម្លាំង​ប្រ​ជា​ជន​ត្រូវ​បាន​ចលនា​កៀរ​គរ​។ នៅ​ពេល​ទទួល​បាន​នូវ​ទឹក​ចិត្ត​ប្រ​ជា​ជន​រួច​ហើយ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នឹង​មាន​បន្ថែម​ត្រ​ចៀក និង​ភ្នែក​រាប់​រយ​ពាន់​ដើម្បី​ការ​ពារ​អា​ធិ​ប​តេយ្យ​ព្រំ​ដែន​ជាតិ​។

បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ផ្ទះ​ម​ហា​សាម​គ្គី​ទាំង​ឡាយ នៅ​ភូមិ​ក្រី​ក្រ​របស់​ជន​ជាតិ​ឡាហូ​ ឌាន​ឡាយ​​អើ​ឌូ​។ល។ ជាក្រុម​ជាតិ​ពន្ទុ​ទាំង​ឡាយ​ដែលនឹក​ស្មាន​ថា​រង​ការ​បំ​ភ្លេច​ចោល ក៏​ត្រូវ​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បញ្ជូន ទៅ​នៅ​កន្លែង​ថ្មី ពេល​នោះ​យើង​អាច​យល់​បាន​ច្រើន​ជាង​ទៀត​អំ​ពី មនោ​សញ្ចេត​នា​កង​ទ័​ព​និង​ប្រ​ជា​ជន​នៅ​តំបន់​ព្រំ​ដែន​។ បណ្តុះ​អីគឺ​ដុះ​ហ្នឹង បណ្តុះ​មនោ​សញ្ចេត​នា​នឹ​ង​ទ​ទួល​បាន​នូវ​ក្តី​ជំ​នឿទុក​ចិត្ត​។ ប៉ុន្តែ​បើ និ​យាយ​តាម​បង​ប្អូន​ការ​ពារ​ព្រំ​ដែន គឺៈ​ប្រ​ជា​ជន​នៅទុក​ចិត្ត​បក្ស​ទុក​ចិត្ត រដ្ឋ​ទុក​ចិត្ត​កង​ទ័ព​ការ​ពា​រ​ព្រំ​ដែន និង​ស្រ​ឡាញ់​ព្រំ​ដែន​គឺ​ទឹក​ដី​ជាយ​ដែន នៃ​មាតុ​ភូមិ​នឹង​បាន​រក្សា​រឹង​មាំ"​ ដោយ​ក្តី​ជឿជាក់​យ៉ាង​មុត​មាំ​ថា​ប្រ​ជា​ជន គឺ​ជា​ភ្នែក ជា​ត្រ​ចៀក ជា​ទី​បង្អែក​របស់​យុទ្ធ​ជន​ការ​ពារ​ព្រំដែន​នៅ​តំ​បន់​​ព្រៃ​ភ្នំ។ ប្រ​ជា​ជន​បាន​សុខ​សាន្ត ព្រំ​ដែន​នឹង​បាន​សុខ​សាន្ត​។ បច្ចុប្បន្ន ប្រជា​ជន​ទូ​ទាំង​ប្រ​ទេស​បាន​ដឹង និង​បាន​ស្គាល់​កង​ទ័​ព​ការ​ពារ​ព្រំ​ដែន មិន​ត្រឹម​តែ​ជា​កម្លាំង​ស្នូល​ទទួល​បន្ទុក​ក្នុង​ការ​គ្រប់​គ្រង​ការ​ពារ​អា​ធិប​តេយ្យ បូរ​ណា​ភាព​ទឹក​ដី​រក្សាស​ន្តិ​សុខ​ព្រំ​ដែន ត​ស៊ូប​ង្ការ​បង្រ្កាប​ឱ​ក្រិដ្ឋ កម្ម​ប៉ុណ្ណោះ​ទេ តែ​នៅទាំ​ង​បាន​ដឹង​បាន​ស្គាល់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន តាម​រយៈ​ដែល​បង​ៗ ​ជា​គ្រូ​បង្រៀន​ពាក់​ស័ក្តិ​ខៀវ អស់​ពី​ចិត្ត​ពី​ថ្លើម​ស្រ​ឡាញ់​សិស្ស ជា​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ​អស់​ពី​ចិត្ត​ពី​ថ្លើម ពិ​និត្យ​ព្យា​បាល ជំ​ងឺ​ជូន​ប្រ​ជា​ជន ជា​កម្មា​ភិ​បាល​ឃុំ ជា​វិ​ស្វក​រក​សិ​កម្ម​របស់​ប្រ​ជា​ជន ជួយ​មា​មីង​ក្នុង​ការ​អភិ​វឌ្ឍន៍​ផលិត​កម្ម​ក្លា​ហាន​ក្នុង​ការ​បង្កា​រប្រ​ឆាំង​គ្រោះ​ធម្ម​ជាតិ ឧបត្ថម្ភ​ប្រ​ជាជ​ន ពេល​ជួប​គ្រោះ​អា​សន្ន​។ កន្លង​៥៥​ឆ្នាំ កង​ទ័ព​ការ​ពារ​ព្រំ​ដែន បាន​សម្តែង​ឡេី​ង​នូវ​ភាព​រស់​រវើក​របស់​កង​ទ័ព​ប្រ​យុទ្ធ ត​ស៊ូនិង​កង​ទ័ព​ការ​ងារ​សង្គម​។ ព្រោះ​ហេតុ​ដូច្នោះ យុទ្ធ​ជន​ការ​ពារ​ព្រំ ដែន​ម្នាក់​ៗ​ដែល​ជា​កង​ទ័ព​អ៊ំ​ហូ សុទ្ធ​តែយ​ល់​ច្បាស់​ថា​ទឹក​ចិត្ត​ប្រ​ជា​ជន ជា​កំ​ផែង​ដ៏​រឹង​មាំ​បំផុ​ត ដើម្បី​ការ​ពារ​"ព្រំ​ដែន​"នៃ​មាតុ​ភូមិ​៕

យោង​តាមៈ​ថូហ្វា​(VOV​-បក​ប្រែៈសឺន​ម៉ាល័​យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង YnjenRa