ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធ បំពេញតាមតម្រូវការភារកិច្ចថ្មី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានល្អជាង។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនត្រាវិញ បានរៀបចំវគ្គហ្វឹកហាត់លើកកម្ពស់វិជ្ជាជីវៈជូនកម្មាភិបាល យុទ្ធជនទាំងមូល។ ក្នុងនោះ មានទាំងហ្វឹកហាត់ខាងសមត្ថភាពយុទ្ធគុន។
កងកម្លាំងការពារព្រំដែនត្រាវិញ ហ្វឹកហាត់ក្បាច់គុន។
បច្ចុប្បន្នបណ្តាភូមិសាស្រ្ត ដែលឋិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងការពារព្រំដែនខេត្តត្រាវិញស្ទើរតែទាំងអស់ តែងសម្រេចលក្ខឋានឃុំសុវត្ថិភាព។ ដើម្បីសម្រេចបានស្នាដៃទាំងនេះ ទាមទារយុទ្ធជនការពារព្រំដែនទាំងឡាយច្បាមភូមិសាស្រ្តដោយឥតឈប់ឈរ បង្កើតជំហរយុទ្ធសាស្រ្តទូទាំងប្រជាជនការពារសន្តិសុខនៅរាល់ភូមិស្រុក។ បណ្តាការងារសំខាន់ដូចជាគ្រប់គ្រងកំពង់ផែ នេសាទ ទូកកប៉ាល់ គ្រប់ប្រភេទដែលចេញចូលតាមបណ្តាច្រកទន្លេធំៗ ដើម្បីទប់ស្កាត់ការនាំទំនិញរត់គយក៏អាស្រ័យបណ្តាអង្គភាពទទួលបន្ទុកដែរ។ ការពារសន្តិសុខនៅតាមសំណង់សំខាន់ៗនៃប្រទេសជាតិមានដូចៈ រោងចក្រឧណ្ហអគ្គិសនីត្រាវិញនិងសំណង់ជីកប្រឡាយក្វាងបូចាញ់។ល។ ឆ្នាំ២០១៣ ការការពារភ្លឺទំនប់ទ្រុឌទ្រោមនានា និងការការពារអាយុជីវិតទ្រព្យសម្បត្តិរបស់ប្រជាជន ពីសំណាក់កងទ័ពការពារព្រំដែនត្រូវបានប្រជាជននិងគណៈដឹកនាំគ្រប់លំដាប់ថ្នាក់វាយតម្លៃខ្ពស់។
ដើម្បីបំពេញនូវបរិមាណការងារជាច្រើននិងស្មុគស្មាញដូច្នេះ ទាមទារកម្មាភិបាល យុទ្ធជនការពារព្រំដែន គប្បីលើកកម្ពស់សមត្ថភាព ខាងកាយពលដោយឥតឈប់ឈរនិងសមត្ថភាពជំនាញ។ ម្យ៉ាងទៀត បណ្តាមុខសញ្ញារត់គយនិងទាញយកផលសមុទ្រខុសច្បាប់ ក៏ដូចជា ឧក្រិដ្ឋជនគ្រប់ប្រភេទនៅដីគោក តែងតែប្រព្រឹត្តអំពើប្រឆាំងតបពេល កម្លាំងការពារព្រំដែនប្រទះឃើញ។ ភ្ញាក់រលឹកបាននូវតម្រូវការនៃស្ថានភាពជាក់ស្តែងដូច្នេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនត្រាវិញ ជានិច្ចកាលរៀបចំបណ្តាវគ្គហ្វឹកហាត់ លើកកម្ពស់វិជ្ជាជីវៈ ចាប់ពីភារកិច្ច សើុបការណ៍ ប្រទះឃើញ មន្ទិលសង្ស័យរហូតដល់វិធីកៀកជិតទប់ស្កាត់បានជោគជ័យទៅលើបណ្តាមុខសញ្ញាប្រឆាំងតប។ ដើមឆ្នាំ ២០១៤ បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនត្រាវិញ បានចាត់កម្មាភិបាល៣រូប ដែលមានសមត្ថភាពជំនាញបំផុតទៅហ្វឹកហាត់ដោះដូរវិជ្ជាជីវៈ រួមជាមួយនឹងកម្លាំងការពារព្រំដែនរបស់ខេត្តក្រុងនានា នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម។ ក្រោយមកកម្មាភិបាល៣រូបនេះ បន្តការប្រើប្រាស់នូវសមត្ថភាពដែលខ្លួនបានរៀន ដើម្បីហ្វឹកហាត់ជូនបងប្អូនកម្មាភិបាលស្នូលនៅបណ្តាបុ៉ស្តិ៍ ក្រុមរបស់កម្លាំងការពារព្រំដែនត្រាវិញ។ ឈានដល់ការបើកទូលាយ លើកកម្ពស់វិជ្ជាជីវៈជូនកម្មាភិបាលនិងយុទ្ធជនទាំងមូល។
បងថាច់សុរិយា ជាកម្មាភិបាលមួយរូបក្នុងចំណោមកម្មាភិបាលទាំង៣រូប ដែលបានហ្វឹកហាត់នៅបញ្ជាការដ្ឋានឲ្យដឹងៈ "កម្មវិធីហ្វឹកហាត់ រួមមានច្រើនផ្នែកដូចៈ សើបការណ៍ កៀកជិតប្រយុទ្ធនិងចាប់បញ្ជូន។ ក្នុងនោះ ចំណុចសំខាន់គឺហ្វឹកហាត់សមត្ថភាពបង្ក្រាបមុខសញ្ញាដែលមានអាវុធដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត"។ កម្មវិធីហ្វឹកហាត់ អូសអន្លាយ១៥ថ្ងៃ នៅក្រោមកម្តៅថ្ងៃក្តៅនិងខ្យល់កចខ្សាច់នៃតំបន់សមុទ្រ។ ទោះបីដូច្នេះ បងៗនៅតែហាត់ពត់ដោយព្យាយាមនិងហ្មត់ចត់។ បណ្តាមេលំហាត់បដិបក្ខ យកចំនួនតិចទប់ទល់ចំនួនច្រើនត្រូវបានបងៗប្រើការយ៉ាងប៉ិនប្រសប់។ ចំពោះកងទ័ពវិញ ការចុះសម្រុងគ្នាក្នុងការសហការ គឺជាកត្តាសម្រេចជោគជ័យជួយឲ្យបងៗ បង្កើតបានគ្រោងការណ៍ជាច្រើន ដើម្បីទប់ទល់រាល់ស្ថានភាពជាក់ស្តែង។ ជាមួយនឹងស្មារតីមនុស្សធម៌ និងជំនាញការរបស់យុទ្ធជននៃកងទ័ពប្រជាជនកម្មាភិបាលយុទ្ធជនហ្វឹកហាត់ជាសំខាន់គឺរបៀបប្រើដៃទទេ។ ប្រការទាំងនេះ ជួយឲ្យបងៗកាត់បន្ថយការប្រើប្រាស់អាវុធបញ្ចៀស ការបង្ករបូសស្នាម និងការបាត់បង់អាយុជីវិតរបស់បណ្តាមុខសញ្ញា ក៏ដូចជាការការពារខ្លួនផ្ទាល់បានល្អ។ បងថាច់ឡាញ កម្មាភិបាលចូលរួមហ្វឹកហាត់ មានប្រសាសន៍ដោយក្តីរីករាយៈ " មិនត្រឹមតែជំនួយជាផលប្រយោជន៍ដល់កិច្ចការជំនាញការប៉ុណ្ណោះទេ តែសមត្ថភាពទាំងនេះ នៅទាំងជួយដល់ផលប្រយោជន៍នៃការងារប្រចាំថ្ងៃទៀតផង។ ភាពស្វិតស្វាញ និងសុខភាពមាំមួនជួយឲ្យបងៗការពារព្រំដែនចូលរួមជួយប្រជាជន ប្រមូលកសិផលនិងជលផល សង់ផ្ទះ លើកផ្លូវ លើកទំនប់ជួយប្រជាជន។ ជីវភាពមាមីងនៅលើភូមិសាស្រ្តដែលប៉ុស្តិ៍ការពារព្រំដែនគ្រប់គ្រង ពិសេសគឺតំបន់ជនរួមជាតិខ្មែរនៅមានការលំបាក ដូច្នេះការរួមកម្លាំងរបស់បងប្អូនការពារព្រំដែនគឺជាការសំខាន់បំផុត"។ ចំពោះប្រជាជនតំបន់សមុទ្រ កងទ័ពការពារព្រំដែនជាក្តីមោទនៈនិងជាទីបង្អែកដ៏រឹងមាំ ដើម្បីមាមីងនឹងនរចិត្តពលកម្មផលិត៕
ថាញភូ-សឺនម៉ាល័យ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។